ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/12/2022 - 15:16

សុក​ត្រាំង ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់​និង​ឃោស​នា ចលនា​ជន​រួម​ជាតិ​ភាគ​តិច

គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ អប់រំ​ច្បាប់​ និង​ឃោស​នា​ ចលនា​ជន​រួម​ជាតិ​ភាគ​តិច​ដល់​កម្មាភិ​បាល​ អ្នក​មាន​ប្រជា​ប្រិយ និង​ជន​រួម​ជាតិ​ភាគ​តិច​ជាង​ ១.៨២០ អង្គ​ និង​រូប​ ចំ​ណុះ​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ចំ​នួន​ ១១ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។

ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ និង​ឃោស​នា ចលនា​ជន​រួម​ជាតិ​ភាគ​តិច។

តាម​រយៈ​នោះ​ កិច្ច​ប្រជុំ​ផ្ដោត​សំ​ខាន់​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​នូវ​ខ្លឹម​សារ​នានា​ដូច​ជា៖ សេចក្តី​សម្រេច​ចិត្ត​លេខ​ ៨៨/២០១៩/QH១៤ ចុះ​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ របស់​រដ្ឋ​សភា ផ្តល់​សច្ចា​នុមតិ​លើ​គម្រោង​មេ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​ ២០២១-២០៣០; សេចក្តី​សម្រេច​ចិត្ត​លេខ​ ០៤-NQ/TU ចុះ​ថ្ងៃ​ទី ០៩ ខែ​កក្កដា ឆ្នាំ​ ២០២១ របស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង ស្តី​ពី​ការ​ដឹក​នាំ​អនុវត្ត​កម្ម​វិធី​ ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ ២០២១-២០២៥ និង​កំ​ណត់​ទិស​ដល់​ឆ្នាំ​ ២០៣០ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង; ផែន​ការ​លេខ​ ១៤៧/KH-UBND ចុះ​ថ្ងៃ​ទី ១៣ ខែ​តុលា ឆ្នាំ​ ២០២២ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​ ៣ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ដំ​ណាក់​កាល​ ២០២១ -២០២៥ លើ​ភូមិ​សាស្រ្ត​ខេត្ត​ និង​ផែន​ការ​លេខ​ ១៦៤/KH-UBND  ចុះ​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ឃោស​នា អប់រំ​អំ​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​ ៤  អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ដំណាក់​កាល​ ២០២១-២០២៥ លើ​ភូមិ​សាស្រ្ត​ខេត្ត​។ល។  ឆ្លង​តាម​រយៈ​ការ​ហ្វឹក​ហ្វឺន​នេះ​ ជួយ​ដល់​កម្មាភិ​បាល​មូល​ដ្ឋាន​ អ្នក​មាន​ប្រជា​ប្រិយ ក្តាប់​ច្បាស់​នូវ​កម្ម​វិធី​ គម្រោង​នានា​ ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ជាង​ទៀត​៕

                                              យ្វី​អាញ-វិមាន​

ចែករំលែកអត្ថបទ