(កឹងធើ) -ថ្មីៗនេះ ស្របក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧/៧/១៩៤៧-២៧/៧/២០២២) ក្រុងកឹងធើ បានរៀបចំក្រុមគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយគំរូនៅលើភូមិសាស្រ្តក្រុង។
សមមិត្ត ឡេក្វាងមាញ់ សមាជិកមជ្ឈិមបក្ស លេខាបក្សក្រុងកឹងធើ ជូនអំណោយដល់គ្រួសារគោលនយោបាយគំរូនៅស្រុកវិញថាញ់ ។
សមមិត្ត ផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង ជូនអំណោយដល់គ្រួសារគោលនយោបាយនៅខណ្ឌនិញកេវ ។ រូបថត៖ ង៉ុកក្វៀង។
នៅកន្លែងដែលអញ្ជើញទៅ ថ្នាក់ដឹកនាំក្រុង បានសម្តែងនូវការដឹងគុណចំពោះវីរយុទ្ធជនពលី វីរមាតាវៀតណាម វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធជនពិការ យុទ្ធជនជំងឺ និងអ្នកមានសគុណចំពោះប្រទេសជាតិ ។ ទន្ទឹមនឹងនោះ ជូនពរដល់គ្រួសារឱ្យមានសុខភាពល្អ សុភមង្គលនិងជោគជ័យគ្រប់ប្រការ។ ថ្នាក់ដឹកនាំក្រុងក៏បានសំណូមពរដល់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ រណសិរ្ស អង្គការមហាជន និងប្រជាជនគ្រប់ជាន់ស្រទាប់ បន្តលើកតម្កើងស្មារតី "ផឹកទឹកនឹកប្រភព" ត្រូវមានទង្វើជាក់ស្តែងនានា ដើម្បីចិញ្ចឹមបីបាច់ថែទាំវីរមាតាវៀតណាម ថែទាំយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារគោលនយោបាយ និងប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍។ ថ្នាក់ដឹកនាំក្រុងសង្ឃឹមថា យុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារគោលនយោបាយ និងប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ នឹងបន្តថែរក្សានិងលើកតម្កើងប្រវេណីដ៏ល្អនេះ។ ខិតខំឈានឡើងក្នុងពលកម្ម សិក្សា ការងារ ផលិតកម្ម និងអាជីវកម្ម ដើម្បីកែលម្អជីវភាព រួមចំណែកកសាងភូមិស្រុក៕
ង៉ុកក្វៀង