ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/11/2022 - 11:08

ទិវា​បុណ្យ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរ​ណ៍ ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​ គៀង​យ៉ាង​ ឆ្នាំ​ ២០២២ នឹង​បើក​ពិធី​បុណ្យ​នៅ​ស្រុក​ហ្គក្វាវ

សប្តាហ៍​វប្ប​ធម៌​ និង​ទេស​ចរណ៍-មហោ​ស្រព​ម្ហូប​អា​ហារ​ណាម​បូ​នៅ​ខេត្ត​ត្រា​វិញ​

ក្រុម​ទូក​-ង នៅ​ខេត្ត​គៀង​យ៉ាង​ ​បាន​ប្រ​មូល​ផ្តុំ​នៅ​ទីតាំង​បើក​ពិធី​ប្រ​ណាំង​ទូក​-ង ។​ រូប​ថត​៖ L.G

ទិវា​បុណ្យ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​គៀង​យ៉ាង​ ឆ្នាំ​ ២០២២ នឹង​បើក​ពិធី​បុណ្យ​នៅ​ស្រុក​ហ្គក្វាវ នៅ​ថ្ងៃ​ទី ៨ ខែវិច្ឆិកា​ ឆ្នាំ​ ២០២២ ដោយ​មាន​សកម្ម​ភាព​សម្បូរ​បែប​។​ នៅ​នាម​ជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ស្រុក​ហ្គក្វាវ មាន​រៀប​ចំ​ផ្សារ​ណាត់​ពាណិជ្ជ​កម្ម​ ដោយ​មាន​ទំ​និញ​រាប់​រយ​ល្វែង​ ឧទ្ទេស​នាម​ផលិត​ផល​ពិសេស​របស់​ភូមិ​ភាគ​ និង​ផលិត​ផល​របស់​ខេត្ត​ ក្រុង​ជា​ច្រើន​។​ សកម្ម​ភាព​កីឡា​ និង​វប្ប​ធម៌​ រួម​មាន៖ ប្រ​កួត​បាល់​ទះ​ ឈុត​សម្តែង​ប្រ​គំ​ភ្លេង​ពិណ​ពេទ្យ​ ការ​សម្តែង​សំ​លៀក​បំ​ពាក់​ប្រ​ពៃណី​ និង​សម្តែង​សិល្បៈ​ប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​ រៀប​ចំ​ឡើង​នៅ​រង្គសាល​នៃ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ស្រុក​។​ ជាពិសេស​នៅ​ទន្លេ​កៃ​លើង ក៏​មាន​រៀប​ចំ​ពិធី​ប្រ​ឡង​ធ្វើ​ក្បូន​ និង​ប្រ​ណាំង​ទូក​-ង ដោយ​មាន​ខ្លឹម​សារ​ ទាំង​ផ្នែក​បុរស​ ទាំង​នារី​។​

* សប្តាហ៍​វប្ប​ធម៌​ និង​ទេស​ចរណ៍-មហោ​ស្រព​ម្ហូប​អា​ហារ​ណាម​បូ​ដែល​គួប​ផ្សំ​ជា​មួយ​នឹង​ពិធី​បុណ្យ​អក​អំ​បុក​ ឆ្នាំ​ ២០២២ របស់​ខេត្ត​ត្រា​វិញ​នឹង​ប្រ​ព្រឹត្ត​ទៅ​ ចាប់​ពីថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៨ ខែវិច្ឆិកា​ ឆ្នាំ​ ២០២២ ដោយ​មាន​សកម្ម​ភាព​ជា​ច្រើន​ ដូច​ជា​៖ រាត្រី​ពិធី​បុណ្យ​អក​អំ​បុក​; លំ​ហ នំប្រ​ពៃណី​ និង​ម្ហូប​អា​ហារ​ខេត្ត​ត្រា​វិញ​; សិក្ខា​សាលា​សម្ព័ន្ធ​ទេស​ចរណ៍ និង​អង្គ​ការ​គណៈ​ប្រតិភូ​ (Famtrip) ពិនិត្យ​និង​ឧទ្ទេស​នាម​ទីតាំង​ទេស​ចរណ៍​ថ្មី​ក្នុង​ខេត្ត​ត្រា​វិញ​; ផ្សារ​ណាត់​ជំរុញ​ពាណិជ្ជ​កម្ម​ និង​ឧស្សាហ​កម្ម​ជន​បទ​; ផ្សារ​ណាត់​ឧទ្ទេស​នាម​ លើក​តម្កើង​ផលិត​ផល OCOP ផលិត​ផល​ភូមិ​របរ​នៅ​ត្រា​វិញ​; ការ​តាំង​បង្ហាញ​ផលិត​ផល​ពិសេស​ដោយ​ឡែក​របស់​ជន​រួម​ជាតិ​ខ្មែរ​ (នៅ​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ ចំ​នួន​៩) ការ​តាំង​ពិព័រណ៍​រូប​ថត​ តាំង​ពិព័រណ៍​សំ​លៀកបំ​ពាក់​ជន​ជាតិ​ តាំង​ពិព័រណ៍​សៀវ​ភៅ​; មហោ​ស្រព ​របាំ​មិន​អា​ជីព​ជន​ជាតិ​ខ្មែរ​ខេត្ត​ត្រា​វិញ​លើក​ទី ១ ឆ្នាំ​ ២០២២; ការ​ប្រ​ណាំង​ទូក​-ង និង​សកម្ម​ភាព​កីឡា​ផ្សេង​ៗ​ឯទៀត​៕​ 

     ហា​ថាញ

ចែករំលែកអត្ថបទ