ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/04/2022 - 08:33

សិក្ខា​សាលា​ពិគ្រោះ​យោ​បល់​គម្រោង​ “កំ​ណត់​សមាស​ភាគ​ ឈ្មោះ​ហៅ​ជន​ជាតិ​មួយ​ចំ​នួន​ និង​កសាង​បញ្ជី​ឈ្មោះ​បណ្ដាជន​ជាតិ​វៀត​ណាម”

នៅ​ក្រុង​ឡាវ​កាយ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ សហការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ឡាវ​កាយ​ ទើប​រៀប​ចំ​សិក្ខា​សាលា​ពិគ្រោះ​យោ​បល់​គម្រោង​ “កំ​ណត់​សមាស​ភាគ​ ឈ្មោះ​ហៅ​ជន​ជាតិ​មួយ​ចំ​នួន​ និង​កសាង​បញ្ជី​ឈ្មោះ​បណ្ដា​ជន​ជាតិ​វៀត​ណាម”។​

 ​ ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សាលា​។​

ឆ្នាំ​ ១៩៧៩ ផ្អែក​លើ​មូល​ដ្ឋាន​ធ្វើ​អង្កេត​ ស្រាវ​ជ្រាវ​របស់​វិទ្យា​ស្ថាន​ជន​ជាតិ​វិទ្យា​សភា​ បណ្ឌិត​វិទ្យា​សាស្រ្ត​សង្គម​វៀត​ណាម ឯក​ភាព​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ជន​ជាតិ​ លើក​ជូន​រដ្ឋា​ភិ​បាល​ និង​បាន​រដ្ឋា​ភិ​​​បាល​ប្រ​គល់​សិទ្ធិ​ឱ្យ​អគ្គ​នា​យកដ្ឋាន​ស្ថិតិ​ ចុះ​ហត្ថ​លេខា​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ “បញ្ជី​ឈ្មោះ​បណ្ដា​ជន​ជាតិ​វៀត​ណាម”។​ ទោះ​បី​ដូច្នោះ​ក៏​ដោយ​ ផ្អែក​លើ​ភាព​ជាក់​ស្ដែង​នៃ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នៅ​មូល​ដ្ឋាន​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ទទួល​បាន​មតិ​យោ​បល់​ជា​ច្រើន​ លិខិត​បទដ្ឋាន​របស់​ក្រសួង​ គណៈ​ ផ្នែក​ និង​ភូមិ​ភាគ​នានា​។​ល។​ អំ​ពី​បញ្ហា​ប្រ​ឈម​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ឈ្មោះ​ហៅ​ របៀប​សរ​សេរ​សមាស​ភាគ​ជន​ជាតិ​ក្នុង​លិខិត​សម្គាល់​ខ្លួន​របស់​ពល​រដ្ឋ។​

ខេត្ត​ ក្រុង​ជាច្រើន​ បាន​ប្រើ​ប្រាស់​ឈ្មោះ​ហៅ​ សមាស​ភាគ​ជន​ជាតិ​ក្នុង​ឯក​សារ​រដ្ឋ​បាល​ ដែល​មិន​ទាន់​មាន​ការ​ឯក​ភាព​ជា​មួយ​ស្ថាប័ន​មជ្ឈិម​។​ល។​ ចំ​ពោះ​មុខ​បញ្ហា​ខ្វះ​ចន្លោះ​នេះ​ កាល​ពី​ថ្ងៃ​ទី ១/១/២០១៨ រដ្ឋា​ភិបាល​បាន​ប្រ​កាស​ដាក់​ចេញ​សេចក្ដី​សម្រេច​លេខ​ ០១/NQ-CP ប្រ​គល់​ឱ្យ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ដឹក​នាំ សហការជា​មួយ​នឹង​ស្ថាប័ន​ដែល​ជាប់​ពាក់​ព័ន្ធ​ កសាង​គម្រោង​ “កំ​ណត់​សមាស​ភាគ​ ឈ្មោះ​ហៅ​ជន​ជាតិ​មួយ​ចំ​នួន​និង​កសាង​បញ្ជី​ឈ្មោះ​បណ្ដា​ជន​ជាតិ​វៀត​ណាម” ដាក់​ជូន​ថ្នាក់​មាន​សមត្ថកិច្ច​តាម​សេចក្ដី​កំ​ណត់​។​ ដើម្បី​បំ​ពេញ​បន្ថែម​មូល​ដ្ឋាន​ជាក់​ស្ដែង​ បន្ត​អនុវត្ត​ឱ្យ​បាន​រួច​រាល់​ សំ​ណុំ​បែប​បទ​របស់​គម្រោង​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ បាន​កំ​ពុង​និង​បន្ត​ទទួល​យក​យោ​បល់​របស់​ក្រុម​អ្នក​វិទ្យា​សាស្រ្ត​ អ្នក​មាន​ប្រ​ជា​ប្រិយ​ ព្រឹទ្ធា​ចារ្យ​ភូមិ​ ប្រ​ធាន​ភូមិ​។​ល។​ ហើយ​ផ្ដើម​ពី​នោះ​ ដើម្បី​មាន​ការ​ឯក​ភាព​ក្នុង​ការ​សរ​សេរ​ ឈ្មោះ​ហៅ​ជន​ជាតិ​មួយ​ចំ​នួន​។​

ក្នុង​អង្គ​សិក្ខា​សាលា​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ធ្វើ​បទ​អន្តរា​គមន៍ មាន​យោ​បល់​ជុំ​វិញ​ប្រវត្តិ​នៃ​ឈ្មោះ​ហៅ​ របៀប​សរ​សេរ​របស់​ជន​ជាតិ​មួយ​ចំ​នួន​ក្នុង​សហគមន៍ ​និង​មូល​ដ្ឋាន​វិទ្យា​សាស្រ្ត​អំ​ពី​ឈ្មោះ​ហៅ​ របៀប​សរ​សេរ​នេះ​។​

មាន​ប្រ​សាសន៍​ក្នុង​សិក្ខា​សាលា​ អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហ្វាង​ធីហាញ់ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​មតិ​យោ​បល់​ដែល​បាន​ចូល​រួម​ ពិគ្រោះ​យោ​បល់​របស់​អ្នក​តំ​ណាង​ទាំង​ឡាយ​ដែល​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​។​ ទន្ទឹម​នឹង​នោះ​ មាន​ការ​អះ​អាង​រាល់​មតិ​យោ​បល់​នេះ​បង្ហាញ់​ច្បាស់​ពី​ការ​អស់​ពី​ចិត្ត​ ស្រាវ​ជ្រាវ​យ៉ាង​ផ្ចិត​ផ្ចង់​អំ​ពី​ភាសា​ អក្សរ​សាស្រ្ត​ ឈ្មោះ​ហៅ​របស់​ជន​ជាតិ​មួយ​ចំ​នួន​។​ នេះ​គឺជា​មូល​ដ្ឋាន​ដ៏​សំ​ខាន់​ ជួយ​ដល់​គណៈ​ចង្អុល​ការ​កសាង​គម្រោង​ ស្រាវ​ជ្រាវ​ កែ​សម្រួលឱ្យ​សម​ស្រប​ដើម្បី​ដាក់​ជូន​គណៈ​លេខា ​ការិ​យា​ល័យ​នយោ​បាយ​ក្នុង​ពេល​ខាង​មុខ​ ជាមួយ​នឹង​ទិស​ដៅ​ឈាន​ដល់​ការ​ឯក​ភាព​រួម​ក្នុង​ការ​សរ​សេរ​ ឈ្មោះ​ហៅ​ ចំ​ពោះ​ជន​ជាតិ​មួយ​ចំ​នួន​ក្នុង​រយៈ​ពេល​ខាង​មុខ​៕​

                     ប្រ​ភព​ៈ baodantoc.vn - ប្រែសម្រួល​ៈ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ