មូលនិធិអាហារូបករណ៍ “លឿងឌិញកួរ” ត្រូវបានសមាគមជំរុញការសិក្សាខេត្តសុកត្រាំង រក្សាខ្ជាប់រយៈពេល ១៨ ឆ្នាំកន្លង បាននាំមកនូវក្តីរីករាយដល់សិស្ស និស្សិតក្រីក្ររាប់សិបពាន់នាក់។
![ផ្ដល់ទំនុកចិត្តដល់សិស្សក្រីក្របន្តការសិក្សា](https://baocantho.com.vn/image/fckeditor/upload/2022/20220912/images/khmer/61.jpg)
លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សខេត្តសុកត្រាំង ជូនអាហារូបករណ៍ដល់សិស្ស និស្សិតក្រីក្រ សង្វាតរៀនសូត្ររបស់ខេត្ត។
យោងតាមសមាគមជំរុញការសិក្សាខេត្តសុកត្រាំង រយៈពេល ១៨ ឆ្នាំកន្លង ក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិសុកត្រាំង បានធ្វើហិរញ្ញប្បទានទឹកប្រាក់ជាង ៣៣ ពាន់លានដុង។ ក្រៅពីនោះ ក្រុមហ៊ុននៅទាំងជូនសៀវភៅសរសេរចំនួន ១៥.០០០ ក្បាលនិងសម្ពៀតចំនួន ១.០០០ ដល់សិស្ស និស្សិតដែលមានស្ថានភាពលំបាក។ អាហារូបករណ៍ទាំងនេះបានជួយឧបត្ថម្ភទាន់ពេល ដើម្បីលើកទឹកចិត្តសិស្ស និស្សិតពិការ កំព្រា នៅតំបន់ព្រំដែនសមុទ្រ; សិស្ស និស្សិតជនជាតិខ្មែរដែលមានស្ថានភាពលំបាក និងរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩ បានបន្តការសិក្សា។ ប្អូនទ្រិញឌាំងខ្វា ប្រឡងជាប់ពិន្ទុខ្ពស់បំផុតក្នុងសម័យប្រឡងសញ្ញាបត្រវិទ្យាល័យឆ្នាំ ២០២២ ឱ្យដឹង៖ “ឪពុកលក់គុយទាវ ម្តាយធ្វើកម្មកររោងចក្រកាត់ដេរនៅក្រុងហូជីមិញ ដូច្នេះ ប្អូនត្រូវរស់នៅជាមួយយាយតា ជីវភាពខ្វះមុខខ្វះក្រោយ។ ថ្ងៃនេះ ប្អូនបានទទួលអាហារូបករណ៍ចំនួន ២០ លានដុង ប្អូនសប្បាយចិត្តខ្លាំងណាស់ ព្រោះនេះជារង្វាន់មានតម្លៃដ៏ធំធេង ជួយឱ្យប្អូនមានទំនុកចិត្ត ដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យពាណិជ្ជកម្មបរទេសក្រុងហូជីមិញ។ ប្អូនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ហិរញ្ញប្បទានបានជំនួយកម្លាំងដល់សិស្ស និស្សិតក្រីក្របន្តការសិក្សា”។
![ផ្ដល់ទំនុកចិត្តដល់សិស្សក្រីក្របន្តការសិក្សា](https://baocantho.com.vn/image/fckeditor/upload/2022/20220912/images/khmer/62.jpg)
សិស្ស និស្សិតក្រីក្រ សង្វាតរៀនសូត្រ ទទួលអាហារូបករណ៍របស់ខេត្ត។
ប្អូនៗដែលទទួលបានអាហារូបករណ៍ ភាគច្រើនជាកូនចៅនៃគ្រួសារដែលមានស្ថានភាពលំបាក កំព្រាឪពុកម្តាយ ឬពិការ។ល។ ជួបការលំបាកជាច្រើនក្នុងការសិក្សា។ ប្អូនលីធីថាញលីម ធ្វើការនៅមជ្ឈមណ្ឌអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជឿនលឿនខេត្តសុកត្រាំង ឱ្យដឹង៖ “ប្អូនបញ្ចប់ការសិក្សាមហាវិទ្យាល័យ មានការងារធ្វើដូចសព្វថ្ងៃ អាស្រ័យទទួលបានការឧបត្ថម្ភទាន់ពេលពីមូលនិធិអាហារូបករណ៍ “លឿងឌិញកួរ”។ ចុងឆ្នាំថ្នាក់ទី ១២ ដោយសារស្ថានភាពគ្រួសារជួបការលំបាកពេក ឪពុកម្តាយបង្ខំឱ្យឈប់រៀន។ អាស្រ័យបានកម្មាភិបាលសមាគមជំរុញការសិក្សាខេត្ត មកដល់ផ្ទះ ចលនានិងផ្តល់អាហារូបករណ៍ចំនួន ៥ លានដុង ក៏បង្កលក្ខណៈឱ្យនាងខ្ញុំបានបន្តការសិក្សា។ ថ្ងៃនេះ នាងខ្ញុំសូមផ្តាំទៅសិស្សក្រីក្រថា “ជម្នះការលំបាក និងភាពក្រីក្រ ដើម្បីមានគោលជំហររឹងមាំលើវិថីសិក្សា ទើបអាចផ្លាស់ប្តូរជីវភាព ឈានទៅរកអនាគតល្អប្រសើរ”។
លោកឡឹមសៅរ៍ អនុប្រធានសមាគមជំរុញការសិក្សាខេត្តសុកត្រាំង ឱ្យដឹង៖ “សមាគមទើបធ្វើពិធីជូនអាហារូបករណ៍ជំរុញការសិក្សាជំរុញបញ្ញា “លឿងឌិញកួរ” ដល់សិស្ស និស្សិត សង្វាតរៀនសូត្ររបស់ខេត្តចំនួន ៥២៣ នាក់ សរុបទឹកប្រាក់ជាង ១,១ ពាន់លានដុង ដើម្បីប្អូនៗត្រៀមលក្ខណៈសម្រាប់ឆ្នាំសិក្សាថ្មី ។ សមាគមនឹងបន្តចលនាអ្នកធ្វើហិរញ្ញប្បទាន សប្បុរសជនក្នុងនិងក្រៅខេត្ត សកម្មរួមវិភាគទានកសាងមូលនិធិអាហារូបករណ៍ឱ្យកាន់តែរីកចម្រើន ដើម្បីធានាប្រភពមូលនិធិឧបត្ថម្ភដល់សិស្ស និស្សិតសង្វាតរៀនសូត្រ ជាមួយនឹងទិសស្លោក” មិនទុកឱ្យសិស្ស និស្សិត បោះបង់ការសិក្សា ព្រោះតែស្ថានភាពលំបាក”៕
លីធាន-មុនី