គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបប្រកាសឱ្យប្រើផែនការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចលើភូមិសាស្រ្តក្រុងកឹងធើ ដំណាក់កាល២០២១-២០៣០ ដំណាក់កាល I ៖ ចាប់ពីឆ្នាំ ២០២១ដល់ឆ្នាំ ២០២៥ (កម្មវិធី)។ ឆ្លងតាមរយៈនោះ ដើម្បីអនុវត្តគម្រោង ៥ “អភិវឌ្ឍអបំរំបណ្តុះបណ្តាលលើកកម្ពស់គុណភាពប្រភពធនធានមនុស្សនៅតំបន់ជនជាតិភាគតិច” ចំណុះកម្មវិធី នឹងមានទឹកប្រាក់ជាង ៣១ ពាន់លានដុង ត្រូវបានវិនិយោគអនុវត្តអនុគម្រោងចំនួន ៤។
ម៉ោងអនុវត្តជាក់ស្ដែងរបស់សិស្សវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ។
អនុគម្រោង ១ ៖ “ផ្លាស់ថ្មីសកម្មភាព ពង្រឹងអភិវឌ្ឍវិទ្យាល័យជនជាតិអន្តេវាសិក អឌ្ឍអន្តេវាសិក និងលុបបំបាត់អនក្ខរកម្មដល់ប្រជាជននៅតំបន់ជនជាតិភាគតិច” ក្រុងនឹងវិនិយោគ កែប្រែ បង្កើនកម្រិតវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ។ សរុបកម្រិតទុនវិនិយោគប្រមាណ ២៤,៨ ពាន់លានដុង។ គម្រោងឆ្ពោះទៅរកទិសដៅពង្រឹងអភិវឌ្ឍវិទ្យាល័យជនជាតិអន្តេវាសិក ដើម្បីរួមចំណែកបង្កវិវឌ្ឍន៍ ជាសារវន្តអំពីគុណភាពអប់រំ បណ្តុះបណ្តាលប្រភពកម្មាភិបាល និងអភិវឌ្ឍប្រភពធនធានមនុស្សចំពោះជនជាតិភាគតិច; ធានាអនុវត្តសមភាពក្នុងការអប់រំរវាងតំបន់ជនជាតិនីមួយៗ។
អនុគម្រោង ២៖ “បំពាក់បំប៉នចំណេះដឹងជនជាតិ បណ្តុះបណ្តាលមហាវិទ្យាល័យបម្រុង មហាវិទ្យាល័យ និងឧត្តមសិក្សា ឆ្លើយតបនឹងតម្រូវការប្រភពធនធានមនុស្សដល់តំបន់ជនជាតិភាគតិច; បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពសម្រាប់សហគមន៍ និងកម្មាភិបាល ផ្សព្វផ្សាយកម្មវិធីគ្រប់លំដាប់ថ្នាក់”។ យោងតាមអនុគម្រោងនេះ រហូតដល់ឆ្នាំ ២០២៥ ក្រុងនឹងបើកថ្នាក់បំពាក់បំប៉នចំណេះដឹងជនជាតិចំនួន ៨ បន្ទប់ សម្រាប់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក តាមដានការងារជនជាតិនៅតាមមន្ទីរ គណៈ ផ្នែកក្រុង ខណ្ឌ ស្រុក និងកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកបំពេញការងារនៅតំបន់ជនជាតិភាគតិច។ ថវិកាអនុវត្តប្រមាណ ១,៧៦ ពាន់លានដុង។ ក្រៅពីនោះ ក្រុងបើកថ្នាក់បង្រៀនភាសាជនជាតិភាគតិចចំនួន ៦ បន្ទប់ សម្រាប់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាក្រុមមុខសញ្ញា ៣ និង ៤ ជួបទំនាក់ទំនងផ្ទាល់ និងធ្វើការជាមួយនឹងជនជាតិភាគតិច; បណ្តុះបណ្តាឧត្តមសិក្សា និងមហាវិទ្យាល័យដល់សិស្ស និស្សិត កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកសិក្សានិងបំពេញការងារនៅលើភូមិសាស្រ្តតំបន់ជនជាតិភាគតិច និងនៅតាមស្ថាប័នជនជាតិ។ល។ ថវិកាអនុវត្តប្រមាណ ១,៣២ ពាន់លានដុង។
អនុគម្រោង ៣ ៖ “អភិវឌ្ឍអប់រំវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជូនយុវជនតំបន់ជនជាតិភាគតិច”។ អនុគ្រោងនេះ ឆ្ពោះទៅរកទិសដៅដល់ឆ្នាំ ២០២៥ នឹងមានពលករប្រមាណ ៦០% ក្នុងកម្រិតអាយុពលកម្មបានបណ្តុះបណ្តាលវិជ្ជាជីវៈសមស្របទៅនឹងតម្រូវការ លក្ខណៈរបស់ជនជាតិភាគតិច។ អនុវត្តបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជាជនជាតិភាគតិចចំនួន ៦៣០ នាក់ ចំណុះតំបន់ជនជាតិភាគតិច; ខិតខំដើម្បីពលករប្រមាណ ៨០% មានការងារធ្វើថ្មី ឬក៏បន្តធ្វើការងារដដែលតែមានទិន្នផល រកបានប្រាក់ចំណូលខ្ពស់ជាង ក្រោយពីបានរៀនវិជ្ជាជីវៈ ថវិកាគ្រោងអនុវត្តជាង ៣,៤ ពាន់លានដុង។
ក្រៅពីនោះ ក្រុងក៏ផ្សព្វផ្សាយអនុគម្រោង ៤៖ “បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពសម្រាប់សហគមន៍ និងកម្មាភិបាលផ្សព្វផ្សាយកម្មវិធីគ្រប់លំដាប់ថ្នាក់”។ ចំពោះអនុគម្រោងនេះ ក្រុងនឹងចង្អុលការដល់គណៈជនជាតិ ឡើងគម្រោងកម្មវិធីបណ្តុះបណ្តាល កម្រងឯកសារបណ្តុះបណ្តាល នឹងរៀបចំផ្សព្វផ្សាយ អនុវត្តទៅតាមស្ថានភាពជាក់ស្តែងរបស់ក្រុង៕
ថាញឡុង-វិមាន