មកដល់បច្ចុប្បន្ន លើភូមិសាស្រ្តខេត្តដុងថាប់ មានជាង ៦០ មណ្ឌលទេសចរណ៍ផ្សារភ្ជាប់ជាមួយកសិកម្ម និងឆ្លងកាត់បទពិសោធន៍ភូមិរបរដែលបានបង្កើត និងដាក់ឱ្យដំណើរការ។
មណ្ឌលទេសចរណ៍ផ្សារភ្ជាប់ជាមួយកសិកម្មនៅខេត្តដុងថាប់ ។
រូបភាព៖ ចម្ការដំណាំល្ម៉ើ នៅក្រុងសាឌែក។
ទម្រង់មណ្ឌលទេសចរណ៍ផ្សារភ្ជាប់ជាមួយកសិកម្ម និងឆ្លងកាត់បទពិសោធន៍ភូមិរបរបានបង្កើតឡើង និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅខេត្តដុងថាប់ ចាប់ពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន។ យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ខេត្តដុងថាប់ ទម្រង់ទេសចរណ៍ផ្សារភ្ជាប់ជាមួយកសិកម្មបានដំណើរការមានប្រសិទ្ធភាព បានរួមចំណែកអូសបន្លាយខ្សែសង្វាក់តម្លៃ និងបង្កើនតម្លៃកសិផល បង្កើតបានការងារធ្វើនៅតំបន់ជនបទ នាំមកនូវប្រភពចំណូលលំនឹងដល់កសិករជាច្រើន។ ទន្ទឹមនឹងនោះ កម្មវិធីឃុំមួយផលិតផលមួយ (OCOP) ក៏បានរួមចំណែកបង្កើតនូវផលិតផលជាច្រើនជួយពង្រីកនូវប្រភពធនធានភូមិស្រុក និងជំរុញការអភិវឌ្ឍន៍ទេសចរណ៍។ ជាពិសេស ផលិតផល OCOP របស់ក្រុមទេសចរណ៍សហគមន៍ បានជួយពង្រីកឧត្តមភាព លក្ខណពិសេសនិងវប្បធម៌នៃភូមិភាគនីមួយៗ ចាប់ពីឃុំដល់ស្រុក និងខេត្ត។ មកដល់បច្ចុប្បន្ន ដុងថាប់មានផលិតផល OCOP ជាង ២៦៥ មុខ ក្នុងនោះ មាន ៣ ផលិតផល OCOP ដែលជារបស់ក្រុមទេសចរណ៍សហគមន៍។ នេះជាបុព្វបទងាយស្រួល ដើម្បីខេត្តកសាងខឿនកសិកម្មចីរភាពផ្សារភ្ជាប់ជាមួយការទាញយកផលអភិវឌ្ឍទេសចរណ៍៕
វ៉ាន់កុង-ត្រឹងរ៉ូន