ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/08/2022 - 15:08

ផ្សព្វ​ផ្សាយ​ពី​ការ​រៀប​ការ​មិន​ទាន់​ពេញ​វ័យ​និង​ជាប់​សាច់​សា​លោ​ហិត​នឹង​គ្នា​ ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ឆ្នាំ​ ២០២២

គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ចំ​នួន​ ៥ លើក ដើម្បី​ឃោស​នា ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​អំ​ពី​ការ​កាត់​បន្ថយ​ស្ថាន​ភាព​រៀប​ការ​មិន​ទាន់​ពេញ​វ័យ​ និង​រៀប​ការ​ជាប់​សាច់​សា​លោ​ហិត​នឹង​គ្នា​ ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ នៅ​តាម​ឃុំ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ដោយ​មាន​ប្រ​ជា​ជន​ចូល​រួម​ជាង​ ៥០០ នាក់​។​

អ្នក​តំ​ណាង​ចូល​រួម​កិច្ច​ប្រ​ជុំ​នៅ​ឃុំ​ក្វាច់​ផឹម​បាក់​ ស្រុក​ដឹម​យើុយ។​

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ អ្នក​តំ​ណាង​ទាំង​ឡាយ​ជា​កម្មា​ភិបាល​ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​នៅ​ថ្នាក់​ឃុំ​ ប្រ​ធាន​ផ្នែក​ ថ្នាក់​ឃុំ​ ប្រ​ធាន​ភូមិ​ គ្រប់​សាខា​សមាគម​និង​អង្គ​ការ​មហា​ជន​នានា​ អ្នក​មាន​ប្រ​ជា​ប្រិយ​ និង​ជន​ជាតិ​ភាគ​តិ​ច​ ។​ល។​ នៅ​ភូមិ​ភាគ​ បាន​ស្តាប់​តំ​ណាង​គណៈ​ជន​ជាតិ​ខេត្ត​ផ្សព្វ​ផ្សាយ​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗ​មួយ​ចំ​នួន​ ស្ដី​ពី​ទស្សន​ទាន​នៃ​ការ​រៀប​ការ​មិន​ទាន់​ពេញ​វ័យ​និង​រៀប​ការ​ជាប់​សាច់​សា​លោ​ហិត​នឹង​គ្នា​ កម្រិត​ចាត់​វិធាន​ការ​បទ​ល្មើស​តាម​ផ្លូវ​ច្បាប់​ ។ល។​ ទន្ទឹម​នឹង​នោះ​ ក៏​បាន​លើក​ឡើង​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​រៀប​ការ​មិន​ទាន់​ពេញ​វ័យ​និង​រៀប​ការ​ជាប់​សាច់​សា​លោ​ហិត​នឹង​គ្នា​ ធ្វើ​ប៉ះ​ពាល់​ដល់​គុណ​ភាព​ចំ​នួន​ប្រ​ជា​ជន​ ចុះ​ខ្សោយ​តំ​ណ​ពូជ​អាចនឹង​កើត​កូន​មក​មាន​រូប​វិការ​ ឬ​ក៏​ជំ​ងឺ​តំ​ណ​ពូជ​។​ល។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​ក្នុង​ការ​បង្ការ​ ទប់​ស្កាត់​ការ​រៀប​ការ​មិន​ទាន់​ពេញ​វ័យ​ និង​រៀប​ការ​ជាប់​សាច់​សា​លោ​ហិត​នឹង​គ្នា​ ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ភូមិ​ភាគ​ កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕​

 យោង​៖ កា​សែត​ជន​ជាតិ​និង​អភិវឌ្ឍ-មុនី​

ចែករំលែកអត្ថបទ