កីឡា - ទេសចរណ៍ ទេសចរណ៍

25/07/2022 - 15:37

ភាព​សុខ​សាន្ត​នៅ​ម៉ាង​ឌាង

ម៉ាងឌាង ជាទីប្រ​ជុំ​ជន​ចំ​ណុះ​ស្រុក​កន​ប្លុង​ ខេត្ត​កន​តុម។​ ស្ថិត​នៅ​កម្ពស់ ​១.២០០ ម៉ែ​ត្រ បើ​ប្រៀប​ នឹង​កម្រិត​នៃ​ទឹក​សមុទ្រ​ ព្រម​ទាំង​បាន​គ្រប​ដណ្តប់​ដោយ​ព្រៃ​ស្រល់ដេរដាស ដូច្នេះ​ ទីប្រ​ជុំ​ជន​តូចនេះ​ គឺ​ជារមណីយ​ដ្ឋាន​សម្រាក​លម្ហែក​ាយដ៏​អស្ចារ្យ​សម្រាប់​ភ្ញៀវ​ទេស​ចរ​។​

មាន់​អាំង​បាយ​ក្រឡាន​។​

ភ្ញៀវ​ទេស​ចរ​ចេញ​ដំណើរ​កាត់​ឆ្លង​ខេត្ត​ប៊ិញ​ភឿក តាម​ផ្លូវ​ជាតិ​លេខ​ ១៤ ឆ្លង​កាត់​ខេត្ត​ដាក់​ណុង ដាក់​ឡាក់​ ចូល​ដល់​ខេត្ត​កន​តុម។​ ពីក្រុង​កន​តុម ភ្ញៀវ​ទេស​ចរ​បត់ចូល​ផ្លូវ​ជាតិ​លេខ​ ២៤ បន្ត​ដំណើរ​ប្រ​មាណ​ ៥០ គីឡូ​ម៉ែត្រ​ទៀត​ តាម​ដងផ្លូវ​បត់​បែន​នៃ​ជម្រាល​ភ្នំ​ អម​ដោយ​ទេស​ភាព​ធម្ម​ជាតិ​ដ៏​ស្រស់​ត្រកាល​។​ ក្នុង​នោះ​ ខ្ពស់​បំ​ផុត​គឺ​ជម្រាល​ភ្នំ​ម៉ាង​ឌាង មាន​កម្ពស់​ជាង​ ១.២០០ ម៉ែត្រ ដងផ្លូវ​បត់​បែន​និង​គ្រោះ​ថ្នាក់​ មាន​រុក្ខ​ជាតិ​ពណ៌​បៃតង​ ដេរ​ដាស​គឺ​ទៅ​ដល់​ម៉ាង​ឌាង។​

ប្រ​សិន​បើ​ចេញ​ដំ​ណើរ​ពីក្រុង​កឹង​ធើ ភ្ញៀវ​ទេស​ចរ​ត្រូវ​ចំ​ណាយ​ពេល​ ១ ថ្ងៃ​ ១ យប់​ ទើប​ទៅ​ដល់​គោល​ដៅ​ទេស​ចរណ៍​ម៉ាង​ឌាង។​ តាម​ផ្លូវ​បត់​បែន​ចូល​ទៅ​កាន់​ទីប្រ​ជុំ​ជន​ម៉ាង​ឌាង ប្រ​មាណ​ជាង ​១០ គីឡូ​ម៉ែ​ត្រ ភ្ញៀវ​ទេស​ចរ​បាន​បណ្តែត​អា​រម្មណ៍​ជា​មួយ​សំ​ឡេង​ថ្ងួច​ថ្នូរ​នៃ​ដើម​ស្រល់​រេរាំ​តាម​ខ្យល់​ ដើម្បី​បំ​បាត់​នូវ​ភាព​នឿត​ហត់​។​ លុះ​ព្រឹក​ឡើង​ ភ្ញៀវ​ទេស​ចរ​ពិសា​កាហ្វេ​ ដ៏​ឈ្ងុយ​ឆ្ងាញ់​នៅ​តាម​ហាង​ទំ​នើប​ៗ​នៅ​ទីប្រ​ជុំ​ ជន​ម៉ាងឌាង។​ សម្រាប់​អ្នក​ចូល​ចិត្ត​ពិសា​កាហ្វេ ភ្លក់​រស​ជាតិ​កាហ្វេ​នៅ​ម៉ាង​ឌាង​ក៏​ស្រ​ដៀង​នឹង​រស​ជាតិ​កាហ្វេ​នៅ​តីង្វៀន​ដែរ​។​ គេនិយម​ដាក់​ទឹក​កក​តែ​មួយ​ដុំ​ធំ​ល្មម​ ប៉ុន្តែ​បរិមាណ​កាហ្វេ​គឺ​ខាប់​ខ្លាំង​ណាស់​។​ បើ​ចង់​ពិសា​កាហ្វេ​ដូច​ ទម្លាប់​អ្នក​នៅ​តំ​បន់​ភាគ​ខាង​លិច ដែល​មាន​ទឹក​កក​ច្រើន​នោះ​។​ ភ្ញៀវ​ទេស​ចរ​កុំ​ភ្លេច​ហៅ​ “កា​ហ្វេ​ទឹក​កក​តាម​ទម្លាប់​អ្នក​សៃ​ហ្គង”។​

ឧត្តមភាព​របស់​ម៉ាង​ឌាង គឺ​ប្រ​ព័ន្ធ​ជីវ​បរិស្ថាន​ធម្ម​ជាតិ​ ហ៊ុម​ព័ទ្ធ​ជុំ​វិញ​ដោយ​បឹង​ចំ​នួន​ ៣ ភ្នំ​ចំ​នួន​ ៧ មាន​ខ្យល់​បរិសុទ្ធ​ អា​កាស​ធាតុ​ត្រជាក់​ សម​ស្រប​សម្រាប់​ភ្ញៀវ​ទេស​ចរ​ដែល​ចូល​ចិត្ត​ទម្រង់​ទេស​ចរណ៍​ស្វែង​យល់​។​ ទីប្រ​ជុំ​ជន​ម៉ាង​ឌាង មាន​ផ្ទះ​វីឡា​តូចៗ​ជា​ច្រើន​សម្រាប់​ភ្ញៀវ​ទេស​ចរ​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់​ ជួល​ស្នាក់​នៅ​ច្រើន​ថ្ងៃ​។​

មុន​នឹង​ឃ្លាត​ពីម៉ាង​ឌាង ភ្ញៀវ​ទេស​ចរ​គួរ​ភ្លក់​រស​ជាតិ​មាន់​អាំង​ បាយ​ក្រ​ឡាន​ដ៏​ឈ្ងុយ​ឆ្ងាញ់​។​ មាន់​អាំង​ស្បែក​ឡើង​លឿង​ប្រ​ឡាក់​គ្រឿង​ផ្សំ​ ជ្រាប​ចូល​សាច់​រួម​នឹង​បាយ​ក្រឡាន​ដែល​ទើប​ ហែក​ចេញ​ពីបំ​ពង់​ឫ​ស្សី​នៅ​ក្តៅ​ៗ​ ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ទទួល​ទាន​មិន​ដឹង​ឆ្អែត។​ ដើម្បី​ការ​ទទួល​ទាន​អា​ហារ​បាន​ពេញ​លេញ​ ភ្ញៀវ​ទេស​ចរ​គួរ​កុម្ម៉ង់​សម្ល​ទំ​ពាំង​មួយ​ចាន​បន្ថែម​ ទំ​ពាំង​ត្រូវ​បាន​គេ​ទៅ​កាច់​ពីក្នុង​ព្រៃ​ ចម្អិន​នឹង​សាច់ជ្រូក​ព្រៃ​។​ សម្ល​ទំ​ពាំង​មិន​ចម្លែក​ទេ ប៉ុន្តែ​ទំ​ពាំង​ដែល​ទៅ​កាច់​ពី​ក្នុង​ព្រៃ​ មាន​រស​ជាតិ​ឆ្ងាញ់​យ៉ាង​ចម្លែក​ណាស់​៕​

                                      ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ