ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/12/2022 - 15:16

កិច្ច​សហ​ប្រតិ​បត្តិ​ការ​វិនិ​យោគ​និង​ពាណិជ្ជ​កម្ម​រវាង​វៀត​ណាម​-កម្ពុជា​

លោក​សុខ​ដារ៉េត អគ្គ​កុង​ស៊ុល​នៃ​ព្រះ​រាជា​ណា​ចក្រ​ក​ម្ពុជា​ប្រចាំក្រុង​ហូ​ជី​មិញ​; លោក​ង្វៀង​ធឹក​ហៀង​ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ក្រុង​កឹង​ធើ រួម​ជា​មួយ​នឹង​ធុរ​កិច្ច​មួយ​ចំ​នួន​មក​ពី​ប្រ​ទេស​កម្ពុជា​និង​ក្រុង​កឹង​ធើ ទើប​ចូល​រួម​សន្និ​សីទ សហ​ប្រតិ​បត្តិ​ការ​វិនិ​យោគ​និង​ពាណិជ្ជ​កម្ម​រវាង​វៀត​ណាម​-កម្ពុជា​។

លោក​សុខ​ ដា​រ៉េត អគ្គ​កុង​ស៊ុល​នៃ​ព្រះ​រាជា​ណា​ចក្រ​ក​ម្ពុជា​ប្រ​ចាំ​ក្រុង​ហូ​ជី​មិញ​ ជូន​វត្ថុ​អនុ​ស្សាវ​រីយ៍​ដល់​លោក​ ង្វៀង​ធឹក​ហៀង​  អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ក្រុង​កឹង​ធើ។

ថ្លែង​ក្នុង​ពិធី​បើក​សន្និ​សីទ លោក​ង្វៀង​ធឹក​ហៀង​ សង្ឃឹម​ថា សន្និ​សីទ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​កសាង​ទំ​នាក់​ទំ​នង ផ្លាស់​ប្ដូរ​ ជំ​រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​វិនិ​យោគ​ពាណិជ្ជ​កម្ម​ រវាង​វិនិ​យោ​គិន​ ធុរ​កិច្ច​នៃ​ប្រ​ទេស​ទាំង​ពីរ​នា​ពេល​ខាង​មុខ​; ទន្ទឹម​នឹង​នោះ​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ដល់​ភាព​ជោគ​ជ័យ​ “ឆ្នាំ​មិត្ត​ភាព​វៀត​ណាម​-កម្ពុជា​ ២០២២”។

លោក​សុខ​ ដា​រ៉េត បញ្ជាក់​ ទំ​នាក់​ទំ​នង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​រវាង​ប្រ​ទេស​ទាំង​ពីរ​កាន់​តែ​រីក​ចម្រើន​ តាម​រយៈ​ការ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​វិនិ​យោគ​ទេស​ចរណ៍​; សន្និ​សីទ​គឺ​ជា​ឱកាស​ដើម្បី​ភាគី​ទាំង​ពីរ​ទទួល​បាន​ព័ត៌​មាន​បន្ថែម​អំ​ពី​ឱកាស​ វិនិ​យោគ​ ក៏​ដូច​ជា​គោល​នយោ​បាយ​អា​ទិភាព​ក្នុង​ការ​ទាក់​ទាញ​វិនិ​យោគ​របស់​ក្រុង​កឹង​ធើ​ ក៏​ដូច​ជា​កម្ពុជា​។

ក្នុង​សន្និ​សីទ តំ​ណាង​អា​ជីវ​កម្ម​របស់​កម្ពុជា​ និង​ក្រុង​កឹង​ធើ ដំ​ណើរ​ការ​លើ​វិស័យ​សំ​ណង់​ អា​ហារ​ ឱសថ ឧស្សាហ​កម្ម​ បសុពេទ្យ​ ។ល។ ចែក​រំ​លែក​នូវ​បទ​ពិសោធន៍​អំ​ពី​ដំ​ណើរ​ការ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​វិនិ​យោគ​ជា​ដើម​៕

                                                                                                           ម៉ាយ​ភឿង​ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ