ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/12/2022 - 15:41

បណ្ដុះ​បណ្ដាល​លើក​កម្ពស់​សមត្ថ​ភាព​ដល់​សហគមន៍​និង​កម្មាភិ​បាល​ផ្សព្វ​ផ្សាយ​ក​ម្ម​វិធី​ទិស​ដៅ​ជាតិ​

គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ ទើប​រៀប​ចំ​វគ្គ​ហ្វឹក​ហ្វឺន “បណ្ដុះ​បណ្ដាល​លើក​កម្ពស់​សមត្ថ​ភាព​ដល់​សហគមន៍​ និង​កម្មា​ភិ​បាល​ ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច នៅ​គ្រប់​លំ​ដាប់​ថ្នាក់​” តាម​សេចក្ដី​សម្រេច​លេខ​ ១៧១៩/QĐ-TTg ចុះ​ថ្ងៃ​ទី ១៤ ខែ​តុលា ឆ្នាំ​ ២០២១ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​។ ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​មាន​អ្នក​តំ​ណាង​ជាង​ ៣៣ រូប​ ដែល​ជា​កម្មាភិ​បាល​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ ចាប់​ពី​ថ្នាក់​ខេត្ត​ ស្រុក​ រហូត​ដល់​ថ្នាក់​ឃុំ​ កម្មាភិ​បាល​អង្គ​ការ​មហា​ជន​ គណៈ​កម្ម​ការ​វត្ត​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ។

វាគ្មិន​កំ​ពុង​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​នៃ​កម្ម​វិធី​បណ្ដុះ​បណ្ដាល។ 

អ្នក​តំ​ណាង​ចូល​រួម​បាន​ស្វែង​យល់​ទិដ្ឋ​ភាព​រួម​ អំ​ពីកម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំណាក់​កាល​ ២០២១-២០៣០ បំ​ណិន​ឌីជី​ថល​សហ​គមន៍​ វិជ្ជា​ជីវៈ​ត្រួត​ពិនិត្យ​ការ​វិនិ​យោគ​សហ​គមន៍​ បំ​ណិន​បង្កើត​ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ប្រ​ចាំ​ឆ្នាំ​ថ្នាក់​ឃុំ​ ដោយ​មាន​ការ​ចូល​រួម​ពី​សហ​គមន៍​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រីក្រ​ ប្រ​ព័ន្ធ​ឯក​សារ​គ្រប់​គ្រង​ ណែ​នាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដំ​ណាក់​កាល​ ២០២១-២០៣០។ បន្ទាប់​ពី​ការ​ហ្វឹក​ហ្វឺន អ្នក​តំ​ណាង​ទាំង​ឡាយ​នឹង​បាន​ទៅ​ទស្សនា​ដោយ​ផ្ទាល់​នូវ​ទម្រង់​ផលិត​កម្ម​នានា​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ដូច​ជា៖ ដាំ​បន្លែ​សុវត្ថិ​ភាព​តាម​បទ​ដ្ឋាន​ Vietgrap ផលិត​ស្រូវ​គួប​ផ្សំ​នឹង​ចិញ្ចឹម​បង្កង​សាវ​ទាវ​ ដាំ​បន្លែ​ភ្លៅ​កង្កែប​ ចិញ្ចឹម​សត្វ​ប្រវឹក​ ចិញ្ចឹម​ត្រី​ប្រ​ខឿ។ល។ នៅ​ខេត្ត​បាក​លីវ៕

               យឿង​ថាច់​-ធី

 

ចែករំលែកអត្ថបទ