គណៈកម្មាធិការជនជាតិ ទើបសហការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្តបាកលីវ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ធ្វើឱ្យសុក្រឹត គម្រោង “កំណត់សមាសភាគ ឈ្មោះហៅជនជាតិមួយចំនួន និងកសាងបញ្ជីឈ្មោះបណ្ដាជនជាតិវៀតណាម”។
ទិដ្ឋភាពនៃអង្គសិក្ខាសាលា។
ក្នុងអង្គសិក្ខាសាលា អ្នកតំណាងទាំងឡាយដែលបម្រើការងារក្នុងវិស័យជនជាតិ បានធ្វើបទអន្តរាគមន៍ និងលើកសំណើយ៉ាងច្បាស់ ពីឈ្មោះហៅរបស់ជនជាតិមួយចំនួនលើភូមិសាស្រ្ត ឈ្មោះជនជាតិសម្រាប់លិខិតសម្គាល់ខ្លួនរបស់ពលរដ្ឋ។
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ហ្វាងធីហាញ់ វាយតម្លៃខ្ពស់ចំពោះមតិយោបល់ចូលរួមរបស់អ្នកតំណាងទាំងឡាយ ពិសេស គឺមតិយោបល់របស់អ្នកមានប្រជាប្រិយ។ រាល់មតិយោបល់និងសំណើរបស់អ្នកតំណាងគ្រប់រូបបានលើកឡើង គឺជាមូលដ្ឋាន ដ៏សំខាន់ ជួយដល់គណៈចង្អុលការកសាងគម្រោង បន្តការស្រាវជ្រាវ កែតម្រូវឱ្យបានសមស្រប ដើម្បីប្រញាប់ដាក់ជូនគណៈលេខា រដ្ឋសភា និងរដ្ឋាភិបាល៕
យ្វីអាញ-ពេជ្រសឿន