នាយករដ្ឋមន្រ្តី ផាមមិញជិញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទើបបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ ទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានអាស៊ាន ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុនសែន។
នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុនសែន និងនាយករដ្ឋមន្រ្តី ផាមមិញជិញ ក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៃដំណើរទស្សនកិច្ចនៅកម្ពុជា របស់នាយករដ្ឋមន្រ្តី ផាមមិញជិញ ។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ៦ ថ្ងៃ (ថ្ងៃទី ៨-១៣ ខែវិច្ឆិកា) នៅកម្ពុជា នាយករដ្ឋមន្រ្តី ផាមមិញជិញ មានកាលវិភាគដ៏មមាញឹក ជាមួយនឹងសកម្មភាពជិត ៦០ រួមមានសកម្មភាពទ្វេភាគី ពហុភាគី និងសកម្មភាពសហគមន៍។
ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្រ្តី ផាមមិញជិញ បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកម្ពុជា; ចូលគាល់សម្ដែងការគួរសម ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី; ជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សាយឈុំ; ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា ហេងសំរិន។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តី ផាមមិញជិញ និងនាយករដ្ឋមន្រ្តី ហ៊ុនសែន បានចូលរួមវេទិកាជំរុញដំណើរការវិនិយោគនិងពាណិជ្ជកម្មវៀតណាម-កម្ពុជា; ទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច-សង្គមមួយចំនួនដែលជាកិច្ចសហប្រតិបត្តិការរវាងវៀតណាម - កម្ពុជា។ ពិសេស នាយករដ្ឋមន្រ្តី ក៏បានឆ្លៀតពេលជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា។
ទន្ទឹមនឹងការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ ទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជិត ២០ រួមទាំងកិច្ចប្រជុំអាស៊ានជាមួយដៃគូ ដូចជា៖ ចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ ឥណ្ឌា អូស្រ្តាលី អង្គការសហប្រជាជាតិ។ល។ នាយករដ្ឋមន្រ្តី មានកិច្ចជំនួបទ្វេភាគីចំនួន ១៦ ជាមួយនឹងថ្នាក់ដឹកនាំនៃប្រទេសក្នុងអាស៊ាន និងដៃគូរបស់អាស៊ាន ដូចជា៖ នាយករដ្ឋមន្រ្តីឡាវ នាយករដ្ឋមន្រ្តីចិន នាយករដ្ឋមន្រ្តីជប៉ុន ប្រធានាធិបតីកូរ៉េខាងត្បូង ប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្រ្តីសិង្ហបូរី នាយករដ្ឋមន្រ្តីថៃ ព្រះមហាក្សត្រប្រ៊ុយណេ ប្រធានាធិបតីហ្វីលីពីន ប្រធានាធិបតីឥណ្ឌូនេស៊ី នាយករដ្ឋមន្រ្តីអូស្រ្ដាលី នាយករដ្ឋមន្រ្តីកាណាដា អនុប្រធានាធិបតីឥណ្ឌា ប្រធានសភាជាន់ទាបម៉ាឡេស៊ី និងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក។
ដំណើរទស្សនកិច្ចទទួលបានជោគជ័យលើគ្រប់វិស័យ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយការបរទេសរបស់មហាសន្និបាតបក្ស ទូទាំងប្រទេស លើកទី XIII ស្ដីពី “បន្តជំរុញនិងលើកកម្ពស់ប្រសិទ្ធភាពកិច្ចការបរទេសនិងសមាហរណអន្តរជាតិ” និងបទបញ្ជា ២៥ របស់គណៈលេខា ស្ដីពី “ជំរុញនិងលើកកម្ពស់កិច្ចការបរទេសពហុភាគីដល់ឆ្នាំ ២០៣០”; ពូនជ្រំទំនាក់ទំនងអ្នកជិតខាងល្អជាមួយនឹងកម្ពុជា និងជាសមាជិកម្ចាស់ការ សកម្ម មានទំនួលខុសត្រូវចំពោះតំបន់ និងអន្តរជាតិ៕
យោង៖ TTXVN-ប្រែសម្រួល៖ ថាច់ធី