* គណៈកម្មាធិការជនជាតិ ទទួលជួបគណៈប្រតិភូតំណាងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចខេត្តសុកត្រាំង
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ ថតរូបអនុស្សាវរីយ៍ជាមួយនឹងអ្នកមានប្រជាប្រិយ។
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ បានអញ្ជើញមកសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីនិងជូនអំណោយដល់អ្នកមានប្រជាប្រប្រិយក្នុងជនរួមជាតិភាគតិចនៅខេត្តសុកត្រាំងចំនួន ១០០ ចំណែក។ អនុរដ្ឋមន្រ្តី ប្រសិទ្ធពរដល់អ្នកមានប្រជាប្រិយ អំណរឆ្នាំថ្មីប្រកបដោយសេចក្ដីសុខនិងសុភមង្គល។ ព្រមជាមួយនោះ ស្ងើចសរសើរចំពោះការរួមចំណែករបស់អ្នកមានប្រជាប្រិយក្នុងការកសាងផែនមហាសាមគ្គីជនជាតិ សកម្មផ្សព្វផ្សាយ ចលនាជនរួមជាតិភាគតិចអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។
សមមិត្តអនុរដ្ឋមន្រ្តី រំពឹងថា អ្នកមានប្រជាប្រិយ បន្តអនុវត្តល្អតួនាទីក្នុងការងារផ្សព្វផ្សាយ ចលនា; សកម្មព្រួតដៃជាមួយរដ្ឋអំណាចភូមិភាគ ត្រួតមើលនូវគោលនយោបាយជនជាតិដែលផ្សព្វផ្សាយនៅនឹងភូមិភាគ ដើម្បីរួមចំណែកនាំយកគោលនយោបាយទៅក្នុងជីវភាព កាន់តែប្រសិទ្ធភាពថែមទៀត។
* គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្សនៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឧត្តមសេនីយ៍ ទោអេល សាម៉ុន នាយរងសេនាធិការបញ្ជាការដ្ឋានអង្គរក្សនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញមកប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីគ្វីម៉ាវ ២០២៣ នៅខេត្តសុកត្រាំង។
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្សនៃកងយោធពលខេមរភូមិន្ទ ជូនអំណោយ
ដល់ថ្នាក់ដឹកនាំខេត្តសុកត្រាំង។
ឧត្តមសេនីយ៍ទោ អេល សាម៉ុន បានប្រសិទ្ធពរដល់សមមិត្តថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត កងកម្លាំងប្រដាប់អាវុធប្រជាជននិងប្រជាជនក្នុងខេត្តសុកត្រាំង ទទួលអំណរឆ្នាំថ្មីប្រកបដោយសេចក្ដីសុខ សុភមង្គល ព្រមទាំងអនុវត្តសម្រេចល្អភារកិច្ចដែលបក្ស រដ្ឋ ប្រជាជនប្រគល់ជូន។ ទន្ទឹមនឹងនោះ ប្រសិទ្ធពរដល់ខេត្តសុកត្រាំង បន្តសម្រេចបានសមិទ្ធផលខ្ពស់ថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្ដិសុខការពារប្រទេស។ ឧត្តមសេនីយ៍ទោ អេល សាម៉ុន បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គី មិត្តភាពរវាងកម្ពុជា និងវៀតណាម។ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជានិងវៀតណាម ប្រទេសទាំងពីរនៅតែជាប្រទេសបងប្អូនជិតខាង ត្រូវតែរក្សានិងព្រួតដៃជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។
ទទួលជួបគណៈប្រតិភូ សមមិត្ត ហូធីកឹមដាវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង សម្ដែងនូវក្ដីសោមនស្សរីករាយចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់ខេត្ត។ សមមិត្ត ក៏បានអះអាង ដំណើរអញ្ជើញមកសួរសុខទុក្ខរបស់គណៈប្រតិភូ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រវេណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរយូរអង្វែង” រវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា បន្តការអភិវឌ្ឍមានតែស៊ីជម្រៅ ស្ថិរភាពនិងរឹងមាំ។ ជាពិសេស គឺមនោសញ្ចេតនា និងទំនាក់ទំនងមិត្តភាពជាប្រវេណីដ៏ល្អរវាងខេត្តសុកត្រាំង និងបញ្ជាការដ្ឋានអង្គរក្សនៃកងយោធពលខេមរភូមិន្ទ គ្រប់ក្រសួងស្ថាប័នភូមិភាគរបស់កម្ពុជា នឹងបន្តរឹតបន្តឹងចំណងសាមគ្គី និងអភិវឌ្ឍលើគ្រប់វិស័យកាន់ឱ្យតែរឹងមាំថែមទៀត៕
លីធាន - ថាច់ធី