* ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម
* ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការរដ្ឋសភា កម្ពុជា-វៀតណាម
ប្រធានរដ្ឋសភា វឿងឌិញហ្វែ ចូលរួមមហាសន្និបាតអន្តរសភា AIPA លើកទី ៤៣។
រូបថតៈ quochoi.vn.
ទទួលការអញ្ជើញរបស់ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានអន្តរសភាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ សម្ដេច ហេង សំរិន; ប្រធានព្រឹទ្ធសភាសាធារណរដ្ឋហ្វីលីពីន Juan Miguel Zubiri កន្លងហើយ ប្រធានរដ្ឋសភា វឿងឌិញហ្វែ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាម បំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភា លើកទី ៤៣ (AIPA-43) និងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន។
ក្រោមមូលបទ “បោះជំហានទៅមុខជាមួយគ្នាដើម្បីនិរន្តរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន” មហាសន្និបាត AIPA លើកទី ៤៣ ផ្ដុំកម្លាំងពិភាក្សាលើបញ្ហានានាអំពីសន្តិភាព សន្តិសុខ ពហុភាគីនិយមនិងតួនាទីស្នូលរបស់អាស៊ាន។ ពង្រឹងការទូតរបស់រដ្ឋសភា ដើម្បីជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់; ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភា ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព តាមរយៈរបៀបកៀកជិត រួមបញ្ចូលគ្នានូវលក្ខឋានបរិស្ថានសង្គម និងការគ្រប់គ្រង (ESG)។ល។ រួមជាមួយថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសជាសមាជិក AIPA ប្រធានរដ្ឋសភា វឿងឌិញហ្វែ បានថ្លែងសុន្ទរកថាដ៏មានសារៈសំខាន់ក្នុងសម័យប្រជុំពេញអង្គដំបូងរបស់មហាសន្និបាត AIPA លើកទី ៤៣។ ឆ្លងតាមរយៈនោះ នៅក្នុងមហាសន្និបាតអន្តរសភា វៀតណាមបានអំណះអំណាង បន្តចូលរួមដោយម្ចាស់ការ សកម្ម មានទំនួលខុសត្រូវក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគី ទាំងផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។ រដ្ឋសភាវៀតណាម នឹងបន្តរួមចំណែកខ្លាំងក្លាជាងទៀតចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងភាពរីកចម្រើនរបស់ AIPA ដើម្បីអាស៊ានប្រកបដោយនិរន្តរភាព បរិយាបន្ន និងការអភិវឌ្ឍដ៏រឹងមាំ។ ក្នុងក្របខ័ណ្ឌមហាសន្និបាត AIPA លើកទី ៤៣ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន; ប្រធានរដ្ឋសភាឡាវ Xaysomphone Phomvihane និងប្រធានរដ្ឋសភាវៀតណាម វឿងឌិញហ្វែ មានកិច្ចជំនួបនិងពិភាក្សាអំពីរបៀបវារៈ សំដៅ ធ្វើឱ្យមានភាពជាក់ច្បាស់ចំណងទាក់ទងនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអន្តរសភាបច្ចុប្បន្ននិងទៅអនាគត ទន្ទឹមនឹងនោះ ក៏បានអនុម័តិលើដំណើរការនីតិវិធីនៃកិច្ចប្រជុំកំពូល រដ្ឋសភាប្រទេសទាំង ៣ កម្ពុជា-ឡាវ-វៀតណាម។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តសម្រាប់ទំនាក់ទំនងរដ្ឋសភានៃប្រទេសទាំង ៣ ជាមួយនឹងសេចក្ដីថ្លែងការណ៍រួមត្រូវបានចុះហត្ថលេខា ប្រធានរដ្ឋសភានៃប្រទេសទាំង ៣ កម្ពុជា-ឡាវ-វៀតណាម បានឯកភាពបង្កើនយន្តការនៃកិច្ចប្រជុំបច្ចុប្បន្ន រវាងគណៈកម្មាធិការនៃរដ្ឋសភាប្រទេសទាំង ៣ ទៅជា “កិច្ចប្រជុំកំពូលរដ្ឋសភានៃប្រទេសទាំង ៣ កម្ពុជា-ឡាវ -វៀតណាម” ត្រូវបានរៀបចំឡើងរៀងរាល់ ២ ឆ្នាំម្ដង ដឹកនាំដោយប្រធានរដ្ឋសភានៃប្រទេសទាំង ៣ ដោយផ្អែកលើមូលដ្ឋានប្ដូរវេន និងតាមលំដាប់នៃតួអក្សរ។
* ក្នុងក្របខ័ណ្ឌបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភា វឿងឌិញហ្វែ និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យ នៅព្រះបរមរូប អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ និងនៅវិមានមិត្តភាពកម្ពុជា-វៀតណាម។ ប្រធានរដ្ឋសភា វឿងឌិញហ្វែ បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ហេង សំរិន; ជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភា សម្ដេច សាយ ឈុំ; ចូលគាល់ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី; ជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុនសែន។ ក្នុងឱកាសជួបសវនាការនិងពិភាក្សាការងារជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា វឿងឌិញហ្វែ និងប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្ដីពីជំរុញទំនាក់ទំនងសហប្រតិបត្តិការ និងភាពជាដៃគូរវាងរដ្ឋសភានៃប្រទេសទាំងពីរ បានបំពេញបន្ថែមនូវខ្លឹមសារថ្មីៗជាច្រើនសមស្របជាមួយនឹងស្ថានភាពបច្ចុប្បន្ន។ ពិសេស ក្នុងក្របខ័ណ្ឌបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភា វឿងឌិញហ្វែ បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមនិងសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា។
ចំពោះកម្ពុជា នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការមកកាន់កម្ពុជា លើកដំបូងរបស់សមមិត្ត វឿងឌិញហ្វែ ក្នុងឋានៈជាប្រធានរដ្ឋសភាវៀតណាម; គឺជាព្រឹត្តិការណ៍កត់សម្គាល់នៃការបញ្ចប់ដោយជោគជ័យចង្កោមសកម្មភាពដោះដូរនៃគណៈប្រតិភូជាន់ខ្ពស់ក្នុង “ឆ្នាំមិត្តភាព វៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ២០២២” អនុស្សាវរីយ៍ ៥៥ ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៦៧-២០២២)។ ដំណើរបំពេញទស្សនកិច្ច រួមចំណែកដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងនិងទំនុកចិត្តនយោបាយរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ជំរុញទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រវេណី សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ឋិតថេរយូរអង្វែង ” រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្ដែងនិងប្រសិទ្ធភាពជាងទៀត។
ចំពោះហ្វីលីពីន នេះគឺជាដំណើរទស្សនកិច្ច ជាផ្លូវការមកកាន់ហ្វីលីពីន លើកដំបូងរបស់ថ្នាក់ដឹកនាំកំពូលរបស់បក្ស រដ្ឋាភិបាលវៀតណាម ក្នុងឆ្នាំ ២០២២ និងរបស់ប្រធានរដ្ឋសភា ក្រោយរយៈពេល ១៦ ឆ្នាំ គឺជាដំណើរទស្សនកិច្ចដំបូងរបស់ថ្នាក់ដឹកនៃរដ្ឋសភាប្រទេសក្រៅ មកកាន់ហ្វីលីពីន បន្ទាប់ពីហ្វីលីពីន បានរៀបចំបោះឆ្នោតជាទូទៅដោយជោគជ័យ (៥/២០២២) ហើយមានថ្នាក់ដឹកនាំសភាជាន់ទាប និងព្រឹទ្ធសភាថ្មី (៧/២០២២); សម្តែងនូវការយកចិត្តទុកដាក់យ៉ាងសំខាន់ចំពោះទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម-ហ្វីលីពីន ហ្វីលីពីន-វៀតណាម បន្ទាប់ពីប្រទេសទាំងពីរ បានប្រារព្ធខួបអនុស្សាវរីយ៍ ៤៥ ឆ្នាំ បង្កើតទំនាក់ទំនងការទូត (១៩៧៦-២០២១)។ ដំណើរទស្សនកិច្ច រួមចំណែកកាន់តែស៊ីជម្រៅ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម-ហ្វីលីពីននិយាយរួម និងទំនាក់ទំនងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរនិយាយដោយឡែក៕
កាសែតកឹងធើភាសាខ្មែរ - ប្រែសម្រួលៈ ពេជ្រសឿន