ភូមិភាគជាច្រើននៅណាមបូ បានរៀបចំនូវសកម្មភាពជាច្រើនយ៉ាងពុះពោរស្របក្នុងឱកាសពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ។
សម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ នៅក្នុងទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរណាមបូ លើកទី ៨ ។ រូប៖ លីធាន
តាមនោះ នៅខេត្តសុកត្រាំង ក៏បានប្រព្រឹត្តឡើងទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិខ្មែរណាមបូ លើកទី ៨ និងពិធីបុណ្យអកអំបុក-ប្រណាំងទូក-ង សុកត្រាំងលើកទី ៥ តំបន់វាលរាបទន្លេគឺវឡុងឆ្នាំ ២០២២។ ដោយមានការចូលរួមពីសិប្បករ សិល្បករ សិល្បការិនី កីឡាករ-ការិនីជាង ២.០០០ នាក់ ទិវាបុណ្យមានសកម្មភាពដ៏លេចធ្លោជាច្រើន ដូច៖ សមោសរសិល្បៈមហាជន សម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ ឧទ្ទេសនាម ដកស្រង់ឈុតឆាកក្នុងពិធីបុណ្យ របៀបរបបនៃការប្រជុំជីវភាពវប្បធម៌ប្រពៃណីជនជាតិ និងប្រគំភ្លេងពិណពាទ្យ ។ល។ ពានរង្វាន់ប្រណាំងទូក-ងសុកត្រាំងលើក ទី ៥ តំបន់វាលរាបទន្លេគឺវឡុងឆ្នាំ ២០២២ ក៏បានប្រព្រឹត្តឡើងយ៉ាងពុះពោរនិងសប្បាយរីករាយ។ បញ្ចប់ពានរង្វាន់ខ្លឹមសារទូក-ងផ្នែកបុរស ចម្ងាយខ្សែទឹក ១.២០០ ម៉ែត្រ ទូក-ងវត្តពេជ្រមង្គល ស្រុកវិញចូវ ខេត្តសុកត្រាំង ទទួលបានជ័យលាភីលេខ ១ ទូក-ងវត្តមុនីសោភ័ណពងទឹកចាស់ ទទួលបានជ័យលាភីលេខ ២ និងទូក-ងវត្តនរេន្ទរង្សី (អុងខ) ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង ទទួលបានជ័យលាភីលេខ ៣។ ចំណែកទូក-ងផ្នែកនារី ចម្ងាយខ្សែទឹក ១.០០០ ម៉ែត្រ ទូក-ងវត្តអូរជុំអារាមព្រែកចេក ស្រុកង៉ាណាម ខេត្តសុកត្រាំង ទទួលបានជ័យលាភីលេខ ១ ទូក-ងវត្តបទុមរង្សីទំនប់ ស្រុកចូវថាញ់ ខេត្តសុកត្រាំង ទទួលបានជ័យលាភីលេខ ២ និងទូក-ងវត្តសិរីគង្គាគ្រញូង ខេត្តគៀងយ៉ាង ទទួលបានជ័យលាភីលេខ ៣។
ទូក-ងវត្តពេជ្រមង្គល (នៅខ្សែទឹកខាងក្នុង) បានយកឈ្នះលើទូក-ងវត្តពងទឹកចាស់ ទទួលជ័យលាភីលេខ ១ ពានរង្វាន់ទូក-ងសុកត្រាំងលើកទី ៥ តំបន់វាលរាបទន្លេគឺវឡុងឆ្នាំ ២០២២ ។
រូប៖ លីធាន
ទូក-ងវត្តនគរជុំ (បឹងមូល) ១ ទទួលជ័យលាភីលេខ ១ យកឈ្នះលើទូក-ងវត្តសិរីសួស្តីកំពង់ក្របី ចម្ងាយខ្សែទឹក ៨០០ ម៉ែត្រ ពានរង្វាន់ប្រណាំងទូក-ង ក្នុងក្របខណ្ឌទិវាបុណ្យវប្បធម៌កីឡានិង ទេសចរណ៍ខេត្តគៀងយ៉ាង ឆ្នាំ ២០២២។ រូប៖ លីយ៉ាង
នៅខេត្តត្រាវិញ ពានរង្វាន់ប្រណាំងទូក-ងបើកទូលាយអំណរពិធីបុណ្យអកអំបុកខេត្តត្រាវិញ ឆ្នាំ ២០២២ ក៏បានបញ្ចាប់ដោយជោគជ័យត្រចះត្រចង់។ អស់រយៈពេល ២ ថ្ងៃប្រកួតប្រណាំងយ៉ាងស្វិតស្វាញ ទូក-ងស្រុកកូវកែ ទទួលបានជ័យលាភីលេខ ១ ទាំង ៣ ខ្លឹមសារ គឺចម្ងាយខ្សែទឹក ៨០០ ម៉ែត្រផ្នែកបុរស ៦០០ ម៉ែត្រផ្នែកបុរស និង ៧០០ ម៉ែត្រផ្នែកបុរសនារីចម្រុះគ្នា។ ចំណែករង្វាន់ដទៃទៀត មានដូច៖ ទូក-ងស្រុកទីវកឹង ទទួលបានជ័យលាភីលេខ ២ ទូក-ងក្រុងត្រាវិញ ទទួលបានជ័យលាភីលេខ ៣ ចម្ងាយខ្សែទឹក ៨០០ ម៉ែត្រ។ ទូក-ងស្រុកទីវកឹង ទទួលបានជ័យលាភីលេខ ២ និងទូក-ងក្រុងត្រាវិញ ទទួលបានជ័យលាភីលេខ ៣ ចម្ងាយខ្សែទឹក ៦០០ ម៉ែត្រ។ ចំណែកចម្ងាយខ្សែទឹក ៧០០ ម៉ែត្រ ផ្នែកបុរសនារីចម្រុះគ្នា ទូក-ងស្រុកយ្វៀងហាយ ទទួលបានជ័យលាភីលេខ ២ និងទូក-ងស្រុកទីវកឹង ទទួលបានជ័យលាភីលេខ ៣។
បន្ទាប់ពីផ្អាកអស់ ២ ឆ្នាំ ដោយសារជំងឺរាតត្បាត COVID-១៩ ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង ឆ្នាំ ២០២២ ស្របក្នុងឱកាសពិធីបុណ្យអកអំបុក ត្រូវបានរៀបចំឡើងនៅស្រុកហ្គវ៉ាវ ដោយទាក់ទាញមនុស្សម្នាចូលរួមរាប់ពាន់នាក់។ ក្នុងឱកាសសម្តែងសិល្បៈ ប្រឡងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ និងប្រគំភ្លេងពិណពាទ្យ។ល។ មានទស្សនិកជនមកទស្សនា គាំទ្រយ៉ាងច្រើនកុះករ។ ដងផ្លូវអមនៅសងខាងដងព្រែកកៃឡើង នៅពេលទូក-ងអុំប្រណាំងគឺមានមនុស្សម្នាណែនណាន់តាន់តាប់។ មិនត្រឹមតែនៅលើដងផ្លូវសងខាងដងព្រែកប៉ុណ្ណោះទេ នៅលើផ្ទៃទឹកតាមបណ្តោយសងខាងដងព្រែក ក៏មានទូកស្មាច់ និងទូកកប៉ាល់តូចធំរាប់រយគ្រឿង មានទស្សនិកជនអង្គុយត្រៀបត្រាស្រែកហ៊ោគាំទ្រយ៉ាងមហោឡារិក៕
ក្រុមអ្នកយកព័ត៌មានកាសែតកឹងធើភាសាខ្មែរ-វិមាន