ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/05/2022 - 10:16

គ្រួ​សារ​ចំ​នួន​ ៥០ នៅ​ភូមិ​ចំ​នួន​ពីរ​រ៉ាច់​កិញ និង​បុត្រី​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​

គាំ​ទ្រសប្តាហ៍​ជាតិ​ ទឹក​ស្អាត​និង​អនា​ម័យ​បរិស្ថាន​ឆ្នាំ​ ២០២២ ក្រោម​ប្រ​ធាន​បទ​ “ការ​គ្រប់​គ្រង​ប្រតិ​បត្តិ​ការ​និង​ទាញ​យក​ប្រ​កប​ដោយ​ចីរ​ភាព​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​ស្អាត​និង​អនា​ម័យ​ជន​បទ​” និង​ទិវា​បរិស្ថាន​ពិភព​លោក​ថ្ងៃ​ទី ៥/៦/២០២២ ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ទឹក​ស្អាត​ត្រា​វិញ​ ដំណើរ​ដំឡើង​នាឡិកា​និង​ទុយោ​ទឹក​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រ​ជុំ​ជីវ​កិច្ច​ជូន​គ្រួ​សារ​ចំ​នួន​ ៥០ នៅ​ភូមិ​ចំ​នួន​ពីរ ភូមិ​រ៉ាច់កិញ និង​បុត្រី​ នៅ​ឃុំ​ហ្វា​ធ្វឹង​ ស្រុក​ចូវ​ថាញ់ ​ខេត្ត​ត្រា​វិញ​ ។​

ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ទឹក​ស្អាត​ត្រា​វិញ​ ​កំ​ពុង​ដំណើរ​ការ​ដំឡើង​ទុយោ​ទឹក​ជូន​គ្រួ​សារ​នៅ​ឃុំ​ហ្វាធ្វឹង​ ។​

យោង​តាម​អ្នក​ស្រី​គឹម​ធីបុប្ផា​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ្វា​ធ្វឹង​ ឱ្យ​ដឹង​ ដើម្បី​គ្រួ​សារ​ចំ​នួន​ ៥០ នៅ​ភូមិ​ទាំង​ពីរ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ ភូមិ​ភាគ​បាន​ឧបត្ថម្ភ​ដល់​គ្រួ​សារ​នីមួយ​ៗ​យ៉ាង​តិច​ ១,៥ លាន​ដុង​ ចំ​ណែក​ទុយោ​ទឹក​តភ្ជាប់​ពីនា​ឡិ​កា​ចូល​ដល់​ទីតាំង​ប្រើ​ប្រាស់​គឺ​ប្រ​ជា​ជន​គិត​គូរ​ដោយ​ខ្លួន​ឯង​៕

​             សើុង​ម៉ាល័យ​

 ​ 

ចែករំលែកអត្ថបទ