ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

18/04/2022 - 14:52

បង្ហាញ​មុខ​ការិ​យាល័យ​សម្រប​សម្រួល​កសិកម្ម​ ជន​បទ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​

នៅ​ក្រុង​កឹង​ធើ រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍន៍​ជន​បទ​ លោក​ឡេ​មិញ​ហ្វាង​ ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​នៃ​គណៈ​ចង្អុល​ការ​កសិកម្ម​ ជន​បទ​តំ​បន់​វាល​រាប​ទន្លេ​គឺវឡុង​ ដំណាក់​កាល​ ២០២០-២០២៥  និង​ពិធី​បង្ហាញ​មុខ​ការិ​យាល័យ​សម្រប​សម្រួល​កសិកម្ម​ ជន​បទ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ (ហៅ​កាត់​ថា​ ការិ​យាល័យ​សម្រប​សម្រួល​)។​

 រដ្ឋ​មន្រ្តី​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ លោក​ឡេមិញ​ហ្វាង​ ថ្លែង​យោបល់​
ចង្អុល​ការ​ក្នុង​អង្គ​ប្រ​ជុំ​។​

ការិ​យាល័យ​សម្រប​សម្រួល​ បង្កើត​តាម​សេច​ក្តី​សម្រេច​លេខ​ ១០៧២/QĐ-BNN-TCCB ចុះ​ថ្ងៃ​ទី ២៣ ខែមីនា​ ឆ្នាំ​ ២០២២ របស់​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​។​ ការិ​យាល័យ​សម្រប​សម្រួល​មាន​ភារ​កិច្ច​ធ្វើ​សេនា​ធិការ​ស្នើ​ទៅ​គណៈ​ចង្អុល​ការ​កសិកម្ម​ ជន​បទ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ និង​រដ្ឋ​មន្រ្តី​ ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ អំ​ពី​យន្ត​ការ​ គោល​នយោ​បាយ​ ផែន​ការ​ កម្ម​វិធី​ ភារកិច្ច​ប្រ​កប​ដោយ​លក្ខណៈ​ចង​សម្ព័ន្ធ​តំ​បន់​និង​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ សុាំ​នឹង​ការ​បម្រែ​បម្រួល​អា​កាស​ធាតុ​។​ ទន្ទឹម​នឹង​នោះ​ ជួយ​ឱ្យ​គណៈ​ចង្អុល​ការ​កសិកម្ម​ ជន​បទ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ចង្អុល​ការ​សម្រប​សម្រួល​ ជំរុញ​សកម្ម​ភាព​ចង​សម្ព័ន្ធ​តំ​បន់​និង​អនុ​តំ​បន់​ផលិត​កម្ម​ ដើម្បី​ជំរុញ​សេដ្ឋ​កិច្ច​កសិកម្ម​ បង្កើន​ទាំង​តម្លៃ​កសិ​ផល​និង​ប្រាក់​ចំ​ណូល​ជូន​កសិករ​ សហ​ករណ៍​និង​អា​ជីវ​កម្ម​កសិកម្ម​; ធ្វើ​សេនា​ធិការ​ជូន​គណៈ​ចង្អុល​ការ​កសិកម្ម​ ជន​បទ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ សហការ​ជិត​ស្និទ្ធ​ជាមួយ​ភូមិ​ភាគ​សម្រប​សម្រួល​នូវ​ខ្លឹម​សារ​ កម្ម​វិធី​ តាម​កិច្ច​ចង្អុល​ការ​របស់​ក្រសួង​និង​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​។​ល។​ ការិ​យាល័យ​សម្រប​សម្រួល​ មាន​ទីស្នាក់​ការ​នៅ​អា​សយដ្ឋាន​លេខ​ ៩B ផ្លូវ​កាច់​ម៉ាង​ថាង​តាម​ខ័ណ្ឌ​និញ​កេវ​ ក្រុង​កឹង​ធើ។​

យោង​តាម​រដ្ឋ​មន្រ្តី​ ឡេ​មិញ​ហ្វាង​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បើ​ចង់​អភិវឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព​ ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​រៀប​ចំ​ផលិត​កម្ម​ឡើង​វិញ​ រៀប​ចំ​ទីផ្សារ​ប្រើ​ប្រាស់​និង​រៀប​ចំ​ឡើង​វិញ​ប្រ​ព័ន្ធ​ជីវ​បរិស្ថាន​នៃ​មុខ​ទំ​និញ​ជាក់​ស្តែង​នីមួយ​ៗ​។​ ពិសេស​ ក្នុង​ប្រ​ព័ន្ធ​ជីវ​បរិស្ថាន​គប្បី​មាន​ការ​ចង​សម្ព័ន្ធ​ សហការ​ព្រម​ៗ​គ្នា​ រវាង​ភាគី​ជាប់​ទាក់​ទិន​ដល់​អ្នក​គ្រប់​គ្រង​ អ្នក​វិទ្យា​សាស្រ្ត​ អា​ជីវ​កររហូត​ដល់​កសិករ​ និង​អ្នក​សារ​ព័ត៌​មាន​។​ល។​ ដើម្បី​អនុវត្ត​ល្អ​ការ​ចង​សម្ព័ន្ធ​តំ​បន់​និង​ចង​សម្ព័ន្ធ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ រដ្ឋ​មន្រ្តី​ គូស​បញ្ជា​ក់​ គប្បី​មាន​កិច្ច​សហការ​ល្អ​រវាង​មណ្ឌល​សាធា​រណៈ​និង​ឯក​ជន​ បង្កើន​ការ​ចង​សម្ព័ន្ធ​បញ្ញវន្ត​ ពង្រីក​ល្អ​បរិយា​កាស​នៃ​ការ​ចង​សម្ព័ន្ធ​ កម្លាំង​បញ្ញវន្ត​ ទីផ្សារ៕​

                          ដំណឹង​និង​រូប​ថត​៖ ខាញ់​ទ្រុង​-មុនី​ ​ 

ចែករំលែកអត្ថបទ