តាមផែនការរបស់គណៈកម្មាធិការប្រជាជនខេត្តបាកលីវ ស្តីពីការផ្សព្វផ្សាយអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ឆ្នាំ ២០២២ ឱ្យកុមារអាយុចាប់ពី៣ឆ្នាំឡើងទៅមន្ទីរពេទ្យយោធានិងប្រជាជន បានរៀបចំការចាក់វ៉ាក់សាំងឱ្យកុមារអាយុចាប់ពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ (ពីថ្នាក់មតេ្តយ្យដល់ថ្នាក់ទី ៥ កម្រិតបឋមសិក្សា) ចំណុះទីតាំងសាលាចំនួន ១៦ លើភូមិសាស្ត្រខេត្ត។
កុមារអាយុចាប់ពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ ត្រូវបានចាក់វ៉ាក់សាំង។
តាមប្រសាសន៍វរសេនីយ៍ទោ វេជ្ជបណ្ឌិត ម៉ាហុងអាញ់ នាយកមន្ទីរពេទ្យយោធានិងប្រជាជនខេត្តបាកលីវ ការចាក់វ៉ាក់សាំងលើកនេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២៩ ខែមេសា សរុបចំនួន ៨.៨៨៦ ដូស; កុមារត្រូវបានចាក់ប្រភេទវ៉ាក់សាំង Pfizer និង Moderna ដោយបរិមាណ ០,២៥ml។ ការចាក់វ៉ាក់សាំងឱ្យកុមារអាយុចាប់ ពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងការងារបង្ការប្រឆាំងជំងឺរាតត្បាតជាបន្ទាន់ និងកាត់បន្ថយករណីឆ្លងជំងឺ COVID-១៩ ដល់ក្មេងអាយុក្រោម ១៨ ឆ្នាំ។ ក្នុងដំណើរការចាក់វ៉ាក់សាំង ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់តាមដំណើរការ និងសេចក្ដីកំណត់របស់ក្រសួងសុខាភិបាល រៀបចំពិនិត្យឱ្យបានហ្មត់ចត់មុននិងក្រោយពេលចាក់វ៉ាក់សាំង កុមារត្រូវបានបុគ្គលិកពេទ្យ ពិនិត្យតាមដានសុខភាពក្នុងរយៈពេល ៣០ នាទី សំដៅដោះស្រាយទាន់ពេលករណីដែលប្រតិកម្មខុសប្រក្រតីកើតឡើង។ ក្រោយពីការតាមដានករណី ដែលបានចាក់វ៉ាក់សាំងបង្ការ ឃើញថាកុមារមានសុខភាពធម្មតា គ្មានករណីណាមួយប្រតិកម្មខុសប្រក្រតីឡើយ៕
យ្វីអាញ-មុនី