ក្រោយរយៈពេលមួយឆ្នាំ ដែលរៀបចំបើកបវេសនកាលតាមប្រព័ន្ធអនឡាញដោយសារជំងឺ COVID - ១៩ នោះ កន្លងហើយ មានសិស្សានុសិស្សជាង ២៣ លាននាក់ក្នុងទូទាំងប្រទេសរីករាយឈានចូលឆ្នាំសិក្សាថ្មីយ៉ាងសស្រាក់សស្រាំ។ ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ បានប្រព្រឹត្តឡើងយ៉ាងមហោឡារិក ក្នុងបរិយាកាសដ៏រំភើបរីករាយ ជាមួយនឹងសកម្មភាពពោរពេញដោយអត្ថន័យនេះ។
សមមិត្ត ឡេក្វាងម៉ាញ់ សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ ទូងស្គរបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យជំនាញលីតឺត្រុង។ រូបថត៖ B.NG
សមមិត្ត ផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់សិស្សានុសិស្ស ដែលមានស្ថានភាពលំបាកនៅអនុវិទ្យាល័យដ្វងធីឌីម។
សមមិត្ដ ត្រឹងវៀតទ្រឿង (ឈរទី ១ រាប់ពីខាងស្ដាំ) ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ និងថ្នាក់ដឹកនាំខ័ណ្ឌថូកណូក ជូនអាហារូបករណ៍ដល់សិស្សានុសិស្ស។ រូបថត៖ យ្វីខូយ
ឆ្នាំសិក្សា ២០២២-២០២៣ ក្រោមបធានបទ “សាមគ្គី ច្នៃប្រតិដ្ឋ ខិតខំប្រឹងប្រែងអនុវត្តល្អភារកិច្ច និងគោលដៅផ្លាស់ថ្មី ពង្រឹងពង្រីក និងលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាល”។ ឆ្នាំសិក្សាថ្មីនេះ ក្រសួងអប់រំនិងបណ្តុះបណ្ដាលបានកំណត់ថា ជាឆ្នាំសំខាន់ក្នុងការផ្សព្វផ្សាយភារកិច្ចផ្លាស់ថ្មី ការអប់រំនៅកម្រិតចំណេះទូទៅ ការអនុវត្តកម្មវិធីអប់រំចំណេះទូទៅឆ្នាំ ២០១៨ ។ ក្នុងនោះ រួមមានផ្សព្វផ្សាយបង្ហាត់បង្រៀនតាមកម្មវិធីថ្មីសម្រាប់ថ្នាក់ទី ៣ ទី ៧ និងទី ១០; ពិនិត្យវាយតម្លៃសៀវភៅពុម្ពសម្រាប់ថ្នាក់ទី ៤ ទី ៨ និងទី ១១ និងត្រៀមបម្រុងការរៀបរៀងសៀវភៅពុម្ពសម្រាប់ថ្នាក់ទី ៥ ទី ៩ និងទី ១២ ។
ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ទូទាំងក្រុងកឹងធើ មានសិស្សានុសិស្សជាង ២៥២.៦០០ នាក់ ក្នុងនោះកុមារមត្តេយ្យសិក្សាជាង ៥១.០០០ នាក់ សិស្សបឋមសិក្សាជាង ៩៩.០០០ នាក់ សិស្សអនុវិទ្យាល័យជាង ៦៧.៤០០ នាក់ និងសិស្សវិទ្យាល័យជាង ៣៥.០០០ នាក់ ឈានចូលឆ្នាំសិក្សាថ្មីជាផ្លូវការ។ល។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំក្រុង ភូមិភាគនិងអង្គការមហាជននានា បានផ្ដល់ជូនអាហារូបករណ៍ និងប័ណ្ណធានារ៉ាប់រងសុខាភិបាលជាច្រើនដល់សិស្សានុសិស្ស៕
ថាញឡុង - ថាច់ធី