16/05/2022 - 14:23

ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០

រួសរាន់ ប្រ​សិទ្ធ​ភាព​ ឆ្លើយ​តប​គោល​បំ​ណង​របស់​ជន​រួម​ជាតិ​

កាល​ពី​ថ្ងៃ​ទី ១៤/១០/២០២១ នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ បាន​ប្រ​កាស​ឱ្យ​ប្រើ​សេច​ក្តី​សម្រេច​លេខ​១៧១៩/QĐ-TTg ផ្តល់​សច្ចា​នុម័តិ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដំណាក់​កាល​ I ៖ ចាប់​ពីឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៥។​ ក្នុង​តួនាទី​ជា​ស្ថាប័ន​ប្រ​ចាំ​ការ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ បាន​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​ព្រម​ៗ​គ្នា​ ជាមួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​នយោ​បាយ​ខ្ពស់​បំ​ផុត​ ដើម្បី​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ បង្ក​ជា​កម្លាំង​ចលករ​ រួម​ចំ​ណែក​ជំរុញ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។​

កម្ម​វិធី​ទិស​ដៅ​ជាតិ​នឹង​បង្ក​ជា​កម្លាំង​ចលករ​ ដើម្បី​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ព្រម​ទាំង​អភិ​រក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​។​

កម្ម​វិធី​ទិស​ដៅ​ជាតិ​ គឺ​ជាសេចក្តី​សម្រេច​គោល​នយោ​បាយ​មួយ​ប្រ​កប​ដោយ​លក្ខណៈ​ប្រវត្តិ​សាស្រ្ត​។​ ជាលើក​ដំបូង​ដែល​រដ្ឋ​សភា​ រដ្ឋា​ភិបាល​ បាន​ចេញ​សេចក្តី​សម្រេច​វិនិ​យោគ​នូវ​កម្ម​វិធី​មួយ​ដោយ​ឡែក​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដោយ​មាន​ប្រ​ភព​កម្លាំង​ធំ​បំ​ផុត​តាំង​ពីមុន​រហូត​មក។​ ក្នុង​ដំណាក់​កាល​ I របស់​កម្ម​វិធី​ ចាប់​ពីឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៥ រដ្ឋ​សភា​បាន​ផ្តល់​សច្ចា​នុម័តិ​ និង​ប្រ​គល់​ជូន​រដ្ឋា​ភិបាល​ពិនិត្យ​ថ្លឹង​ថ្លែង​ បែង​ចែក​ប្រ​ភព​ទុន​ កម្រិត​ទាប​បំ​ផុត​ដល់​កម្ម​វិធី​ដោយ​ទឹក​ប្រាក់​ជាង​ ១៣៧ ពាន់​ពាន់​លាន​ដុង​។​ នេះ​គឺ​ជាវិធាន​ការ​សំ​ខាន់​ដើម្បី​សម្រេច​ទិស​ដៅ​របស់​គម្រោង​ រួម​នៃ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០ ដែល​រដ្ឋ​សភា​បាន​ផ្តល់​សច្ចា​នុម័តិ​ នៅ​ក្នុង​សេចក្តី​សម្រេច​ចិត្ត​លេខ​ ៨៨/២០១៩ /QH១៤។​

ដើម្បី​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​សម្រេច​ប្រ​សិទ្ធ​ភាព​ មាន​កម្ម​វិធី​ពិភាក្សា​ការ​ងារ​និង​ការ​ចុះ​ហត្ថ​លេខា​លើ​កម្ម​វិធី​សហការ​ជា​ច្រើន​ រវាង​គណៈ​កម្មា​ធិការ​ជន​ជាតិ​ជាមួយ​នឹង​ក្រសួង​ ផ្នែក​នានា​ ត្រូវ​បាន​រៀប​ចំ​ឡើង​។​ នៅ​ក្នុង​កម្ម​វិធី​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​ក្រសួង​ ផ្នែក​ ភូមិ​ភាគ​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡិន តែង​គូសបញ្ជាក់​ពីការ​ចូល​រួម​របស់​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ប្រ​ជា​ជន​ ដើម្បី​កម្ម​វិធី​ទិស​ដៅ​ជាតិ​បាន​ចូល​ទៅ​ក្នុង​ជីវ​ភាព​។​

តាម​ការ​គ្រោង​ទុក​ ខែ​ឧសភា​ ឆ្នាំ​ ២០២២ គណៈ​កម្មា​ធិការ​ប្រ​ចាំ​ការ​នៃ​រដ្ឋ​សភា​ នឹង​ធ្វើ​ការ​ប្រ​ជុំ​អនុម័តិ​ការ​បែង​ចែក​ទុន​ដល់​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដំណាក់​កាល​ ២០២១-២០៣០ ដំណាក់​កាល​ I ៖ ចាប់​ពីឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៥។​ យោង​លើ​មូល​ដ្ឋាន​នោះ​ នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ នឹង​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​សម្រេច​បែង​ចែក​ទុន​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ប្រ​កាស​ដាក់​ចេញ​សា​រាចរ​ណែនាំ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​។​

អំ​ណះអំ​ណាង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំ​ផុត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡិន បញ្ជាក់​៖ ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ គឺ​ជា​ភារ​កិច្ច​សំ​ខាន់​បំ​ផុត​ ធំ​បំ​ផុត​ក្នុង​ឆ្នាំ​ ២០២២ របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ នាយក​ដ្ឋាន​ អង្គ​ភាព​នានា​ ត្រូវ​តែប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​ បង្កើន​កិច្ច​សហការ​រវៀសរ​វៃ ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​ផ្សព្វ​ផ្សាយ; ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​រួច​រាល់​កិច្ច​ការ​ទាំង​ឡាយ​ ដើម្បី​ដំណាច់​ឆ្នាំ​ ២០២២ នេះ​ គ្មាន​នៅ​បញ្ហា​ដែល​ជំពាក់​ជំពិន​ទៀត​។​

ជាមួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ការ​ចូល​ប្រតិ​បត្តិ​ការ​យ៉ាង​ស្វិត​ស្វាញ​របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ដែល​ជា​ស្ថាប័ន​ប្រ​ចាំ​ការ​ យើង​ជឿ​ជាក់​ថា​ កម្ម​វិធី​ទិស​ដៅ​ជាតិ​នឹង​ពង្រីក​បាន​នូវ​ប្រ​សិទ្ធ​ភាព​ បង្ក​ជា​កម្លាំង​ចលករ​ដ៏​ធំ​ធេង​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សេដ្ឋ​កិច្ច​ វប្ប​ធម៌​សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់ភ្នំ​៕​

      យោង​៖ baodantoc.vn-ប្រែ​សម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ