ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/12/2022 - 14:46

លើក​កម្ពស់​សមត្ថភាព​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ព័ត៌​មាន​-សារ​គមនា​គមន៍​សម្រាប់​អ្នក​បំ​ពេញ​ការ​ងារ​ជន​ជាតិ

គណៈជន​ជាតិ​ខេត្ត​កា​ម៉ាវ ទើប​សហ​ការ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ភាគ​ហ៊ុនស្ថាប​នា ញឹក​តឹម រៀប​ចំ​វគ្គ​ហ្វឹក​ហ្វឺន​លើក​កម្ពស់​សមត្ថ​ភាព​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន ​- សារ​គមនា​គមន៍​សម្រាប់​កម្មាភិបាល​ អ្នក​រដ្ឋ​ការ​ចំ​នួន ៥០ រូប​ ដែលបំ​ពេញ​ការ​ងារ​ជន​ជាតិ​ពី​ថ្នាក់​ខេត្ត​រហូត​ដល់​មូល​ដ្ឋាន​។

ទិដ្ឋ​ភាពនៃ​វគ្គ​ហ្វឹក​ហ្វឺន។

ឆ្លង​តាម​រយៈការ​ហ្វឹក​ហ្វឺន​លើក​នេះ អ្នក​តំ​ណាង​ទាំង​ឡាយ​អាច​ចូល​រួម​អនុវត្ត​នូវ “យុទ្ធ​សាស្រ្ត​អភិវឌ្ឍ​រដ្ឋា​ភិបាល​អេ​ឡិច​ត្រូនិក និង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួមជាតិ​ភាគ​តិច”, “កសាង​ប្រ​ព័ន្ធ​ព័ត៌​មាន​ និង​គ្រប់​គ្រង​ទិន្ន​ន័យ​រដ្ឋ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​តំ​បន់​ជន​រួមជាតិ​ភាគ​តិច”, “គុណ​ភាព​ប្រ​ព័ន្ធ​ព័ត៌​មាន​និង​សន្តិ​សុខ​ទិន្ន​ន័យ​ក្នុង​លក្ខ​ណៈ​ដាច់​ដោយ​ឡែក​របស់​ភូមិ​ភាគ​”, “បំ​ណិន​កសាង​គ្រប់​គ្រង​ និង​ទាញយក​ប្រើ​ប្រាស់​ឯក​សារ​អភិបាល​កិច្ច​ អំ​ពី​ការ​ងារ​ជន​ជាតិ​តាមប្រ​ព័ន្ធ​អេឡិច​ត្រូ​និក”, “បំ​ណិន​បង្កើត​មូល​ដ្ឋាន​ទិន្ន​ន័យអំ​ពី​ការ​ងារ​ជន​ជាតិ (រួមទាំង​ទិន្ន​ន័យ​អំ​ពី​ភាសា ទំ​នៀម​ទម្លាប់ ពិធី​បុណ្យ ផលិត​ផល​ប្រ​ពៃ​ណី​ជា​ដើម​)”, “បំ​ណិន​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​អនុវត្ត​នូវ​សកម្ម​ភាពវិជ្ជា​ជីវៈ​អំ​ពីការ​ងារ​ជន​ជាតិ” និង “បែប​បទ​ កសាង​និង​ដំណើរ​ការ​សេវា​កម្ម​សា​ធារណៈ​អន​ឡាញ​នៅតំ​បន់​ជន​ជាតិ​ភាគ​តិច”៕

    យោង៖ គណៈជន​ជាតិ​ខេត្ត​កាម៉ាវ -ប្រែសម្រួល៖ វិមាន​

ចែករំលែកអត្ថបទ