(កឹងធើ) - គណៈប្រតិភូនៃគណៈកម្មាធិការជនជាតិ ដឹកនាំដោយសមមិត្ត ឡេសើុងហាយ អនុរដ្ឋមន្រ្តី អនុប្រធាននៃគណៈកម្មាធិការជនជាតិ បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់សមូហភាពដែលមានស្នាដៃឆ្នើមក្នុងការងារជនជាតិ អ្នកមានប្រជាប្រិយ គ្រួសារក្រីក្រ គ្រួសារគោលនយោបាយជាជនជាតិភាគតិចនៅខណ្ឌនិញកេវ។
សមមិត្ត ឡេសើុងហាយ ជូនអំណោយដល់អ្នកមានប្រជាប្រិយ គ្រួសារក្រីក្រ
គ្រួសារគោលនយោបាយជាជនជាតិភាគតិច។
សមមិត្ត ឡេសើុងហាយ បានសាកសួរសុខទុក្ខ ចែករំលែកនូវការលំបាកចំពោះជនរួមជាតិភាគតិចដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩។ ព្រមជាមួយនោះ លើកទឹកចិត្តជនរួមជាតិភាគតិចឆ្លងកាត់ការលំបាក ឈានឡើងលំនឹងជីវភាព; ខ្នះខ្នែងចូលរួមពលកម្មផលិត បន្តរួមចំណែកជូនសង្គមឱ្យបានច្រើន សម្រាប់ការអភិវឌ្ឍរួមរបស់ក្រុង។
តំណាងសមូហភាពនិងបុគ្គល បានសម្ដែងនូវសេចក្ដីត្រេកអរចំពោះការយកចិត្តទុកដាក់ គិតគូររបស់បក្ស រដ្ឋ ដែលជួយដល់ជនរួមជាតិភាគតិចលំនឹងជីវភាព; ព្រមជាមួយនោះ សន្យានឹងបន្តលើកទឹកចិត្តមាមីងជនរួមជាតិភាគតិចអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ; ខ្នះខ្នែងពលកម្មផលិត។ល។
គណៈប្រតិភូបានជូនអំណោយដល់សមូហភាពសង្កាត់តឹងអាង ដែលមានស្នាដៃឆ្នើម ក្នុងការងារជនជាតិនិងអ្នកមានប្រជាប្រិយ គ្រួសារក្រីក្រ គ្រួសារគោលនយោបាយជាជនជាតិភាគតិចនៅខណ្ឌនិញកេវចំនួន ១០០ នាក់ ក្នុងមួយចំណែកៗមានតម្លៃ ៥០០.០០០ ដុង៕
ដំណឹង,រូបថត៖ ថាញធី-ប្រែសម្រួល៖ ថាច់ធី