គណៈកម្មាធិការប្រជាជនស្រុកទីវកឹង ខេត្តត្រាវិញ បានសហការជាមួយសមាគមសប្បុរសធម៌ខេត្តត្រាវិញ និងក្រុមសប្បុរសធម៌វត្តផឹកហុក រៀបចំពិធីប្រគល់ផ្ទះមេត្តាធម៌ដល់បងគឹមតារា នៅភូមិព្រែកអម្ពិល ឃុំភូកឹង និងបងស្រីសើុងធីហ្កៃ នៅភូមិផ្នោរសង្ក្រម ឃុំហ៊ីវទឺ។ នេះគឺជាគ្រួសារខ្មែរក្រីក្រ ជួបលំបាកខាងលំនៅឋាន។ ក្នុងមួយខ្នងទទួលបានប្រាក់ឧបត្ថម្ភសាងសង់ ៦០ លានដុង ទំហំផ្ទៃដីជិត ៥០ ម៉ែត្រការ៉េ ដំបូលប្រក់សង័្កសី សសរបេតុង ធារក្រាលឥដ្ឋកាចា។ ទន្ទឹមនឹងនោះ សមាគមសប្បុរសធម៌ខេត្តត្រាវិញ ថែមទាំងជំនួយគោមួយក្បាលដល់គ្រួសារបងគឹមតារា ក្នុងតម្លៃ ១០ លានដុងទៀតផង។
ទិដ្ឋភាពនៃពិធីប្រគល់ផ្ទះមេត្តាធម៌ដល់គ្រួសារបងគឹមតារា។
ក្នុងឆ្នាំ ២០២២ សមាគមសប្បុរសធម៌ខេត្តត្រាវិញ បានចលនាសប្បុរសជនឧបត្ថម្ភសាងសង់ផ្ទះមេត្តាធម៌ បាន ៣០ ខ្នងជូនគ្រួសារក្រីក្រ សំខាន់គឺគ្រួសារជនរួមជាតិខ្មែរ ក្នុងមួយខ្នងតម្លៃ ៦០ លានដុង៕
សើុងម៉ាល័យ-លីសៀ