ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/05/2022 - 15:10

ក្រុង​កឹង​ធើ រៀប​ចំ​បុណ្យ​វិសាខ​បូជា​យ៉ាង​មហោឡារិក​

(កឹង​ធើ) គណៈ​អភិ​បាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ក្រុង​កឹង​ធើ បាន​រៀប​ចំ​បុណ្យ​វិសាខ​បូជា​ ព.ស ២៥៦៦ គ.ស ២០២២ យ៉ាង​មហោឡារិក​។​

 ​ សម​មិត្ត​ ត្រឹង​ថាញ់ម៉ឹង សមាជិក​ការិ​យាល័យ​នយោ​បាយ​ អនុប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​សភា​ រួម​ជាមួយ​នឹង​ក្រុម​ការ​ងារ​ថត​រូប​អនុ​ស្សាវ​រីយ៍​នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​។​  រូប​ថត​៖ អាញ​យ៉ុង

ក្នុង​ឱកាស​បុណ្យ​វិសាខ​បូជា​ ព្រះ​ឧប​ជ្ឈាយ៍ ដាវ​ញឺ អនុប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ ប្រ​ធាន​គណៈ​អភិ​បាល​សមាគម​ពុទ្ធ​សាសនា​ក្រុង​ អាន​នូវ​សារ​លិខិត​បុណ្យ​វិសាខ​បូជា​ ព.ស ២៥៦៦ របស់​អគ្គ​មហា​សង្ឃា​ធិបតី​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​; សង្ឃឹម​ថា​ ទូទាំង​សមាគម​ពុទ្ធ​សាសនា​ ពង្រីក​ឱ្យ​កាន់​តែល្អ​ថែម​ទៀត​ប្រ​វេណី​ការ​ពារ​មាតុ​ភូមិ​ ប្រ​ជា​ជន​រស់​នៅ​សុខ​សាន្ដ រួម​ដំណើរ​ជាមួយ​ជន​ជាតិ​។​ ព្រះ​សង្ឃ​ ដូន​ជីគ្រប់​ព្រះ​អង្គ​ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​បំ​ពេញ​ល្អ​តួនាទី​យោង​លើ​ស្មារតី​គោរព​វិន័យ​-ទទួល​ខុស​ត្រូវ​-សាមគ្គី​-រីក​ចម្រើន​; មិន​បង្អង់​ធ្វើ​ឱ្យ​ពុទ្ធ​សាសនា​រុងរឿង​ កសាង​សមាគម​ពុទ្ធ​សាសនា​រឹង​មាំ បន្ត​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​; សកម្ម​ក្នុង​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ​។​

ព្រះ​តេជព្រះ​គុណ​ ថិត​ប៊ិញ​តឹម សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ អនុប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​អភិ​បាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ក្រុង​ អាន​សុន្ទរ​កថា​ បុណ្យ​វិសាខ​បូជា​របស់​ព្រះ​ឧបជ្ឈាយ៍ ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​ សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​។​

ក្នុង​ឱកាស​បុណ្យ​វិសាខ​បូជា​នេះ​ដែរ​ លោក​ង្វៀង​ធឹក​ហៀង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ថ្លែង​អប​អរ​សាទរ​បុណ្យ​វិសាខ​បូជា​; ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​មន្រ្តី​សង្ឃ​ ព្រះ​សង្ឃ​ ដូន​ជីគ្រប់​ព្រះ​អង្គ​ មួយ​អន្លើ​ដោយ​ពុទ្ធ​បរិស័ទ​អំ​ណរ​បុណ្យ​វិសាខ​បូជា​ប្រ​កប​ដោយ​សេចក្ដី​សុខ​ចម្រើន​ ការ​ងារ​ពុទ្ធ​សាសនា​ជោគ​ជ័យ​ល្អ​ប្រ​សើរ​។​ ព្រម​ជា​មួយ​នោះ​ ស្ងើច​សរ​សើរ​ចំ​ពោះ​អ្នក​មុខ​អ្នក​ការ​សាសនា​ ពុទ្ធ​បរិស័ទ​ដែល​មាន​ស្នាដៃ​រួម​ចំ​ណែក​រួម​ជូន​ដល់​ក្រុង​ ពិសេស​គឺ​ក្នុង​ការ​ងារ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ធានា​សុខុមាល​ភាព​សង្គម​ក្នុង​រយៈ​ពេល​កន្លង​។​ សម​មិត្ត​សង្ឃឹម​ថា​ រយៈ​ពេល​ខាង​មុខ​ ព្រះ​មន្រ្តី​សង្ឃ​ ព្រះ​សង្ឃ​ ដូន​ជីគ្រប់​ព្រះ​អង្គ​និង​ពុទ្ធ​បរិស័ទ​ក្នុង​ក្រុង​ បន្ត​អនុវត្ត​ល្អ​គោល​លំ​នាំ​ “សាសនា​-ជន​ជាតិ​-លទ្ធិ​សង្គម​និយម​”; ពង្រីក​ស្មារតី​សាម​គ្គី​ ប្រ​វេណី​ល្អ​ប្រ​សើរ​នៃ​ពុទ្ធ​សាសនា​វៀត​ណាម​; រួម​ដំណើរ​ជាមួយ​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្រុង​ អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ ស្ដារ​និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ ក្រោយ​ពីជំងឺ​ COVID-១៩ រួម​ចំ​ណែក​កសាង​ក្រុង​កឹង​ធើឱ្យ​កាន់​តែល្អ​ស្អាត​ ជឿន​លឿន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

មុន​នោះ​ មាន​ក្រុម​ការ​ងារ​ជា​ច្រើន​របស់​ថ្នាក់​ដឹក​នាំ​មជ្ឈិម​ ក្រុង​កឹង​ធើ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ អប​អរ​សាទរ​ព្រះ​សង្ឃ​ ដូន​ជី ពុទ្ធ​បរិស័ទ​ក្នុង​ឱកាស​បុណ្យ​វិសាខ​បូជា​លើ​ភូមិ​សាស្រ្ត​ក្រុង​ផង​ដែរ​៕​

              យោង​៖ កាសែត​កឹង​ធើភាសា​វៀត​-ប្រែសម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ