ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/10/2022 - 14:23

គណៈ​ចង្អុល​ការ​មជ្ឈិម​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដំណាក់​កាល​ ២០២១-២០២៥ សម័យ​ប្រ​ជុំ​លើក​ទី២

គណៈ​ចង្អុល​ការ​មជ្ឈិម​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដំណាក់​កាល​ ២០២១-២០២៥ សម័យ​ប្រ​ជុំ​លើកទី ២ ស្តីពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ និង​ភារ​កិច្ច​ ដំណោះ​ស្រាយ​សំ​ខាន់​ៗ​ ចាប់​ពីពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំ​ ២០២២ ។​ ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​ ផាមប៊ិញ​មិញ​ ប្រ​ធាន​គណៈ​ចង្អុល​ការ​ដឹក​នាំ​កិច្ច​ប្រ​ជុំ​។​

ទិដ្ឋ​ភាព​នៃ​សម័យ​ប្រ​ជុំ​។​ (រូប​ TTXVN)

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ផែន​ការ​និង​វិនិ​យោគ ក្រោម​កិច្ច​ចង្អុល​ការ​យ៉ាង​មឺុង​ម៉ាត់ ស៊ី​ជម្រៅ​របស់​រដ្ឋា​ភិបាល​ ប្រ​ធាន​គណៈ​ចង្អុល​ការ​មជ្ឈិម​ ក្រសួង​ ស្ថាប័ន​មជ្ឈិម​នានា​ បាន​ផ្ដុំ​កម្លាំង​កសាង​ ប្រ​កាស​ដាក់​ចេញ​លិខិត​បទ​ដ្ឋាន​គ្រប់​គ្រង​ដំណើរ​ការ​ រៀប​ចំ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទូទាំង​ប្រ​ទេស​ចំ​នួន​ ៦៨/៧៣; ភូមិ​ភាគ​ ៥២/៥២ បាន​បែង​ចែក​ថវិកា​មជ្ឈិម​ ការ​ដាក់​ចេញ​សេចក្ដី​កំ​ណត់​អំ​ពី​គោល​ការណ៍​ លក្ខណ​វិនិច្ឆ័យ​ កម្រិត​នៃ​ការ​បែង​ចែក​ទុន​សម្រាប់​អនុវត្ត​កម្ម​វិធី​; ភូមិ​ភាគ​ ១៤/៥២ បាន​ពង្រឹង​គណៈ​ចង្អុល​ការ​ថ្នាក់​ខេត្ត​ ភូមិ​ភាគ​មួយ​ចំ​នួន​បាន​ពង្រឹង​គណៈ​ចង្អុល​ការ​ថ្នាក់​ស្រុក​ និង​ពង្រឹង​បង្កើត​គណៈ​កម្ម​ការ​គ្រប់​គ្រង​ថ្នាក់​ឃុំ​។​ ចំ​ពោះ​ការ​រំសាយ​ផែន​ការ​ទុន​ថវិកា​ភូមិ​ភាគ​ មាន​ភូមិ​ភាគ​ ៤៦/៦២ រាយ​ការណ៍​ បាន​សម​តុល្យ​ បែង​ចែក​ទុន​ថវិកា​ភូមិ​ភាគ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ជាង​ ១៣.៨០០ ពាន់​លាន​ដុង​; ភូមិ​ភាគ​ ១៨/៦៣ រាយ​ការណ៍​លទ្ធ​ផល​នៃ​ការ​រំសាយ​ទុន​ប្រ​មាណ​ ៤.០០០ ពាន់​លាន​ដុង​ សម្រេច​ប្រ​មាណ​ ២៩, ៣៨% ទុន​ភូមិ​ភាគ​។​ អំ​ពី​លទ្ធ​ផល​នៃ​ការ​កសាង​ជន​បទ​ថ្មី​ គិត​រហូត​ដល់​ដំណាច់​ខែ​កញ្ញា​ ទូទាំង​ប្រ​ទេស​មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ចំ​នួន​ ៥.៨៥៤ ស្រូប​អត្រា​ ៧១,២%; ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ចំ​នួន​ ៩២៥  និង​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​គំ​រូ​ចំ​នួន​ ១១០ ។​ អនុវត្ត​ទិស​ដៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រតាម​បទ​ដ្ឋាន​ពហុ​ទិស​ ដំណាក់​កាល​ ២០២១-២០២៥ ជា​មធ្យម​រៀង​រាល់​ឆ្នាំ​ រក្សា​បន្ត​កម្រិត​ថយ​ចុះ​ពី ១-១,៥% អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​ជាតិ​ភាគ​តិច​ ថយ​ចុះ​លើ​ ៣% ក្នុង​មួយ​ឆ្នាំ​។​

ក្នុង​កិច្ច​ប្រ​ជុំ​ តំ​ណាង​ថ្នាក់​ដឹក​នាំ​ក្រសួង​ ស្ថាប័ន​មជ្ឈិម​ ខេត្ត​ ក្រុង​នានា​ មាន​ប្រ​សាសន៍​ វែក​ញែក​ពីមូល​ហេតុ​នៃ​ការ​រំសាយ​ទុន​យឺត​ លើក​ឡើង​ពីការ​លំ​បាក​ បញ្ហា​ប្រ​ឈម​ក្នុង​ដំណើរ​ការ​អនុវត្ត​នូវ​អនុគម្រោង​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​ ៣; ទន្ទឹម​នឹង​នោះ​ លើក​សំ​ណើ​ដំណោះ​ស្រាយ​ជំរុញ​ល្បឿន​រំសាយ​ទុន​នៅ​ពេល​ខាង​មុខ​។​

សរុប​សេចក្ដី​ក្នុង​កិច្ច​ប្រ​ជុំ​ ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​ ផាម​ប៊ិញ​មិញ​ សង្កត់​ធ្ងន់​ រដ្ឋា​ភិបាល​ បាន​កំ​ណត់​ទិស​ដៅ​យ៉ាង​ខ្ពស់​ ប្ដេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ អំ​ពី​ការ​រំសាយ​ទុន​វិនិ​យោគ​សាធា​រណៈ​ និយាយ​រួម​ និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​ ៣ និយាយ​ដោយ​ឡែក​ក្នុង​ឆ្នាំ​ ២០២២។​ ឧប​នា​យក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​ សំ​ណូម​ពរគ្រប់​ក្រសួង​ ស្ថាប័ន​មជ្ឈិម​និង​ភូមិ​ភាគ​ គប្បី​អនុវត្ត​ព្រម​ៗ​គ្នា​នូវ​វិធាន​ការណ៍​គ្រប់​គ្រង​ និង​បង្កើន​ការ​គួបផ្សំ​នូវ​ប្រ​ភព​ទុន​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ធានា​ការ​ប្រើ​ប្រាស់​ទុន​ប្រ​មូល​ផ្ដុំ​ ប្រិត​សំ​ចៃ​ ប្រ​សិទ្ធ​ភាព​។​ ជាពិសេស​ ភូមិ​ភាគ​ទាំង​អស់​ត្រូវ​ទប់​ស្កាត់​ស្ថាន​ភាព​វិនិ​យោគ​រាត់​រាយ​ ជាន់​គ្នា​ ខ្ជះ​ខ្ជាយ​; កុំ​ទុក​ឱ្យ​កើត​មាន​បំ​ណុល​សំ​ណង់​មូល​ដ្ឋាន​។​ ផ្សព្វ​ផ្សាយ​ដំណើរ​ការ​យ៉ាង​ហ្មឺង​ម៉ាត់​នូវ​វិធាន​ការ​ពន្លឿន​ការ​បែង​ចែក​រំសាយ​ទុន​នៃ​គម្រោង​ទាំង​ឡាយ​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​៕​

        ប្រ​ភព​៖ កាសែត​ជន​ជាតិ​និង​តំ​បន់​ភ្នំ​ - ប្រែសម្រួល​៖ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ