ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/02/2023 - 14:52

នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ជំរុញ​គម្រោង​កសាង​ផ្លូវ​ល្បឿន​លឿន​នៅ​វាល​រាប​ទ​ន្លេ​គឺ​វឡុង​

នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ទើប​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​ និង​ធ្វើ​ការ​ជា​មួយ​នឹង​ក្រសួង​ ផ្នែក​ ភូមិ​ភាគ​ ដើម្បី​ពិនិត្យ​វាយ​តម្លៃ​ ជំរុញ​ល្បឿន​សាង​សង់​ ដោះ​ស្រាយ​បញ្ហា​លំ​បាក​ ជាប់​ជំ​ពាក់​របស់​គម្រោង​ផ្លូវ​គោក​ល្បឿន​លឿន​នានា​នៅ​តំ​បន់​វាល​រាប​ទ​ន្លេ​គឺវ​ឡុង​។ នាយក​រដ្ឋ​មន្ត្រី​ បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​ សាង​សង់​ស្ពាន​មីធ្វឹង ២ នៅ​ក្បាល​ស្ពាន​ខាង​ខេត្ត​តៀង​យ៉ាង​; ត្រួត​ពិនិត្យ​គម្រោង​កឹង​ធើ-ហូវ​យ៉ាង​ ចំ​ណុះ​គម្រោង​ផ្លូវ​ល្បឿន​លឿន​កឹង​ធើ -កាម៉ាវ​ នៅ​ស្រុក​វី​ធ្វី ខេត្ត​ហូវ​យ៉ាង​។ល។ នៅ​តាម​ទីតាំង​ដែល​អញ្ជើញទៅ​ដល់​ នាយក​រដ្ឋ​មន្ត្រី​ បាន​លើក​ឡើង​យ៉ាង​ច្បាស់​ វាល​រាប​ទន្លេ​គឺវ​ឡុង​បាន​រៀប​ចំ​គម្រោង​ផ្លូវ​ល្បឿន​លឿន​អ័ក្ស​បណ្តោយ​ចំ​នួន​ ៣ និង​ផ្លូវ​ល្បឿន​លឿន​អ័ក្ស​ទទឹងចំ​នួន​ ៣ និង​គម្រោង​ជា​ច្រើន​ទៀត​កំ​ពុង​បាន​ដំណើរ​ការ​យ៉ាង​មមា​ញឹក ស្វិត​ស្វាញ និង​ព្រម​ៗគ្នា​; ភូមិ​ភាគ​នានា​គប្បី​ម្ចាស់​ការ​កសាង​ផ្លូវ​តភ្ជាប់​។ នាយក​រដ្ឋ​មន្ត្រី​ សំ​ណូម​ពរ​កសាង​ចំ​ណុច​ប្រសព្វ​ឱ្យ​សម​ស្រប​ ដើម្បី​ទាញ​យក​ផល​បាន​ល្អ​បំ​ផុត​ពី​មូល​និធិដី​ និង​បរិ​យា​កាស​អភិវឌ្ឍន៍​ថ្មី​ដែល​ផ្លូវ​ល្បឿន​លឿន​បង្ក​ឡើង​។ នាយក​រដ្ឋ​មន្ត្រី​ ក៏​បាន​រំ​លឹក​ទៀត​ថា ការ​អនុវត្ត​គម្រោង​ផ្លូវ​ល្បឿន​លឿន គប្បី​ដើរ​តាម​ទិស​ដៅ​ផ្លូវ​ត្រង់​ បំ​ផុត​ខ្លី បំ​ផុត​ដែល​អាច​ធ្វើ​ទៅ​បាន​ មិន​អនុ​លោម​ទៅ​តាម​ផ្លូវ​ចាស់​ ឬមណ្ឌល​តាំង​ទីលំ​នៅ​ “ឆ្លង​កាត់​ប្រ​ឡាយ​ធ្វើ​ស្ពាន កាត់​វាល​ចាក់​ដី​ កាត់​ភ្នំទម្លុះ​ភ្នំ”។ ឆ្លង​តាម​រយៈ​នោះ​ កាត់​បន្ថយ​បាន​ផ្នែក​ឈូស​ឆាយ​ពង្រាប​ផ្ទៃដី​ កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ដល់​ជីវ​ភាព​ប្រជា​ជន​ កាត់​បន្ថយ​ការ​បង់​ខាត​ប្រាក់​កាស​ ពេល​វេលា​និង​បង្ក​បាន​បរិ​យាស​អភិវឌ្ឍន៍​ថ្មី​។

 ​  នាយករដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ សួរ​សុខ​ទុក្ខ​និង​លើក​ទឹក​ចិត្ត​វិស្វករ
កម្ម​ករ​សាង​សង់​ស្ពាន​មីធ្វឹង២។

នៅ​តំ​បន់​វាល​រាប​ទ​ន្លេ​គឺវ​ឡុង​ បាន​រៀប​ចំ​គម្រោង​ផ្លូវ​ល្បឿន​លឿនចំ​នួន​ ៦ មាន​ប្រវែង​ សរុប​ប្រមាណ​ ១.១៦៦ គីឡូ​ម៉ែត្រ​ ដោយ​មាន​ទ្រង់​ទ្រាយ​គន្លងផ្លូវ​ពី​ ៤-៦ គន្លង។ ក្នុង​នោះ​ ផ្លូវ​ល្បឿន​លឿន​អ័ក្សបណ្តោយ​ចំ​នួន​ ៣ មាន​ ប្រវែង​ ៥៧៥ គីឡូ​ម៉ែត្រ​ រួម​មាន​៖ ផ្លូវ​ល្បឿន​លឿន​បាក់-ណាម​ប៉ែក​ខាង​កើត​ មាន​ប្រវែង​ ២៤៥ គីឡូ​ម៉ែត្រ​ ផ្លូវ​ល្បឿន​លឿន​បាក់-ណាម​ ប៉ែក​ខាង​លិច មាន​ប្រវែង​ ១៨០ គីឡូ​ម៉ែត្រ​ ផ្លូវ​ល្បឿន​លឿន​ក្រុង​ហូជី​មិញ​ - តៀង​យ៉ាង​ - បែន​ត្រែ - ត្រា​វិញ​ - សុក​ត្រាំង មាន​ប្រវែង​ ១៥០ គីឡូម៉ែត្រ​។ ផ្លូវ​ល្បឿន​លឿន​អ័ក្ស​ទទឹង​ចំ​នួន​ ៣ មាន​ប្រវែង​ប្រមាណ​ ៥៩១ គីឡូ​ម៉ែត្រ​ រួម​មាន​៖ ផ្លូវ​ល្បឿន​លឿន​ចូវ​ដុក​ - កឹង​ធើ - សុក​ត្រាំង មាន​ប្រវែង​ ១៩១ គីឡូ​ម៉ែត្រ​ ផ្លូវ​ល្បឿន​លឿន​ហា​តៀង​ (គៀង​យ៉ាង​) - រ៉ាច់​យ៉ា - បាក​លីវ មាន​ប្រវែង​ ២១២ គីឡូ​ម៉ែត្រ​ ផ្លូវ​ល្បឿន​លឿន​ហុង​ង៉ឺ (ដុង​ថាប) - ត្រាវិញ​ មាន​ប្រវែង​ ១៨៨ គីឡូ​ម៉ែត្រ​។ មក​ទល់​ពេល​នេះ​ បាន​កសាង​សម្រេច​និង​បើក​ឱ្យ​ដំណើរ​ការ​ទាញ​យក​ផល​តាម​ទ្រង់​ទ្រាយ​ដំ​ណាក់​កាល​ ១ (មាន​ ៤ គន្លងផ្លូវ​) ដោយ​មាន​ប្រវែង​សរុប​ ១៧១ គីឡូ​ម៉ែត្រ​ រួម​មាន​កំ​ណាត់​ផ្លូវ​បេន​ឡឹក - ទ្រុងលឿង​ (៤០គីឡូ​ម៉ែត្រ​); ទ្រុង​លឿង​ - មីធ្វឹង ( ៥១ គីឡូម៉ែត្រ​); កាវ​ឡាញ់ - ឡោតែ​ ( ២៩ គីឡូម៉ែត្រ​); ឡោ​តែ​ - រ៉ាច់​សយ ( ៥១ គីឡូម៉ែត្រ​) ក្នុង​នោះ​ កំ​ណាត់​ផ្លូវ​កាវ​ឡាញ់ - ឡោតែ​ បច្ចុប្បន្ន​ រៀប​ចំ​ចរា​ចរណ៍​ចម្រុះ​កំ​ណាត់​ផ្លូវ​ឡោតែ​ - រ៉ាច់​សយ ប្រើប្រាស់​ផ្ទៃ​ផ្លូវ​ក្រាល​កៅ​ស៊ូ​ដើម្បី​រង់​ចាំការ​បាក់​ស្រុត ដងផ្លូវ​នេះ​ក្រសួង​គមនា​គមន៍​និង​ដឹក​ជញ្ជូន​ កំ​ពុង​បន្ត​វិនិ​យោគ​ដើម្បី​ទាញយក​ផល​តាម​ទ្រង់​ទ្រាយ​ផ្លូវ​ល្បឿន​លឿន។

ដល់​ឆ្នាំ​ ២០២៦ តំ​បន់​វាល​រាប​ទ​ន្លេ​គឺវ​ឡុង​ នឹង​មាន​ផ្លូវ​ល្បឿនលឿន​ប្រមាណ​ ៥៥៤ គីឡូ​ម៉ែត្រ​ ចំ​ណែក​ផ្លូវ​ល្បឿន​លឿន​ក្រៅ​ពី​នោះ​នឹង​បាន​វិនិ​យោគ​ក្នុង​ដំណាក់​កាល​ ២០២៦ - ២០៣០៕

   យោង​៖ baochinhphu.vn - ប្រែ៖ វិមាន​

ចែករំលែកអត្ថបទ