(Chinhphu.vn) នៅហាណូយ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផាមមិញជិញ ទើបអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្តក្រុមកីឡាករជម្រើសរបស់ប្រតិភូកីឡាវៀតណាម ដែលចូលរួមប្រកួតក្នុង SEA Games ៣១ និងត្រួតពិនិត្យការងារត្រៀមបម្រុងសម្រាប់ព្រឹត្តិការណ៍កីឡាធំបំផុតអាស៊ី អាគ្នេយ៍នេះ។
នាយករដ្ឋមន្រ្តីអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្តកីឡាករកំពុងហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិហាណូយ។ រូបថត៖ ញឹកបាក់
តំណាងឱ្យថ្នាក់ដឹកនាំបក្ស រដ្ឋ នាយករដ្ឋមន្រ្តី ផាមមិញជិញ បានកត់សម្គាល់ចំពោះស្ថាប័នសមត្ថកិច្ចនានាដែលបានយកចិត្តទុកដាក់ បង្កលក្ខណសម្បត្តិសម្រាប់ក្រុមកីឡាករហ្វឹកហាត់ហ្មត់ចត់ ជាមួយនឹងការប្រឹងប្រែងជាទីបំផុត ក្នុងលក្ខណៈដែលនៅជួបលំបាក ពិសេសគឺក្នុងស្ថានភាពជំងឺ COVID-១៩ មានការប្រែប្រួលយ៉ាងស្មុគស្មាញរយៈពេលកន្លង។ នាយករដ្ឋមន្រ្តី បានចែករំលែកជាមួយនឹងកីឡាករ គ្រូបង្វឹកអំពីការលំបាក សាកល្បង; ស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ គ្រូបង្វឹក ក្រុមកីឡាករជម្រើសនិងស្ថាប័នពាក់ព័ន្ធនានាក្នុងរយៈពេលកន្លង។ នាយករដ្ឋមន្រ្តី សង្ឃឹមលើកីឡាករ គ្រូបង្វឹក ក្រុមកីឡាករជម្រើស និងប្រតិភូកីឡាវៀតណាម បន្តរក្សាខ្ជាប់សាមគ្គី ឯកភាព ពង្រីកលទ្ធផល ស្នាដៃឆ្លងតាមរយៈដំណាក់កាលនីមួយៗ ខិតខំឆ្លងកាត់រាល់ការលំបាក សាកល្បង ព្យាយាមហ្វឹកហ្វឺនទាំងស្មារតី កម្លាំងកាយ វិជ្ជាជីវៈ ដើម្បីត្រៀមបម្រុងសម្រេចបានលទ្ធផលល្អបំផុត ខ្ពស់បំផុតក្នុងព្រឹត្តិការណ៍ SEA Games ៣១។ នាយករដ្ឋមន្រ្តី គូសបញ្ជាក់ ចំពោះស្មារតី ប្រឹងប្រែងអស់ពីសមត្ថភាព ឈានឡើងដោយខ្លួនឯង ជាមួយនឹងសេចក្ដីប្ដេជ្ញាយ៉ាងខ្ពស់បំផុត ដើម្បីបុព្វហេតុ “ពណ៌ទង់ជាតិនិងអាវ” ពីព្រោះប្រទេសជាតិ ជនជាតិ ព្រមជាមួយនោះ “មិនបង្កកម្លាំងសម្ពាធឱ្យខ្លួនព្រោះតែស្នាដៃ” ប្រកួត ប្រជែងប្រកបដោយស្មារតីកីឡា សាមគ្គី ស្មោះត្រង់ ថ្លៃថ្នូរ សក្ដិសមជាមួយនឹងប្រវេណីវប្បធម៌ប្រវត្តិសាស្រ្តរបស់វៀតណាម បង្ហាញនូវស្មារតីស្រឡាញ់សន្តិភាព ដើម្បីសហប្រតិបត្តិការ អភិវឌ្ឍក្នុងតំបន់និងទូទាំងពិភពលោក។
ក្នុងឱកាសធ្វើការបន្ទាប់ពីនោះជាមួយនឹងថ្នាក់ដឹកនាំ ស្ថាប័ន ភូមិភាគនានា នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ យើងត្រូវរៀបចំ SEA Games ៣១ សម្រេចជោគជ័យជាមួយនឹងស្មារតី “សាមគ្គី ឯកភាព ចំណាប់អារម្មណ៍ សុវត្ថិភាព ប្រសិទ្ធភាព ប្រិតសំចៃ” ជាមួយនឹងការទទួលខុសត្រូវខ្ពស់បំផុត មិនដើម្បីវៀតណាមប៉ុណ្ណោះទេ នៅទាំងដើម្បីអាស៊ីអាគ្នេយ៍ទាំងមូលទៀតផង។ ការរៀបចំមហាសន្និបាត ទន្ទឹមជាមួយនឹងកិត្តិយសនិងការទទួលខុសត្រូវ ក៏ជាឱកាសសម្រាប់វៀតណាមផ្សព្វផ្សាយនូវរូបភាពទឹកដី មនុស្ស ប្រវេណីប្រវត្តិសាស្រ្ត អត្តសញ្ញាណវប្បធម៌ អភិវឌ្ឍទេសចរណ៍ ពិសេសគឺក្នុងស្ថានភាពវៀតណាមបើកទ្វារទេសចរណ៍អន្តរជាតិ ចាប់ពីថ្ងៃទី ១៥ ខែមីនាផងដែរ។ នាយករដ្ឋមន្រ្តី បានប្រគល់ឧបនាយករដ្ឋមន្រ្តី វ៉ូវឌឹកដាម បន្តចង្អុលការដោយផ្ទាល់ការងារត្រៀមបម្រុងសម្រាប់ព្រឹត្តិការណ៍ SEA Games ៣១ សំណូមពរគ្រប់ស្ថាប័នសហការហ្មត់ចត់ ប្រសិទ្ធភាព ពិនិត្យឡើងវិញរាល់ការងារ វិនិច្ឆ័យភ្លាមៗរាល់ការលំបាក ជំពាក់ជំពិន រាល់បញ្ហាដាក់ចេញតាម សមត្ថកិច្ច ពិសេសគឺរាល់បែបបទរដ្ឋបាល ប្រញឹកអនុវត្តសម្រេចភារកិច្ចដែលបានប្រគល់ជូន។ល។
ព្រឹត្តិការណ៍ SEA Games ៣១ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែឧសភា រួមមាន ៤០ វិញ្ញាសា ជាមួយនឹង ៥២៦ ខ្លឹមសារ សំខាន់គឺវិញ្ញាសាឋិតក្នុងកម្មវិធីប្រកួតនៃព្រឹត្តិការណ៍អូឡាំពិក និងមហាសន្និបាតកីឡាអាស៊ី។ តាមការគ្រោងទុក SEA Games ៣១ នឹងមានកី ឡាករ គ្រូបង្វឹក កម្មាភិបាល អ្នករដ្ឋការ ចូលរួមប្រមាណ ១០.០០០ នាក់មកពីប្រទេសចំនួន១១។ ប្រតិភូកីឡាករវៀតណាម មានគ្នាសរុប ១.៣៥៩ នាក់ ក្នុងនោះមានកីឡាករចំនួន ៩៦៥ នាក់ចូលរួមប្រកួតចំនួន ៤០ វិញ្ញាសា៕
យោងតាម៖ baochinhphu.vn - ប្រែសម្រួល៖ ថាច់ធី