ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/05/2022 - 14:24

ត្រា​វិញ​ ទទួល​គ្រឿង​ឥស្សរិយ​យស​ពលកម្ម​ចំ​ណាត់​ថ្នាក់​លេខ​មួយ​

ប្រ​ធាន​រដ្ឋ​សភា​ វឿង​ឌិញ​ហ្វែ ទើប​ប្រ​ទាន​ជូន​គ្រឿង​ឥស្ស​រិយ​យស​ពលកម្ម​ចំ​ណាត់​ថ្នាក់​លេខ​មួយ​ដល់​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ ដែល​សម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​ រួម​ចំ​ណែក​ក្នុង​បុព្វ​ហេតុ​កសាង​លទ្ធិ​សង្គម​និយម​និង​ការ​ពារ​មាតុ​ភូមិ​។​

ប្រ​ធាន​រដ្ឋ​សភា​ វឿង​ឌិញ​ហ្វែ ប្រ​ទាន​គ្រឿង​ឥស្សរិយ​យស​ពលកម្ម​ចំ​ណាត់​ថ្នាក់​លេខ​មួយ​ដល់​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​។​

មាន​ប្រ​សាសន៍​ក្នុង​កិច្ច​ប្រ​ជុំ​ ប្រ​ធាន​រដ្ឋ​សភា​ វឿង​ឌិញ​ហ្វែ អប​អរ​សាទរ​ចំ​ពោះ​សមិទ្ធ​ផល​ដ៏​ធំ​ធេង​ មាន​អត្ថ​ន័យ​គួរ​ជាទីមោទនៈ​នៃ​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​   ខេត្ត​ត្រា​វិញ​សម្រេច​បាន។​ ប្រ​ធាន​រដ្ឋ​សភា​ គូសបញ្ជាក់​៖ ត្រា​វិញ​មាន​ខឿន​វប្ប​ធម៌​ដ៏​សម្បូរ​បែប​ ល្អ​ពិសេស​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​អត្ត​សញ្ញាណ​វប្ប​ធម៌​វៀត​ណាម​ឯក​ភាព​និង​សម្បូរ​បែប​។​ ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ មាន​ជំហាន​អភិ​វឌ្ឍលេច​ធ្លោ​ ការ​កសាង​ជន​បទ​ថ្មី​សម្រេច​បាន​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់​ សំ​ណង់​សំ​ខាន់​ៗ​ជាច្រើន​របស់​ជាតិ​ ត្រូវ​បាន​វិនិ​យោគ​លើ​ភូមិ​សាស្ត្រ​ ជំហាន​ដំបូង​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​។​ល។​

ខេត្ត​ត្រា​វិញ​ ទើប​រៀប​ចំ​ខួប​អនុ​ស្សាវ​រីយ៍​ ៣០ ឆ្នាំ​ ទិវា​បង្កើត​ខេត្ត​ឡើង​វិញ​ (៥/១៩៩២ -៥/២០២២) ផ្សារ​ភ្ជាប់​នឹង​ខួប​អនុ​ស្សាវ​រីយ៍​ ៤៧ ឆ្នាំ​ ទិវា​រំដោះ​ភាគ​ខាង​ត្បូង​ ឯក​ភាព​ទឹក​ដី​ (៣០/៤/១៩៧៥-៣០/៤/២០២២) និង​ខួប​លើក​ទី ១៣២ ឆ្នាំ​ ទិវា​ខួប​កំ​ណើត​ លោក​ប្រ​ធាន​ហូជី​មិញ​ (១៩/៥/១៨៩០ - ១៩/៥/២០២២)។​ ក្រោយ​ពីរយៈ​ពេល​ ៣០ ឆ្នាំ​នៃ​ការ​បង្កើត​ខេត្ត​ឡើង​វិញ​ សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​ត្រា​វិញ​មាន​ការ​វិវឌ្ឍន៍​យ៉ាង​សកម្ម​ តម្លៃ​ផលិត​ផលក្នុង​ស្រុក​សរុប​កើន​មធ្យម​ភាគ​ ១១,៥% នៅ​ឆ្នាំ​ ២០២១ ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច​ ៦៣,១៥ លាន​ដុង​ កើន​ជាង​ ៨៦ ដងបើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ១៩៩២ ៕​

                                សើុងម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ