ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/04/2022 - 09:31

សកម្ម​ចលនា​គិត​គូរ​សុខុ​មាល​ភាព​

 (កឹង​ធើ) - ប្លុក​ប្រជា​ចលនា​ ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​ត្រា​ណុក ខណ្ឌ​ប៊ិញ​ធ្វី ទើប​រៀប​ចំ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​គ្រួ​សារ​លោក​ ថាច់​សាម​ហា​ ជន​ជាតិ​ខ្មែរ​ស្រប​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ ​២០២២។​ គ្រួ​សារ​លោក​ ថាច់​សាម​ហា​ ជាគ្រួ​សារ​ឋិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្មាន​ដី​បង្ក​បង្កើន​ផល​ របរ​សំ​ខាន់​គឺធ្វើ​ការ​ឈ្នួល​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​។​ បច្ចុប្បន្ន​ ​ប្រ​ពន្ធ​លោក​ ថាច់​សាម​ហា​ មាន​ជំ​ងឺ​ដុំ​ពក​ទាច សុខ​ភាព​ខ្សោយ​ មិន​អាច​ធ្វើ​ការ​ធ្ងន់​បាន​។​ ឆ្នាំ​ ២០២១ ភូមិ​ភាគ​បាន​ពិនិត្យ​សង់​ផ្ទះ​មហា​សាមគ្គី​ជូន​គ្រួ​សារ​ដើម្បី​លំ​នឹង​ជីវ​ភាព​។​ ទន្ទឹម​នឹង​នោះ​ កូន​ទាំង​ពីរ​នាក់​របស់​លោក​ ថាច់​សាម​ហា​ ក៏​បាន​សម្ព័ន្ធ​យុវ​ជន​សង្កាត់​ ចលនា​ជូន​អា​ហា​រូប​ករណ៍​ផង​ដែរ​ (មួយ​ចំ​ណែក​ ១ លាន​ដុង​)។​

កូន​ទាំង​ពីរ​របស់​លោក​ ថាច់​សាម​ហា​ បាន​សម្ព័ន្ធ​យុវ​ជន​សង្កាត់​ត្រា​ណុក ចលនា​
ជូន​អា​ហា​រូប​ករ​ណ៍ ។​ រូប​ថត​៖ សហកា​រី​

កម្មា​ភិបាល​ប្លុក​ប្រជា​ចលនា​ រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​ត្រា​ណុក អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​លោក​ ថាច់​សាម​ហា​ រូប​ថត​៖ សហកា​រី​

តាម​ប្រ​សាសន៍​លោក​ស្រី​ ង្វៀង​ធីញ៉ុង ប្រ​ធាន​ប្លុក​ប្រជា​ចលនា​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​មសង្កាត់​ត្រា​ណុក ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​ ក្រៅ​ពី​អំ​ណោយ​ត្រូវ​បាន​ទទួល​តាម​ការ​កំ​ណត់​ សង្កាត់​ថែម​ទាំង​ចលនា​សង្គមូបនីយ​កម្ម​បន្ថែម​បាន​ ៦០ ចំ​ណែក​ទៀត​ ដើម្បី​គិត​គូរ​ជូន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ គ្រួ​សារ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក​ អំ​ណោយ​មួយ​ចំ​ណែក​ៗ​គិត​តម្លៃ​ ៣០០.០០០ ដុង​។​

តឹមខ្វា-វ៉ាន់​តឹន

ចែករំលែកអត្ថបទ