នគរបាលខេត្តគៀងយ៉ាង ទើបសហការនឹងកងទ័ពការពារព្រំដែនខេត្តនិងគណៈកម្មាធិការប្រជាជនខេត្ត រៀបចំកិច្ចប្រជុំឃោសនាផ្សព្វផ្សាយ អប់រំច្បាប់ដល់ជនរួមជាតិភាគតិច។
ទិដ្ឋភាពនៃកិច្ចប្រជុំឃោសនាផ្សព្វផ្សាយអប់រំច្បាប់នៅតំបន់ជនរួមជាតិភាគតិច
តំបន់ព្រំដែនហាតៀង។
នៅស្រុក-ក្រុងចំនួន ៥៖ ហាតៀង យ៉ុងរៀង ហងដឹក គៀងលឿង និងយ៉ាងថាញ់ ក្រុមវាគ្មិនរបស់នគរបាលខេត្ត កងទ័ពការពារព្រំដែនខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត បានឃោសនាផ្សព្វផ្សាយដល់អ្នកតំណាងចូលរួមចំនួន ៣០០ នាក់ ជាកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ ដែលត្រូវបានប្រគល់ភារកិច្ចផ្សព្វផ្សាយ អប់រំច្បាប់ និងការឃោសនា ចលនាជនជាតិភាគតិច; ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តខ្មែរ; អ្នកមានប្រជាប្រិយ; ជនជាតិភាគតិចរស់នៅនិងស្នាក់អាស្រ័យលើភូមិសាស្ត្រ ដែលមានខ្លឹមសារដូចខាងក្រោម៖ អធិបតេយ្យ សន្តិសុខព្រំដែនជាតិ និងការការពារប្រយុទ្ធប្រឆាំងនឹងល្បិចកល “បម្រែបម្រួលដោយសន្តិភាព” ឆ្លៀតឱកាសអំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជាតិសាសន៍ និងសាសនា ដើម្បីប្រឆាំងនឹងបដិវត្តន៍របស់ប្រទេសយើង។ កលល្បិច “ការងារស្រាលប្រាក់ខែខ្ពស់” របស់មុខសញ្ញាជួញដូរមនុស្ស; ច្បាប់ស្តីពីការចេញចូលឆ្លងដែន និងការស្នាក់នៅរបស់ជនបរទេសនៅវៀតណាម ឆ្នាំ ២០១៤ និងច្បាប់ស្តីពីវិសោធនកម្ម និងបំពេញនូវមាត្រាមួយចំនួននៃច្បាប់ស្តីពីការចូលចេញឆ្លងដែន និងការស្នាក់នៅរបស់ជនបរទេសនៅវៀតណាម ឆ្នាំ ២០១៩; កម្មវិធីទិសដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី I: ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។
ទាំងនេះគឺជាកិច្ចប្រជុំឃោសនាក្នុងផែនការអនុវត្តគម្រោង “ការផ្សព្វផ្សាយអប់រំច្បាប់ និងឃោសនាចលនាជនរួមជាតិភាគតិច” លើភូមិសាស្ត្រខេត្តគៀងយ៉ាង ហើយក៏ជាសកម្មភាពធានាបង្កើនការងារសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន៕
តាមកាសែតជនជាតិនិងអភិវឌ្ឍ-ប្រែសម្រួល៖ លេងមី