ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/09/2022 - 14:41

វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​គៀង​យ៉ាង​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​ ១

វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​គៀង​យ៉ាង​ បាន​រៀប​ចំ​យ៉ាង​ឱឡា​រិក​ពិធី​ទទួល​ប័ណ្ណ​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​ ១ និង​រៀប​ចំ​ខួប​អនុស្សាវ​រីយ៍​ ៣០ ឆ្នាំ​ បង្កើត​សា​លា​។​

ទិដ្ឋ​ភាព​នៃ​ពិធី​ទទួល​ប័ណ្ណ​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​ ១ ។​ រូប​ថត​៖ ហ្វិញ​យ៉ាវ

ផ្តើម​ពី​សាលា​សាង​សង់​ដោយ​ឫស្សី​ប្រក់​ស្លឹក​ ស្ថិត​នៅ​ទីប្រ​ជុំ​ជន​មិញ​លឿង​ ស្រុក​ចូវ​ថាញ់ ក្រោយ​រយៈ​ពេល​ ៣០ ឆ្នាំ​ឆ្លង​កាត់​ការ​ពុះ​ពារ​របស់​សិស្ស​និង​គ្រូ​ជា​ច្រើន​ជំ​នាន់​ មក​ទល់​ពេល​នេះ​ សា​លា​បាន​រុះ​រើ សាង​សង់​នៅ​តំ​បន់​មាត់​សមុទ្រ​ ក្រុង​រ៉ាច់​យ៉ា ហើយ​ត្រូវ​បាន​ភូមិ​ភាគ​វិនិ​យោគ​កសាង​ថ្មី​យ៉ាង​សម​រម្យ ។​ បច្ចុប្បន្ន​ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​គៀង​យ៉ាង​ មាន​សិស្ស​ចាប់​ពី​ថ្នាក់​ទី ១០ ដល់​ទី ១២ ប្រ​មាណ​ជាង​ ៤០០ នាក់​ និង​មាន​កម្មា​ភិបាល​ គ្រូ​បង្រៀន​ ជាង​ ៤០ នាក់​ ក្នុង​នោះ​មាន​ ២៥% ជា​អនុ​បណ្ឌិត​។​ អា​ស្រ័យ​ដោយ​លក្ខណៈ​មូល​ដ្ឋាន​សម្ភារៈ​ត្រូវ​បាន​ធានា​ កង​ជួរ​គ្រូ​បង្រៀន​អស់​ពី​ចិត្ត​នឹង​ការ​ងារ​ និង​មាន​កម្រិត​វិជ្ជា​ខ្ពស់​ ម៉្លោះ​ហើយ​ចាប់​តាំង​ពីឆ្នាំ​សិក្សា​ ២០០០-២០០១ មក​ទល់​ពេល​នេះ​ អត្រា​សិស្ស​ប្រ​ឡង​បញ្ចប់​មធ្យម​សិក្សា​ទុតិយ​ភូមិ​របស់​សា​លា​សម្រេច​ ១០០% សិស្ស​ប្រ​ឡង​ចូល​អនុ​មហា​វិទ្យា​ល័យ​ មហា​វិទ្យា​ល័យ​ និង​មធ្យម​សិក្សា​ជាង​ ៧៥% ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​៕​

                                                                         ហាថា​ញ-លីសៀ

ចែករំលែកអត្ថបទ