នៅទីស្នាក់ការនៃគណៈកម្មាធិការជនជាតិ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ អីុថុង បានស្វាគមន៍យ៉ាងកក់ក្ដៅគណៈប្រតិភូអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិភាគតិចខេត្តគៀងយ៉ាង។ គណៈប្រតិភូរួមមានតំណាងអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិភាគតិចខេត្តគៀងយ៉ាង ៣២ រូប ដឹកនាំដោយលោក យ័ញថា អនុប្រធានគណៈជនជាតិខេត្តគៀងយ៉ាង។
អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ អីុថុង ថ្លែងយោបល់ក្នុងកិច្ចជំនួប។
តំណាងគណៈប្រតិភូ លោកយ័ញថា អនុប្រធានគណៈជនជាតិខេត្តគៀងយ៉ាង បានរបាយការណ៍ជូនអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ អុីថុង អំពីស្ថានភាពសេដ្ឋកិច្ច - សង្គមកិច្ចការជនជាតិនិងគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយនៅភូមិភាគ។ រយៈពេលកន្លង ស្ថានភាពសេដ្ឋកិច្ច-សង្គមនៅខេត្តគៀងយ៉ាង សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ជីវភាពប្រជាជនជាសារវន្តរក្សាបានលំនឹងសន្តិសុខសណ្ដាប់ធ្នាប់ត្រូវបានរក្សាខ្ជាប់ ។ល។ គោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយតែងបានខេត្តយកចិត្តទុកដាក់អនុវត្ត។ អាស្រ័យហេតុនោះ កងជួរអ្នកមានប្រជាប្រិយរបស់ខេត្តបានខិតខំប្រឹងប្រែងបំពេញការងារ ពង្រីកកិត្យានុភាព អនុវត្តល្អតួនាទី ប្រសិទ្ធភាពនៃសកម្មភាព និងជាទីបង្អែកយ៉ាងសំខាន់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សនិងអង្គការនយោបាយសង្គម ក្នុងកិច្ចសហការធានាសន្តិសុខសណ្ដាប់ធ្នាប់តំបន់ជនរួមជាតិភាគតិច អនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ផ្សព្វផ្សាយ ចលនាប្រជាជនឈានឡើងលុបបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
ថ្លែងយោបល់ក្នុងកិច្ចជំនួប អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ អុីថុង បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃសកម្មភាពរបស់កងជួរអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិភាគតិចខេត្តគៀងយ៉ាង រយៈពេលកន្លង។ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ អុីថុង រំពឹងថា កងជួរអ្នកមានប្រជាប្រិយខេត្តគៀងយ៉ាង នឹងជឿជាក់ បន្តគាំទ្រនិងបំពេញការងារ ប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ; នឹងជាគំរូឈានមុខក្នុងរាល់សកម្មភាពនៅតំបន់ជនរួមជាតិភាគតិច; ជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាចនិងប្រជាជន សក្ដិសមជាមួយនឹងទឹកចិត្តគោរពស្រឡាញ់របស់ប្រជាជន និងការទំនុកចិត្តរបស់បក្សរដ្ឋ៕
យោង៖ cema.gov.vn-ថាច់ធី