នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ផាមមិញជិញ ប្រធានគណៈកម្មាធិការជាតិការផ្លាស់ប្តូរឌីជីថល បានដឹកនាំសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការជាតិ ដើម្បីវាយតម្លៃពីលទ្ធផលនៃការផ្លាស់ប្តូរឌីជីថលរយៈពេល ៦ ខែដើមឆ្នាំ ២០២២ និងកំណត់ទិសដៅឆ្ពោះទៅកាន់វិធានការដោះស្រាយ និងភារកិច្ចសម្រាប់ការផ្លាស់ប្តូរឌីជីថល នាពេលខាងមុខ។
នាយករដ្ឋមន្ត្រី ផាមមិញជិញ ដឹកនាំសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការជាតិស្តីពីការផ្លាស់ប្តូរឌីជីថល។ (រូបថត៖ VGP/ញ៉ឹកបាក់)
ចំពោះលទ្ធផលដែលសម្រេចបាន មានមតិជាច្រើន បានលើកឡើងថា ការយល់ដឹងពីសារៈសំខាន់នៃការផ្លាស់ប្តូរឌីជីថលបន្តមានការវិវឌ្ឍន៍ច្បាស់លាស់ជាបង្គួរ នៅគ្រប់គណៈ ផ្នែក ពិ សេសគឺអ្នកដឹកនាំ។ ផ្តើមពីផ្លាស់ប្តូរការយល់ដឹង ក៏ធ្វើឱ្យសកម្មភាពកាន់តែមានភាពមុតមាំ ស្ទើរគ្រប់ក្រសួង ផ្នែក ភូមិភាគបានប្រកាសឱ្យប្រើសេចក្តីសម្រេចរបស់គណៈកម្មាធិការបក្ស ផែនការរបស់រដ្ឋអំណាច ក្នុងរយៈពេល ៥ ឆ្នាំនិងប្រចាំឆ្នាំអំពីការផ្លាស់ប្តូរឌីជីថល; គណៈចង្អុលការផ្លាស់ប្តូរឌីជីថល គ្រប់ក្រសួង ផ្នែកចំនួន ២២/២២ និងភូមិភាគចំនួន ៦៣/៦៣ ត្រូវបានបង្កើតនិងដាក់ឱ្យដំណើរការ ។ល។ ធនធានមនុស្សសម្រាប់ការផ្លាស់ប្តូរឌីជីថល គឺផ្តោតទៅលើការអភិវឌ្ឍ ពិពិធកម្មទម្រង់បណ្តុះបណ្តាល បំប៉នហ្វឹកហ្វឺន។ ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៅតាមភូមិភាគនានា ជំហានដំបូងក៏ទទួលបានលទ្ធផលជាវិជ្ជមាន ហើយមានខេត្ត ក្រុងចំនួន ៤១/៦៣ បានធ្វើការពង្រាយក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ចំនួន ៣៦.៣០០ ក្រុមចុះទៅដល់ភូមិស្រុក ដោយមានសមាជិកចូលរួមជិត ២០០.០០០ នាក់។
ដើម្បីអនុវត្តភារកិច្ចផ្លាស់ប្តូរឌីជីថល គណៈកម្មាធិការជនជាតិបានដាក់ចេញសេចក្តីសម្រេចរបស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ស្ដីពីការបង្កើតគណៈចង្អុលការផ្លាស់ប្តូរឌីជីថល; ក្នុងនោះ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ជាប្រធានគណៈចង្អុលការ ផ្លាស់ប្តូរឌីជីថលនៃគណៈកម្មាធិការជនជាតិ; សេចក្តីសម្រេចរបស់ប្រធានគណៈចង្អុលការផ្លាស់ប្តូរឌីជីថលនៃគណៈកម្មាធិការជនជាតិ ស្ដីពីផែនការផ្លាស់ប្តូរឌីជីថលរបស់គណៈកម្មាធិការជនជាតិ ដំណាក់កាល ២០២១-២០២៥; ផែនការឆ្នាំ ២០២១-២០២២ និងសេចក្តីសម្រេចផ្សេងៗជាច្រើនទៀត។ល។ ទន្ទឹមនឹងនោះ ធ្វើឱ្យជាក់ស្តែងរាល់ភាគកម្រិត ទិន្នន័យដែលអាចនឹងបញ្ចូលគ្នាទៅក្នុងឃ្លាំងទិន្នន័យនិងប្រព័ន្ធស្រាវរកព័ត៌មានស្ថិតិការងារជនជាតិនិងទិន្នន័យធ្វើស្ថិតិបណ្តាជនជាតិភាគតិចទាំង ៥៣ ។
មានប្រសាសន៍បញ្ជាក់ក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រី ផាមមិញជិញ គូសបញ្ជាក់៖ លទ្ធផលដែលសម្រេចបានទើបតែជាលទ្ធផលជំហានដំបូង យើងនៅប្រឈមនឹងការលំបាក បញ្ហាជំពាក់ជំពិនជាច្រើនដែលត្រូវដោះស្រាយកិច្ចការជាច្រើនដែលត្រូវធ្វើនៅពេលខាងមុខ ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ប្រឹងប្រែងយ៉ាងពេញទំហឹង ធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ជាក់ស្តែង ប្រសិទ្ធភាព អនុវត្តនូវចំណុចសំខាន់ ចំណុចស្នូល។ ចំពោះភារកិច្ចសំខាន់ៗនៅពេលខាងមុខ នាយករដ្ឋមន្ត្រី សំណូមពរដល់បណ្តាសមមិត្តរដ្ឋមន្ត្រី ប្រធានស្ថាប័នស្មើក្រសួង ស្ថាប័ន ចំណុះរដ្ឋាភិបាល ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្រុងចំណុះមជ្ឈិម និងគណៈចង្អុលការផ្លាស់ប្តូរឌីជីថល គ្រប់ក្រសួង គណៈ ផ្នែក ភូមិភាគ ប្រញាប់ធ្វើការផ្សព្វផ្សាយ បំផុសគំនិតបង្កើតនិន្នាការ ជំរុញការចលនា ដើម្បីអនុវត្តភារកិច្ចដែលប្រគល់ឱ្យក្នុងកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិ យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គម ឌីជីថលធានាសម្រេចរួចរាល់ទិសដៅឆ្នាំ ២០២២៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍-មុនី