ក្នុងក្របខណ្ឌនៃកម្មវិធីខួបអនុស្សាវរីយ៍ ៤៥ ឆ្នាំនៃ “ដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តី ផាមមិញជិញ បានទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន ដែលអញ្ជើញមកទស្សនា ទីតាំងកាលពី ៤៥ ឆ្នាំមុន ដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបោះជំហានដំបូងមកកាន់ប្រទេសវៀតណាម ដើម្បីឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ច្រកទ្វារឡុកតឹង ស្រុកឡុកនិញ ខេត្តប៊ិញភឿក ។ កន្លែងនេះត្រូវបានសាងសង់ឡើង ក្លាយជាបណ្តុំសំណង់អនុស្សាវរីយ៍នៅឃុំឡុកតឹង ស្រុកឡុកនិញ កត់សម្គាល់នូវដំណើរនៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី ៤៥ ឆ្នាំមុនរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន។
![នាយករដ្ឋមន្រ្តី ហ៊ុន សែន អរគុណវៀតណាមដែលបានជួយកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត](https://baocantho.com.vn/image/fckeditor/upload/2022/20220704/images/khmer/11.jpg)
នាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីកម្ពុជា ក្បែរផ្ទាំងសិលារំលឹក។
នៅទីនេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកបានជ្រើសរើសវៀតណាម ដើម្បីស្វែងរកការគាំទ្រ និងជួយរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងការកសាងកងកម្លាំងប្រដាប់អាវុធ ឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍។
ក្នុងពិធីជួបសំណេះសំណាលនេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយ ចែករំលែកជាមួយប្រជាជននៅភូមិភាគ លោកបានអះអាងថា ក្រោយរយៈពេល ៤៥ ឆ្នាំ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការអភិវឌ្ឍកាន់តែស៊ីជម្រៅ ភាគីទាំងពីរបានរួមដោះស្រាយបញ្ហាជាច្រើនក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា។ នាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍បន្ថែម ប្រទេសទាំងពីរនឹងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ភាគីទាំងពីរ ដែលក្នុងនោះ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នានឹងសាងសង់ កន្លែងនេះទៅជាច្រកទ្វារអន្តរជាតិនៃប្រទេសទាំងពីរ។ ច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងជាភស្តុតាងបញ្ជាក់ពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរមួយថ្ងៃកាន់តែជិតស្និទ្ធ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិ ការពាណិជ្ជកម្មវៀតណាម-កម្ពុជាកាន់តែរីកចម្រើន។
បញ្ចប់ពិធីជួបសំណេះសំណាលជាថ្មីម្តងទៀត នាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តែងនូវការដឹងគុណ និងអំណរគុណចំពោះប្រជាជនវៀតណាមទាំងកាលពីមុននិងបច្ចុប្បន្ន និងអរគុណអ្នកដែលបានលះបង់ជួយសង្រ្គោះជីវិតប្រជាជនកម្ពុជា។ នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា “ក្នុងគ្រាលំបាកទើបដឹងអ្នកណាជាមិត្តល្អ” ហើយការជួយរបស់វៀតណាមមកលើកម្ពុជាក្នុងពេលដ៏លំបាកនោះ បានបង្ហាញពីសាមគ្គីភាព កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តី ក៏បានជូនពរសូមឱ្យទំនាក់ទំនងមិត្តភាពលើគ្រប់វិស័យនៃប្រទេសទាំងពីរ ជានិច្ចកាលស្រស់បំព្រង ចីរភាពជារៀងរហូត។
ថ្លែងក្នុងពិធីជំនួបនេះ សមមិត្ត ង្វៀងម៉ាញកឿង សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្តប៊ិញភឿក បានសម្តែងនូវមនោសញ្ចេតនាចំពោះដំណើររឿងសង្គ្រោះជាតិ ក្នុងនោះលោកបានរំលឹកឡើងនូវអនុស្សាវរីយ៍នៃដំណើរប្រវត្តិសាស្ត្ររបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី ៤៥ ឆ្នាំមុន ដែលមកកាន់ប្រទេសវៀតណាមស្វែងរកជំនួយ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នេះគឺជាភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃ ជួយអ្នកជំនាន់ក្រោយនៃប្រទេសទាំងពីរបានយល់ជម្រៅអំពីមាគ៌ាសង្គ្រោះជាតិ ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងស្មារតីអន្តរជាតិដ៏បរិសុទ្ធរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម និងទំនាក់ទំនងប្រពៃណីសាមគ្គីភាព និងជួយគ្នាទៅវិញទៅមកដោយស្មោះស្ម័គ្រនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា។
យោង: www.qdnd.vn