ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

06/02/2023 - 14:55

សកម្ម​ភាព​ជាក់​ស្ដែង​ជា​ច្រើន​ក្នុង​ឱកាស​ខួប​អនុ​ស្សាវរីយ៍​ទិវា​បង្កើត​បក្សកុម្មុយ​និស្ត​វៀត​ណាម​

ក្រុង​កឹង​ធើ បាន​រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន​ ក្នុង​ឱកាស​រំ​លឹក​ខួប​អនុស្សាវ​រីយ៍​ ៩៣ ឆ្នាំ​ ទិវា​បង្កើត​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​ (៣/២/១៩៣០ -៣/២/២០២៣)។

 ​ សម​មិត្ត​ ឡេក្វាង​ម៉ាញ់ សមាជិក​គណៈ​កម្មា​ធិការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មាធិការ​បក្ស​ក្រុង​កឹង​ធើ ជូន​សញ្ញា​លក្ខណ៍​អា​យុបក្ស​ដល់​បក្ខ​ជន​។ រូប​ថត៖ អាញ​យុង

តាម​រយៈ​នោះ​ នៅ​ថ្ងៃ​ទី ៣-២-២០២៣ គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រជាជន​ គណៈ​កម្មាធិការ​ប្រជា​ជន​ គណៈ​កម្មាធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ បាន​រៀប​ចំ​យ៉ាង​មហោ​ឡា​រិក​ ពិធី​ជួប​ជុំ​រលឹក​ខួប​អនុស្សាវ​រីយ៍​ ៩៣ ឆ្នាំ​ ទិវា​បង្កើត​បក្ស​កុម្មុយ​និស្តវៀត​ណាម​។ អញ្ជើញ​ចូល​រួម​ មាន​អតីត​កម្មាភិ​បាល​បដិវត្តន៍​; អតីតថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ​គ្រប់​សម័យ​កាល​; បណ្តា​សម​មិត្ត​ដែល​ជាថ្នាក់​ដឹក​នាំ​ក្រុង​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិ​ការ​បក្ស​ក្រុង​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ក្រុង​; ថ្នាក់​ដឹក​នាំ​មន្ទីរ​  គណៈ​  ផ្នែក​   អង្គ​ការ​មហា​ជន​ក្រុង ។ល។ មុន​នោះ​ គណៈ​ ផ្នែក​ អង្គ​ការ​មហាជន​ និង​ខណ្ឌ​ ស្រុក​នានា​ លើភូមិ​សាស្រ្ត​ក្រុង​ បាន​រៀប​ចំ​ពិធី​ជួប​ជុំ​ ព្រម​ជា​មួយ​នោះ​ ក៏​បាន​រៀប​ចំ​នូវ​សកម្ម​ភាព​ជា​ច្រើន​ឃោស​នា អប់​រំ​ពី​ប្រពៃ​ណី​ប្រវត្តិ​សាស្រ្ត​ ។ល។ ស្រប​ក្នុង​ឱកាស​ថ្ងៃ​ ៣ កុម្ភៈ។ ជាក់​ស្ដែង​មាន​ដូច​ជាៈ សមាគម​អតីត​យុទ្ធ​ជន​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ខណ្ឌ​កៃ​រុាំង បាន​រៀប​ចំ​ពិធី​ទទួល​និង​ចែក​ជូន​ឆា​យាលក្ខណ៍​អ៊ំហូ ដល់​សមា​ជិក​និង​ប្រជា​ជន​។ អង្គ​ភាព​នានា​ ចំ​ណុះ​សម្ព័ន្ធ​យុវ​ជន​ក្រុង​ បាន​រៀប​ចំ​ជាង​ ២៥ សកម្ម​ភាព​វិល​មក​រក​ប្រភព​ឃោស​នា​ផ្សព្វ​ផ្សាយ​ពី​ចំ​ណេះ​ដឹង​ប្រវត្តិ​សាស្រ្ត​ និង​ការ​ស្ម័គ្រ​ចិត្ត​ដើម្បី​សហ​គមន៍​អប់រំ​ពី​ប្រពៃ​ណីប្រវត្តិ​សាស្ត្រ​ដល់​សមា​ជិក​សម្ព័ន្ធយុវ​ជន​និង​កុមារ​។

ក្នុង​ឱកាស​នៃ​ពិធី​ជួបជុំ​ ថ្នាក់​ដឹក​នាំ​ក្រុង​ ថ្នាក់​ដឹក​នាំ​នៃ​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ និង​ភូមិ​ភាគ​នានា​ បាន​អាន​សុន្ទរ​កថា រំ​លឹក​ឡើង​វិញ​នូវ​ប្រពៃ​ណី​នៃ​ទិវា​បង្កើត​បក្សកុម្មុយ​និស្ត​វៀត​ណាម​ ព្រម​ជា​មួយ​នោះ​បញ្ជាក់​ពី​ការ​កកើត​និង​ការ​ដឹក​នាំ​របស់​បក្ស​កុម្មុយនិស្ត​វៀត​ណាម​ ក្នុង​រយៈ​ពេល​ ៩៣ ឆ្នាំ​កន្លង​ គឺ​ជា​កត្តា​ចម្បង​សម្រេច​រាល់​ភាព​ជោគ​ជ័យ​របស់​បដិវត្តន៍​វៀត​ណាម​។ បន្ត​វេន​និង​ពង្រីក​នូវ​ប្រពៃ​ណី​ដ៏​ត្រចះ​ត្រចង់​របស់​បក្ស​ គ្រប់​អង្គ​ការ​ចាត់​តាំង​មូល​ដ្ឋាន​បក្ស​នៅ​ក្រុង​កឹង​ធើ បាន​ខិត​ខំ​ប្រឹង​ប្រែង​ ដឹក​នាំ​កម្មាភិ​បាល​ បក្ខ​ជន​ អនុ​វត្ត​សម្រេច​ល្អ​រាល់​ភារ​កិច្ច​នយោ​បាយ​ដែល​បាន​ប្រ​គល់​ឱ្យ​; រួម​ចំ​ណែក​អនុវត្ត​សម្រេច​ជោគ​ជ័យ​គ្រប់​ទិស​ដៅ​ ភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ កសាង​បក្ស​ និង​ប្រព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ រឹង​មាំ​ តាម​ស្មារតី​នៃ​សេចក្ដី​សម្រេច​មហាស​ន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ក្រុង​គ្រប់​អា​ណត្តិ។

ស្រប​ក្នុង​ឱកាស​នេះ​ មាន​បក្ខ​ជន​ជាច្រើន​ បាន​ផ្ដល់​ជូន​សញ្ញា​លក្ខ​ណ៍​អា​យុបក្ស​ ៧៥ឆ្នាំ​ ៦៩ឆ្នាំ​ ៥៥ឆ្នាំ​ ៤៥ឆ្នាំ​ និង​៤០ឆ្នាំ​នៃ​អា​យុបក្ស​៕

​        PV (សរុប​) -ប្រែសម្រួលៈ​ ពេជ្រសឿន​

ចែករំលែកអត្ថបទ