ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/05/2022 - 14:24

វត្ត​សិរី​មង្គល​ (ជ្រុង​ខ្មែរ​) បាន​ទទួល​ស្គាល់​ជាកេរ​ដំណែល​ថ្នាក់​ខេត្ត​

(កាម៉ាវ) មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ ទើប​សហការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ថើយ​ប៊ិញ រៀប​ចំ​ពិធី​ទទួល​បណ្ណ​ទទួល​ស្គាល់​ជា​កេរ​ដំណែល​ប្រ​វត្តិ​សាស្ត្រ​ថ្នាក់​ខេត្ត​ សម្រាប់​វត្ត​សិរី​មង្គល​ (ជ្រុង​ខ្មែរ​) ។​

ព្រះ​តេជព្រះ​គុណ​ ហ៊ឺវ​ញ៉េវ ទទួល​បណ្ណ​ទទួល​ស្គាល់​វត្ត​សិរី​មង្គល (ជ្រុង​ខ្មែរ​)
ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្ត។

វត្ត​សិរី​មង្គល​ (ជ្រុង​ខ្មែរ​) មាន​ទីតាំង​នៅ​ភូមិ​ដឿង​ដាវ ឃុំ​ហូធីកី ស្រុក​ថើយ​ប៊ិញ ចម្ងាយ​ពីក្រុង​កាម៉ាវ ប្រ​មាណ​ ១៧ គីឡូ​ម៉ែត្រ។​ វត្ត​មាន​បរិវេណ​ទំ​ហំ​ជិត​ ៣ ហិក​តា​ ដោយ​មាន​ដើម​ឈើ​ធំ​ៗ​ជា​ច្រើន​ មាន​អា​យុ​កាល​ជាង​ ១០០ ឆ្នាំ​ ។​ ព្រះ​វិហារ​ កុដិ​ សាលា​ ត្រូវ​បាន​កសាង​តាម​ក្បូរ​ក្បាច់​រចនា​ស្ថាបត្យ​កម្ម​ខ្មែរ​។​ ផ្ទាំង​គំ​នូរ​នៅ​លើ​ជញ្ជាំ​ង ព្រះ​វិហារ​ល្អ​វិចិត្រ​ ត្រូវ​បាន​វិចិត្រ​ករខ្មែរ​រចនា​ពណ៌​នា​ពីពុទ្ធ​ប្បវត្តិ​។​

ក្នុង​ដំណើរ​ការ​កសាង​និង​អភិ​វឌ្ឍវត្ត​សិរី​មង្គល​ (ជ្រុង​ខ្មែរ​) បាន​រួម​ចំ​ណែក​ដ៏​សំ​ខាន់​ជា​ច្រើន​ក្នុង​បុព្វ​ហេតុ​តស៊ូ​រំដោះ​ប្រ​ទេស​ជាតិ​ ឯក​ភាព​ទឹក​ដី​។​ ក្នុង​សម័យ​សង្គ្រាម​ វត្ត​នៅ​ទាំង​អនុ​វត្ត​ល្អ​ទាំង​ការ​ងារ​សាសនា​ និង​ការ​ងារ​សង្គម​ គឺ​ជាមូល​ដ្ឋាន​បដិវត្ត​ន៍ដ៏​រឹង​មាំ និង​ជាកន្លែង​ឃោស​នាផ្សព្វ​ផ្សាយ​ពីគោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ដល់​មាមីង​ពុទ្ធ​បរិស័ទ​៕​

                                                             យោង​៖ baodantoc.vn -មុនី​

ចែករំលែកអត្ថបទ