នៅក្នុងសន្និបាតលើកទី ៥ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII (បានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ ខែឧសភា) បន្ទាប់ពីពិនិត្យផ្ទៀងផ្ទាត់ ពិភាក្សានូវរបាយការណ៍ គម្រោង និងសេចក្ដីថ្លែងការណ៍របស់ការិយាល័យនយោបាយ គណៈប្រតិបត្តិការមជ្ឈិមបក្ស បានចេញសេចក្តីសម្រេចអនុម័តិលើបញ្ហាសំខាន់ៗជាច្រើន ស្តីពីសេដ្ឋកិច្ច និងការកសាងបក្ស។
![សន្និបាតមជ្ឈិមលើក ទី ៥ សម្រេចនូវបញ្ហាសំខាន់ៗជាច្រើនស្តីពីសេដ្ឋកិច្ច និងការកសាងបក្ស](https://baocantho.com.vn/image/fckeditor/upload/2022/20220516/images/khmer/10.jpg)
ទិដ្ឋភាពអង្គសន្និបាតមជ្ឈិមលើកទី ៥។ រូប៖ TTXVN
![សន្និបាតមជ្ឈិមលើក ទី ៥ សម្រេចនូវបញ្ហាសំខាន់ៗជាច្រើនស្តីពីសេដ្ឋកិច្ច និងការកសាងបក្ស](https://baocantho.com.vn/image/fckeditor/upload/2022/20220516/images/khmer/11.jpg)
អគ្គលេខា ង្វៀងភូត្រុង ប្រធានរដ្ឋ ង្វៀងស្វឹងភុក នាយករដ្ឋមន្ត្រី ផាមមិញជិញ ប្រធានរដ្ឋសភា វឿងឌិញហ្វែ ព្រមជាមួយនឹងតំណាងចូលរួមក្នុងឱកាសបិទអង្គសន្និបាត។ រូប៖ TTXVN
ឆ្លងតាមរយៈនោះ មជ្ឈិមបានចំណាយពេលយ៉ាងច្រើន ដើម្បីសិក្សាស្រាវជ្រាវ ពិភាក្សា និងឯកភាពខ្ពស់ក្នុងការដាក់ចេញសេចក្តីសម្រេចថ្មី ស្តីពី “បន្តការផ្លាស់ថ្មី ធ្វើឱ្យសុក្រឹតយន្តការ គោលនយោបាយ; លើកកម្ពស់សុពលភាព ប្រសិទ្ធភាពគ្រប់គ្រង និងការប្រើប្រាស់ដីធ្លី; បង្កកម្លាំងចលករនាំប្រទេសយើងក្លាយជាប្រទេសអភិវឌ្ឍ មានប្រាក់ចំណូលខ្ពស់”។ គណៈប្រតិបត្តិការមជ្ឈិមបក្ស បានពិភាក្សាយ៉ាងពុះពោរ និងផ្តល់នូវមតិយោបល់ប្តេជ្ញាជាច្រើន ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីធ្វើឱ្យសុក្រឹត “របាយការណ៍បូកសរុប ១៥ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិម ៧ នីតិកាល X ស្តីពីកសិកម្ម កសិករ ជនបទ”។
សន្និបាតក៏បានឯកភាពខ្ពស់ចំពោះភាពចាំបាច់ ត្រូវតែបន្តអំណះអំណាងពីឋានៈ តួនាទី និងលទ្ធផលសំខាន់ៗដែលសម្រេចបាននៃសេដ្ឋកិច្ចសមូហភាពប្រទេសយើង ក្នុងអំឡុងពេល ២០ ឆ្នាំអនុវត្តសេចក្តីសម្រេចមជ្ឈិម ៥ នីតិកាល IX; ទន្ទឹមនឹងនោះ បង្ហាញពីចំណុចខ្វះខាត ភាពទន់ខ្សោយនៅជាប់ជំពាក់ និងមូលហេតុ។ អង្គសន្និបាតបានពិភាក្សាយ៉ាងពុះពោរ ការប្តេជ្ញាចិត្តនិងឯកភាពខ្ពស់ចំពោះភាពចាំបាច់ ត្រូវតែបង្កឱ្យមានភាពវិវឌ្ឍន៍ខ្លាំងក្លា និងកាន់តែជាក់ស្តែងជាងទៀតក្នុងការលើកកម្ពស់សមត្ថភាពដឹកនាំ កម្លាំងតស៊ូរបស់អង្គការមូលដ្ឋានបក្ស និងគុណភាពរបស់កងជួរ កម្មាភិបាល បក្ខជន រួមចំណែកកសាងបក្សយើង និងប្រព័ន្ធនយោបាយនៅប្រទេសយើងស្អាតស្អំ រឹងមាំគ្រប់ជ្រុងជ្រោយ ផ្តើមពីមូលដ្ឋាន; កសាងកងជួរថ្នាក់គណៈកម្មាធិការបក្ស បំផុតគឺលេខាគណៈកម្មាធិការបក្ស គ្រប់សមត្ថភាព មានប្រជាប្រិយដឹកនាំអង្គការមូលដ្ឋានបក្ស អនុវត្តមានប្រសិទ្ធភាពភារកិច្ចនយោបាយ; លើកកម្ពស់គុណភាពពង្រីកបក្ខជន និងគុណភាពបក្ខជន ឆ្លើយតបតម្រូវការក្នុងស្ថានភាពថ្មី។
គណៈប្រតិបត្តិការមជ្ឈិម ក៏បានដាក់ចេញនិងឯកភាពខ្ពស់ចំពោះគោលការណ៍បង្កើតគណៈចង្អុលការថ្នាក់ខេត្ត ស្ដីពីការបង្ការប្រឆាំង អំពើពុករលួយ ភាពអសកម្ម ចាត់ទុកប្រការនេះជាការងារចាំបាច់ ត្រឹមត្រូវ សមស្របជាមួយនឹងស្ថានភាពជាក់ស្តែងនាបច្ចុប្បន្ន។
មានប្រសាសន៍ក្នុងឱកាសបិទអង្គសន្និបាត អគ្គលេខា ង្វៀងភូត្រុង គូសបញ្ជាក់៖ សន្និបាតលើកទី ៥ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII បានសម្រេចជោគជ័យត្រចះត្រចង់ សម្រេចបានគុណភាពខ្ពស់បរិមាណការងារច្រើននិងសំខាន់ៗ។ សមមិត្តជឿជាក់ថា ជាមួយនឹងភាពជោគជ័យនៃសន្និបាតលើកនេះ ហើយជាមួយនឹងប្រពៃណីសាមគ្គី ឯកភាពក្នុងបក្ស ចំពោះមុខគឺក្នុងគណៈប្រតិបត្តិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខា; ការគាំទ្រជ្រោមជ្រែងទូទាំងបក្ស ទូទាំងប្រជាជន និងទូទាំងកងទ័ព ដាច់ខាតយើងនឹងចាត់តាំងអនុវត្តជោគជ័យនូវសេចក្តីសម្រេច សេចក្តីសន្និដ្ឋានរបស់សន្និបាតមជ្ឈិមលើកនេះ រួមចំណែកជាសន្សឹមៗ អនុវត្តជោគជ័យសេចក្តីសម្រេចមហាសន្និបាត XIII របស់បក្ស៕
ការិយាល័យកាសែតកឹងធើភាសាខ្មែរ (សរុប)-វិមាន