ក្រុមប្រឹក្សាកងយុវជនខេត្តត្រាវិញ ទើបធ្វើពិធីបិទទិវាជួបជុំដោះដូរវប្បធម៌កុមារបណ្តាជនជាតិនៅភាគខាងត្បូង ឆ្នាំ ២០២២។
![ពិធីបិទទិវាជួបជុំដោះដូរវប្បធម៌កុមារបណ្តាជនជាតិនៅភាគខាងត្បូង](https://baocantho.com.vn/image/fckeditor/upload/2022/20220808/images/khmer/12.jpg)
ថ្នាក់ដឹកនាំសម្ព័ន្ធយុវជនខេត្ត ក្រុងជូនអំណោយដល់កុមារចូលរួមក្នុងពិធីទិវាជួបជុំ។
ក្នុងពិធីទិវាជួបជុំនេះ មានកុមារចូលរួមជាង ២០០ នាក់ ដែលមកពីខេត្ត ក្រុងចំនួន ១៤ ដោយមានសកម្មភាពជាច្រើនក្រោមប្រធានបទដ៏មានអត្ថន័យ ដូចជា៖ “កុមារវៀតណាមប្រឡងប្រណាំងធ្វើតាមដំបូន្មានអ៊ំហូ ៥ ប្រការ” ចលនា “ត្រឹងក្វឹកត្វង” “រង្វង់ដៃមិត្តភ័ក្តិ”, “ពាន់ទង្វើល្អ”, “អាវព្រែជូនយាយ” ចលនា “ផែនការតូច” និងសកម្មភាព “តបស្នងសងគុណ” “ផឹកទឹកនឹកប្រភព” ជាដើម។
ក្នុងឱកាសនេះ មជ្ឈិមសម្ព័ន្ធយុវជន ក្រុមប្រឹក្សាកងយុវជនមជ្ឈិម មូលនិធិអាហារូបករណ៍វឺអាយិញ ជូនអាហារូបករណ៍ ៥០ ចំណែក មួយចំណែកៗតម្លៃ ១ លានដុង ដល់កុមារជនជាតិភាគតិចនៅតាមខេត្តនានា និងឧបត្ថម្ភ ៨០ លានដុងសង់ផ្ទះកន្សែងក្រហមបង់ក៕
សើុងម៉ាល័យ-វិមាន