ក្រុមអធិការកិច្ចលេខ ២ នៃគណៈចង្អុលការមជ្ឈិមអំពីការបង្ការ ប្រឆាំងអំពើពុករលួយ ភាពអសកម្ម ដឹកនាំដោយសមមិត្ត ត្រឿងធីម៉ាយ សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម អនុប្រធានគណៈចង្អុលការ ទើបរៀបចំសន្និបាតប្រកាសលទ្ធផលត្រួតពិនិត្យការងាររកគំហើញ ផ្ទេរជូន ទទួលនិងដោះស្រាយប្រភពព័ត៌មានអំពីឧក្រិដ្ឋជនពុករលួយ សេដ្ឋកិច្ច និងភាពអសកម្មនៅខេត្តសុកត្រាំង។
ទិដ្ឋភាពនៃអង្គសន្និបាត។
តាមរយៈការត្រួតពិនិត្យ ឃ្លាំមើល អធិការកិច្ចត្រួតពិនិត្យផ្ទៃក្នុង និងសកម្មភាពមុខជំនាញ ស្ថាប័នសមត្ថកិច្ចខេត្តសុកត្រាំងបានរកគំហើញ និងផ្ទេរជូនប្រភពព័ត៌មានចំនួន ២១០ អំពីឧក្រិដ្ឋជនពុករលួយ សេដ្ឋកិច្ច និងភាពអសកម្ម។ ផ្តើមពីនោះ ស្ថាប័នសើុបអង្កេតបានធ្វើបណ្តឹងជនជាប់ចោទចំនួន ១៧៩ នាក់។ ការងារសហការរវាងស្ថាប័នសមត្ថកិច្ចរបស់ខេត្តក្នុងការរកគំហើញ ផ្ទេរជូន ទទួលនិងដោះស្រាយប្រភពព័ត៌មាន បទល្មើសអំពីឧក្រិដ្ឋជនមានការផ្លាស់ប្តូរយ៉ាងល្អ។
ថ្លែងចង្អុលការក្នុងសន្និបាត សមមិត្ត ត្រឿងធីម៉ាយ បានឱ្យតម្លៃខ្ពស់ចំពោះការដឹកនាំ ការចង្អុលការ និងការចាត់តាំងរកគំហើញ ផ្ទេរជូន ទទួលនិងដោះស្រាយប្រភពព័ត៌មានអំពីឧក្រិដ្ឋជនពុករលួយ សេដ្ឋកិច្ច និងភាពអសកម្មនៅក្នុងខេត្ត។ ទន្ទឹមនឹងនោះ ស្នើត្រូវពង្រឹងអធិការកិច្ច និងការឃ្លាំមើលរបស់បក្ស អធិការកិច្ចរបស់រដ្ឋ ការឃ្លាំមើលរបស់រណសិរ្សមាតុភូមិ អង្គការមហាជន និងមហាជនប្រជាជនចំពោះការរកគំហើញ ផ្ទេរជូន ទទួលនិងដោះស្រាយប្រភពព័ត៌មាន ឧក្រិដ្ឋជនពុករលួយ សេដ្ឋកិច្ច ភាពអសកម្ម ។ល។ ពិសេស គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ខេត្តសុកត្រាំង ត្រូវចង្អុលការពិនិត្យ និងដោះស្រាយហេតុការណ៍មួយចំនួន និងរឿងក្តីជាក់ស្តែង បំផុតគឺហេតុការណ៍ រឿងក្តីស្មុគស្មាញ ដែលសាធារណៈមតិសង្គមចាប់អារម្មណ៍ កើតឡើងមាននៅលើភូមិសាស្រ្តខេត្តសុកត្រាំង ៕
យ្វីអាញ