09/01/2023 - 14:35

ត្រាវិញ​ សម័យ​ប្រឡង​បញ្ចប់​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​

សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​ត្រា​វិញ​ ទើប​រៀប​ចំ​ពិធី​ប្រឡង​បញ្ចប់​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​ (ថ្នាក់់​ទី ១ ដល់​ថ្នាក់​ទី ៣) ឆ្នាំ​សិក្សា​ ២០២២-២០២៣ នៅ​មណ្ឌល​ប្រឡង​វត្ត​កោះ​កែវ​សិរី ក្រុង​ត្រា​វិញ​ និង​វត្ត​ចម្បា​បូរី (ត្រោក​លិច) ទី​ប្រជុំ​ជន​ចូវ​ថាញ់​ ស្រុក​ចូវ​ថាញ់​។ សម័យ​ប្រឡង​មាន​បេក្ខ​សម​ណសិស្ស​និង​សិស្ស​ ចូល​រួម​ ៣៤៩ អង្គ/នាក់​ ក្នុង​នោះ​ វត្ត​កោះ​កែវ​សិរី មាន​បេក្ខ​សមណ​សិស្ស​និង​សិស្ស​ ១២០ អង្គ/នាក់​ និង​វត្ត​ចម្បាបូរី មាន​បេក្ខ​សម​ណសិស្ស​និង​សិស្ស​ ២២៩ អង្គ​/នាក់​។ លទ្ធ​ផល​ វត្ត​កោះ​កែវ​សិរី ប្រ​ឡង​ជាប់​ ១០០% វត្ត​ចម្បា​បូរី ប្រ​ឡង​ជាប់​ ៨០% ។

ទិដ្ឋ​ភាព​មណ្ឌល​ប្រឡង​វត្ត​កោះ​កែវ​សិរី (កោះ​)។

បេក្ខ​សមណ​សិស្ស​និង​សិស្ស​មណ្ឌល​ប្រឡង​វត្ត​ព្រះ​បាទ​កង​ចក្រ​កំ​ពង់​មាស​ ឃុំ​ហីវ​ទ្រុង ស្រុក​ទីវ​កឹង​ ស្ដាប់​លក្ខន្តិកៈ​មុន​ពេល​ចូល​កាន់​បន្ទប់​ប្រឡង។

ទិដ្ឋ​ភាព​មណ្ឌល​ប្រឡង​វត្ត​ចម្បាបូរី (ត្រោក​លិច)។

នៅ​វត្ត​ព្រះ​បាទ​កង​ចក្រ​កំ​ពង់​មាស​ ឃុំ​ហីវ​ទ្រុង ស្រុក​ទីវ​កឹង​ សមា​គមព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ ក៏​ទើប​នឹង​រៀប​ចំ​ពិធី​ប្រឡង​បញ្ចប់​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​ (ថ្នាក់់ទី ១ ដល់​ថ្នាក់​ទី ៣) ឆ្នាំ​សិក្សា​ ២០២២-២០២៣។ មាន​បេក្ខ​សមណ​សិស្ស​និង​សិស្ស​ចូល​រួម​ប្រឡង ២៦២ អង្គ/នាក់​ មក​ពី​បណ្ដា​វត្ត​នានា​ក្នុង​ស្រុក​ចំ​នួន​ ១១/១៥ វត្ត​ ចំ​ពោះ​វិញ្ញា​សា​ដែល​ត្រូវ​យក​មក​ប្រឡងចំ​នួន​ ១០ វិញ្ញាសា។ លទ្ធ​ផល​ថ្នាក់​បាលីទី ១ ជាប់​ ៨៤,៦% ថ្នាក់​ទី ២ និង​ទី ៣ ជាប់​ ១០០% ។ ព្រះ​តេជ​ព្រះ​គុណ​ ជយ​សេនោ គឹម​ម័ន (ជុំ​) ប្រធាន​ពុទ្ធិក​សិក្សា​សមា​គម​ស្រុក​ មាន​ថេរ​ដី​កា៖ ឆ្នាំ​នេះ​ចំ​នួន​សិស្ស​ មាន​បរិ​មាណ​កើន​ឡើង​ បើ​ប្រៀប​នឹង​ឆ្នាំ​មុន​ រយៈ​ពេល​សិក្សា​ ៩ ខែ​ លោក​គ្រូអា​ចារ្យ​បង្រៀន​គ្រប់​រូប​បាន​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​ ម្ល៉ោះ​ហើយ​ទើប​គុណ​ភាព​បណ្ដុះ​បណ្ដាល​មាន​ការ​កើន​ឡើង​៕

   អត្ថ​បទ​, រូប​ថតៈ ពេជ្រសឿន​-ម៉ាល័យ​

ចែករំលែកអត្ថបទ