ថ្មីៗនេះ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្តសុកត្រាំង នាយករដ្ឋមន្ត្រី ផាមមិញជិញ និងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់សិស្សានុសិស្សនៃវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង សុកត្រាំង។
នាយករដ្ឋមន្ត្រី ផាមមិញជិញ អញ្ជើញមកសួរសុខទុក្ខសិស្សានុសិស្សនៃវិទ្យាល័យជនជាតិ
អន្តេវាសិកហ្វិញកឿង សុកត្រាំង។
នាយករដ្ឋមន្ត្រី ផាមមិញជិញ ជូនអំណោយដល់សិស្សានុសិស្ស។
នាយករដ្ឋមន្ត្រី បានសាកសួរពីស្ថានភាពរស់នៅ និងការសិក្សារបស់សិស្សានុសិស្ស ស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃគោលនយោបាយអប់រំចំពោះកូនចៅជនជាតិភាគតិច ក៏ដូចជាចំណុចខ្វះខាត បញ្ហាប្រឈមនានាក្នុងប្រព័ន្ធអប់រំជនជាតិអន្តេវាសិក។ នាយករដ្ឋមន្ត្រី ផាមមិញជិញ បានលើកទឹកចិត្តសិស្សានុសិស្សរបស់សាលា មិនត្រឹមតែយកចិត្តទុកដាក់សិក្សាបានល្អប៉ុណ្ណោះទេ គឺត្រូវសកម្មចូលរួមសកម្មភាពក្រៅកម្មវិធីសិក្សា កីឡាអប់រំកាយ វប្បធម៌ និងសិល្បៈទៀតផង។ ជាពិសេស សិស្សានុសិស្សត្រូវចេះស្រឡាញ់ យកចិត្តទុកដាក់ និងជួយគ្នាទៅវិញទៅមក ពង្រីកស្មារតីមហាសាមគ្គី អភិរក្សនិងពង្រីកតម្លៃប្រវេណីវប្បធម៌របស់ជនជាតិ។ល។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី ផាមមិញជិញ បានជូនម៉ាស៊ីនកុំព្យូទ័រចំនួន ១០ គ្រឿងដល់សាលា និងអាហារូបករណ៍ ១០ ចំណែក (ក្នុងមួយចំណែកទឹកប្រាក់ ៥ លានដុង) ដល់សិស្សក្រីក្ររៀនពូកែ៕
យ្វីអាញ-សុផន