ឆ្នាំសិក្សា ២០២២-២០២៣ សាលាគ្រោងនឹងជ្រើសរើសសិស្សចំនួន ១៤០ នាក់សិក្សាថ្នាក់ទី ១០ ដោយវិធីពីរយ៉ាង គឺប្រឡង និងពិនិត្យជម្រើស។ បេក្ខជនចូលរួមប្រឡង ៣ វិញ្ញាសា៖ អក្សរសាស្ត្រ គណិតវិទ្យា និងភាសាអង់គ្លេស។ ពិន្ទុជ្រើសរើស គឺពិន្ទុរួមនៃ ៣ វិញ្ញាសាបូកបញ្ចូលគ្នា (ដោយមិនចាំបាច់គុណនឹងមេគុណ) បូកនឹងពិន្ទុអាទិភាព ដោយយកពីខ្ពស់ចុះទាបរហូតដល់គ្រប់ភាគកម្រិត។ បេក្ខជនដែលពិនិត្យជម្រើសត្រូវមានពិន្ទុប្រឡងថ្នាក់ទី ១០ ហើយត្រូវបានជ្រើសរើសពីខ្ពស់ចុះទាប តាមភាគកម្រិតរបស់ឃុំ។ បេក្ខជនដែលពិនិត្យជម្រើសត្រូវសម្រេចពិន្ទុបាតនៃការប្រឡងជម្រើសថ្នាក់ទី ១០។
ម៉ោងអនុវត្តជាក់ស្តែងរបស់សិស្សវិទ្យាល័យជនជាតិអន្តេវាសិកគៀងយ៉ាង ។
សាលាទទួលសំណុំបែបបទជ្រើសរើសចូលវិទ្យាល័យជនជាតិអន្តេវាសិកគៀងយ៉ាង នៅអាសយដ្ឋានលេខ ១៩៦ ផ្លូវដុងដា ក្រុងរាច់យ៉ា ខេត្តគៀងយ៉ាងរហូតដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២។ បេក្ខជនប្រឡងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៨ និង ២៩ ខែមិថុនា ឆ្នាំ ២០២២។ សាលាគ្រោងនឹងប្រកាសលទ្ធផលនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២៕
ហាថាញ-បកប្រែ៖ សុផន