កម្មវិធីប្រឡងក្បួនប្រទីប ក្នុងទិវាបុណ្យវប្បធម៌កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាងបានទាក់ទាញពុទ្ធបរិស័ទនិងភ្ញៀវទេសចរច្រើនកុះករជារៀងរាល់ឆ្នាំ។
រូបភាពក្បួនប្រទីបបង្អួតសម្រស់ទាំងពេលថ្ងៃនិងពេលយប់។
លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ “ក្បួនប្រទីបទាំងនេះ តំណាងឱ្យវត្តពុទ្ធសាសនាខ្មែរ ចូលរួមក្នុងទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង។ ម្យ៉ាងទៀត ក្បួនប្រទីបចាត់ទុកដូចជាទូក-ងដែរ គឺជាផលិតផលសមូហភាព ដែលបង្ហាញពីភាពផូរផង់នៃវប្បធម៌របស់ជនជាតិខ្មែរ តាមរយៈការតុបតែងរបស់វត្តនីមួយៗ។ ដើម្បីពុទ្ធបរិស័ទងាយស្រួលពេលចូលរួមតុបតែងក្បួនប្រទីប គណៈចាត់តាំងក្រៅពីឧបត្ថម្ភថវិកាទីតាំង និងគ្រឿងសម្ភារៈ ថែមទាំងជំនួយខាងបច្ចេកទេសអគ្គិសនីទឹក។ល។ ចំពោះវត្តខ្លះ ដែលគ្មានយុវជនឬពុទ្ធបរិស័ទជំនាញខាងអគ្គិសនី”។
ការត្រៀមបម្រុងយ៉ាងហ្មត់ចត់របស់គណៈចាត់តាំងធ្វើឱ្យវត្តនីមួយៗស្ងប់ចិត្តតុបតែងរំលេចក្បូរក្បាច់រចនា គំរូប្លង់ដែលព្រះចៅអធិការនិងគណៈកម្មការវត្តបានព្រាងឡើង។ ពូឡឹមថឹង សមាជិកគណៈកម្មការវត្តព្រែកព្រលិត នៅភូមិហ្វាហ៊ីវ ២ ឃុំឌិញហ្វា មានក្តីបារម្ភពីប្រព័ន្ធអគ្គិសនីលម្អក្បួនប្រទីបដែលរអាក់រអួល។ ក្រោយពីទំនាក់ទំនង គណៈចាត់តាំងបានចាត់មនុស្សឱ្យទៅជួយភ្លាម។ លោកឡេមិញខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ឱ្យដឹង៖ “កម្លាំងជំនួយបច្ចេកទេសខាងអគ្គិសនីប្រចាំការ ២៤/២៤ ម៉ោង ក្នុងរយៈពេលប៉ុន្មានថ្ងៃដែលប្រព្រឹត្តឡើងនៃពិធីបុណ្យ ដើម្បីធានាដល់ពិធីប្រឡងក្បួនប្រទីបនិយាយដោយឡែកនិងទិវាបុណ្យដ៏មហោឡារិករបស់ខេត្តបានប្រព្រឹត្តឡើងដោយជោគជ័យ”។ ពូទ្រឿងម៉ឹង សមាជិកគណៈកម្មការវត្តព្រែកព្រលិត ឱ្យដឹង៖ “សមាជិកគណៈកម្មការវត្តភាគច្រើនវ័យចាស់ៗ យើងខ្ញុំទទួលបន្ទុកការតុបតែងក្បូរក្បាច់រចនា ធ្វើយ៉ាងណាដើម្បីធានាអភិរក្សវប្បធម៌ខ្មែរប៉ុណ្ណោះ។ ចូលរួមទិវាបុណ្យ យើងខ្ញុំបានគណៈចាត់តាំងជួយឧបត្ថម្ភគាំទ្រដោយអស់ពីចិត្ត ម្ល៉ោះហើយម្នាក់ៗចង់រួមចំណែកតុបតែងក្បួនប្រទីបវត្តរៀងខ្លួនឱ្យកាន់តែស្អាត សំដៅរួមចំណែកអភិរក្សវប្បធម៌ខ្មែរ”។
មិនចំពោះតែពិធីប្រឡងក្បួនប្រទីប រាល់ការប្រឡងផ្សេងៗ ក្នុងទិវាបុណ្យ ក៏តែងទទួលបានការឧបត្ថម្ភពីពុទ្ធបរិស័ទនិងរដ្ឋអំណាចភូមិភាគ។ បងស្រីជុងថាញទ្រុក អនុលេខាគណៈកម្មាធិការបក្សឃុំធើយក្វាង តែងតាមដានយ៉ាងជិតដិតរាល់ពិធីប្រឡង។ បងស្រី ក៏ជាអ្នកកត់ ត្រាលទ្ធផលនៃការប្រណាំងទូក-ង និងពិនិត្យយ៉ាងល្អិតល្អន់ក្បួនប្រទីបវត្តនីមួយៗផងដែរ។ល។ បងស្រី ឱ្យដឹង៖ “ឃុំមិនត្រឹមតែឧបត្ថម្ភថវិកាប៉ុណ្ណោះទេ ថែមទាំងតាមដានក្រុមនីមួយៗ ក្នុងអំឡុងពេលប្រព្រឹត្តឡើងពិធីបុណ្យ ដើម្បីជួយឧបត្ថម្ភបានទាន់ពេលខណៈក្រុមណាមានតម្រូវការ”៕
ហាថាញ-លីសៀ