03/10/2022 - 15:29

ជំហាន​អភិវឌ្ឍន៍​ផ្នែក​អប់​រំនៅ​បាក​លីវ​

ខេត្ត​បាក​លីវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ដល់​សាលា​ បន្ទប់​រៀន​និង​បំ​ពាក់​គ្រឿង​បរិក្ខារ​បង្ហាត់​បង្រៀន​តាម​ទិស​ដៅ​សម្រេច​បទ​ដ្ឋាន​; កង​ជួរ​គ្រូ​បង្រៀន​ជានិច្ច​កាល​ត្រូវ​បាន​បំ​ប៉ន​មុខ​វិជ្ជា​ជីវៈ ម្ល៉ោះ​ហើយ​ គុណ​ភាព​អប់​រំរបស់​ខេត្ត​កើន​ឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

ម៉ោង​រៀន​របស់​សិស្សា​នុ​សិស្ស​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​បាក​លីវ​។​

បច្ចុប្បន្ន​ បាក​លីវ​មាន​សាលា​រៀន​ចំ​នួន​ ២៨៨ ក្នុង​នោះ​ មាន​ ២០៤ សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ​តាម​លក្ខឋាន​ថ្មី​របស់​ក្រសួង​អប់រំ និង​បណ្តុះ​បណ្តាល​។​ រយៈ​ពេល​ ៥ ឆ្នាំ​បន្ត​បន្ទាប់​ ខេត្ត​បាក​លីវ​ស្ថិត​ក្នុង​ចំ​ណាត់​ថ្នាក់​ទី ១០ ទូទាំង​ប្រ​ទេស​ អំ​ពី​អត្រា​បញ្ចប់​កម្រិត​វិទ្យា​ល័យ​និង​ពិន្ទុ​មធ្យម​ភាគ​នៃ​វិញ្ញា​សាប្រ​ឡង​វិទ្យា​ល័យ​៘ ឆ្នាំ​ ២០២២ ខេត្ត​បាក​លីវ​ មាន​ពិន្ទុ​មធ្យម​ភាគ​នៃ​វិញ្ញា​សាប្រ​ឡង​កម្រិត​វិទ្យា​ល័យ​ខ្ពស់​ជាង​គេ​ក្នុង​បណ្តា​ខេត្ត​នានា​ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​ ជោគ​ជ័យ​ទាំង​នោះ​ គឺ​អា​ស្រ័យ​ការ​ប្រឹង​ប្រែង​របស់​កង​ជួរ​គ្រូ​បង្រៀន​ កម្មា​ភិបាល​គ្រប់​គ្រង​ផ្នែក​អប់រំ និង​ការ​ខិត​ខំ​រៀន​សូត្រ​បស់​សិស្ស​។​ លោក​គ្រូ​ត្រឹង​វ៉ាន់​ជុង នាយក​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​បាក​លីវ​ ឱ្យ​ដឹង​៖ “សាលា​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​គ្រប់​សព្វ​អំ​ពី​មូល​ដ្ឋាន​សម្ភារៈ​ និង​បំ​ពាក់​គ្រឿង​បរិក្ខារ​បង្ហាត់​បង្រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​ ១ កាល​ពី​ឆ្នាំ​ ២០២០។​ ឯកង​ជួរ​គ្រូ​បង្រៀន​ត្រូវ​បាន​បណ្តុះ​បណ្តាល​សម្រេច​បទ​ដ្ឋាន​ ម្ល៉ោះ​ហើយ​គុណ​ភាព​អប់រំ​បាន​កើន​ឡើង​ជា​លំ​ដាប់​។​ រៀង​រាល់​ឆ្នាំ​ អត្រា​សិស្ស​សម្រេច​ចរិយា​សម្បត្តិ​គ្រាន់​បើ​-ប្រ​សើរ​ គឺ​ជាង​ ៩៩% សម្រេច​និទ្ទេស​សិក្សា​គ្រាន់​បើ​-ពូកែ​ ស្រូប​អត្រា​ជាង​ ៤៨%។​ ពិសេស​ អត្រា​ប្រ​ឡង​បញ្ចប់​កម្រិត​វិទ្យា​ល័យ​សម្រេច​ ១០០%។​ ក្នុង​នោះ​ អត្រា​សិស្ស​ប្រ​ឡង​ជាប់​មហា​វិទ្យា​ល័យ​ និង​អនុ​មហា​វិទ្យា​ល័យ​ស្រូប​អត្រា​ប្រ​មាណ​៧០%”។​

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ការ​កសាង​សាលា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​ ត្រូវ​បាន​ភូមិ​ភាគ​នានា​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ ជាពិ​សេស​គឺ​សាលា​រៀន​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​ លោក​គ្រូ​ថាច់​ហួង​ នាយក​សាលា​បឋម​សិក្សា​ង៉ោ​ហ្វៀង​ ឃុំ​វិញ​ត្រាច់​ដុង​ ឱ្យ​ដឹង​៖ “ឆ្នាំ​សិក្សា​នេះ​ សាលា​មាន​សិស្ស​ចំ​នួន​ ៨០០ នាក់​ ក្នុង​នោះ​ មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ជាង​ ៨០%។​ ម្យ៉ាង​ទៀត​ សាលា​ក៏​បាន​វិនិ​យោគ​គ្រប់​សព្វ​តាំង​ពី​បន្ទប់​រៀន​និង​បំ​ពាក់​គ្រឿង​បរិក្ខារ​បង្ហាត់​បង្រៀន​ជាដើម​។​ រៀង​រាល់​ឆ្នាំ​ អត្រា​សិស្ស​ត្រូវ​បាន​វាយ​តម្លៃ​សម្រេច​កម្រិត​រៀន​សូត្រ​ល្អ​ និង​រៀន​បាន​ល្អ​វិញ្ញា​សា​គណិត​វិទ្យា​អក្សរ​សាស្រ្ត​វៀត​ សម្រេច​ជាង​ ៩៧%”។​

តាម​ប្រ​សាសន៍​លោក​ង្វៀង​បា​ឡុង​ នាយ​ក​រង​មន្ទីរ​អប់រំ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ខេត្ត​បាក​លីវ​ រយៈ​ពេល​ខាង​មុខ​ ផ្នែក​អប់​រំខេត្ត​នឹង​បន្ត​ការ​កសាង​ក្រឹត្យ​វិន័យ​ សណ្តាប់​ធ្នាប់​ក្នុង​មូល​ដ្ឋាន​អប់​រំ ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់រំគ្រប់​ជ្រុង​ជ្រោយ​។​ ក្នុង​នោះ​ ផ្តោត​ទៅ​លើ​ការ​អប់រំ​សីល​ធម៌​ ផ្នត់​គំ​និត​ បំ​ណិន​ជីវិត និង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​ពលរដ្ឋ​ចំ​ពោះ​សង្គម​។​ ទន្ទឹម​នឹង​នោះ​ ផ្សព្វ​ផ្សាយ​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ឆ្នាំ​ ២០១៨ ដោយ​ធានា​គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​។​ រៀប​ចំ​ត្រួត​ពិនិត្យ​ ផ្តល់​សច្ចា​ប័ន​លើ​សៀវ​ភៅ​សិក្សា​គោល​គ្រប់​វិញ្ញា​សា។​ អនុវត្ត​ល្អ​រាល់​គោល​នយោ​បាយ​និង​មាន​វិធាន​ការ​ ឧបត្ថម្ភ​ដល់​សិស្ស​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​ សិស្ស​ជន​ជាតិ​ភាគ​តិច​។​ អា​ទិភាព​អភិវឌ្ឍន៍អប់រំ​នៅ​តំ​បន់​ដាច់​ស្រយាល​ និង​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ៕​

    យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ