យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម ង្វៀងភូត្រុង និងអគ្គលេខាបក្សកុម្មុយនិស្ដចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន Xi Jinping អញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ១៣ ដែលក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានបានចុះហត្ថលេខាក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការលើកនេះ។
អគ្គលេខាបក្ស ង្វៀងភូត្រុង និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping ជាសាក្សីលើឯកសារកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបានចុះហត្ថលេខា។ រូបថត: TTXVN
បណ្ដាឯកសារកិច្ចសហប្រតិបត្តិការទាំងនេះរួមមាន៖
- កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មការកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មការ ទំនាក់ទំនងកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្តចិន។
- អនុស្សរណៈយោគយល់គ្នា រវាងគណៈកម្មការកិច្ចការផ្ទៃក្នុងមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការនយោបាយនិងច្បាប់មជ្ឈិមបក្សកុម្មុយនិស្តចិន។
- អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាព ដំណាក់កាល ២០២២ -២០២៧ រវាងសហព័ន្ធនៃអង្គការមិត្តភាពវៀតណាម និងសមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិន។
- អនុស្សរណៈយោគយល់គ្នា រវាងក្រសួងយុត្តិធម៌នៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងយុត្តិធម៌នៃប្រទេសសាធារណរដ្ឋប្រជាមានិតចិន។
- អនុស្សរណៈយោគយល់គ្នា រវាងក្រុងហាណូយ រដ្ឋធានីនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រុងប៉េកាំង រដ្ឋធានីនៃប្រទេសសាធារណរដ្ឋប្រជាមានិតចិន។
- អនុស្សរណៈយោគយល់គ្នា រវាងក្រសួងឧស្សាហ-ពាណិជ្ជកម្មនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងពាណិជ្ជកម្មនៃប្រទេសសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានាខ្សែសង្វាក់ផ្គត់ផ្គង់រវាងវៀតណាម-ចិន។
- អនុស្សរណៈយោគយល់គ្នា រវាងអគ្គនាយកដ្ឋានគយនៃក្រសួងហិរញ្ញវត្ថុនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម និងអគ្គនាយកដ្ឋានគយនៃប្រទេសសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការកសាងវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ។
- អនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យជីវចម្រុះនិងបរិស្ថាន រវាងក្រសួងធនធាននិងបរិស្ថាននៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងជីវចម្រុះនិងបរិស្ថាននៃប្រទេសសាធារណរដ្ឋប្រជាមានិតចិន។
- អនុស្សរណៈយោគយល់គ្នា សហប្រតិបត្តិការរវាងក្រសួងឧស្សាហ-ពាណិជ្ជកម្មនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម និងអគ្គនាយកដ្ឋានគយនៃប្រទេសសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីសុន្តិសុខស្បៀងក្នុងការធ្វើពាណិជ្ជកម្ម ទ្វេភាគីវៀតណាម-ចិន។
- អនុស្សរណៈយោគយល់គ្នា រវាងក្រសួងឧស្សាហ-ពាណិជ្ជកម្មនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម និងអាជ្ញាធរខេត្តវ៉ឹងណាមនៃប្រទេសសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។
- ផែនការនៃកិច្ចសហប្រតិបត្តិការវប្បធម៌និងទេសចរណ៍ រវាងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍នៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងវប្បធម៌និងទេសចរណ៍នៃប្រទេសសាធារណរដ្ឋប្រជាមានិតចិន ដំណាក់កាល ២០២៣-២០២៧។
- អនុស្សរណៈយោគយល់គ្នា ស្ដីពីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសម្បត្តិរដ្ឋនិងអាជីវកម្មរដ្ឋ រវាងគណៈកម្មាធិការគ្រប់គ្រងទុនរដ្ឋក្នុងអាជីវកម្មរដ្ឋនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការគ្រប់គ្រងនិងត្រួតពិនិត្យទ្រព្យសម្បត្តិរដ្ឋនៃប្រទេសសាធារណរដ្ឋប្រជាមានិតចិន។
- កិច្ចព្រមព្រៀងស្នើសុំត្រួតពិនិត្យភូតគាមអនាម័យ ចំពោះចេកស្រស់ដែលនាំចេញពីវៀតណាមទៅកាន់ប្រទេសចិន រវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម និងអគ្គនាយកដ្ឋានគយនៃប្រទេសសាធារណរដ្ឋប្រជាមានិតចិន ៕
ប្រភពៈ TTXVN - ប្រែសម្រួល៖ ពេជ្រសឿន