12/04/2022 - 10:22

វេជ្ជ​បណ្ឌិត​កុលាប​ អស់​ពី​ចិត្ត​ថែទាំ​អ្នក​ជំ​ងឺ​

វេជ្ជ​បណ្ឌិត​ថាច់​ធីកុលាប​ ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុង​ធើយ​។​

វេជ្ជ​បណ្ឌិត​ថាច់​ធីកុលាប​ បច្ចុប្បន្ន​ជាប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុង​ធើយ​ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​។​ អស់​រយៈ​ពេល​ជាង​ ៧ ឆ្នាំ​ បម្រើ​ការ​នៅ​ដំ​ណាក់​សុខា​ភិបាល​ វេជ្ជ​បណ្ឌិត​កុលាប​ តែង​ខ្នះ​ខ្នែង​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​និង​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ស្មារតី​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ឆ្លង​រាល​ដាល​ដល់​ប្រ​ជា​ជន​ ម្ល៉ោះ​ហើយ​បាន​មិត្ត​រួម​អា​ជីព​និង​អ្នក​ជំ​ងឺ​ស្រឡាញ់​រាប់​អាន។​

វេជ្ជ​បណ្ឌិត​កុលាប​ កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​កសិករ​ នៅ​ភូមិ​អូរ​វែង​ថ្មី​ ឃុំ​តឹង​ហ្វា ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​។​ ជីវ​ភាព​គ្រួ​សារ​ក្រលំ​បាក​ រស់​នៅ​សំ​ខាន់​ប្រ​កប​របរ​កសិកម្ម​ ម្ល៉ោះ​ហើយ​កុលាប​ជួប​ឧបសគ្គ​មិន​តិច​ទេ​ក្នុង​ដំ​ណាក់​កាល​រៀន​សូត្រ​។​ ដោយ​មាន​បំ​ណង​ប្រាថ្នា​ក្លាយ​ជាគ្រូ​ពេទ្យ​ជួយ​ព្យា​បាល​ជំ​ងឺ​ សង្គ្រោះ​ជីវិត​មនុស្ស​ ម្ល៉ោះ​ហើយ​ កុលាប​ ប្ដេជ្ញា​ចិត្ត​ខិត​ខំ​រៀន​សូត្រ​ដើម្បី​ថ្ងៃ​ក្រោយ​ជួយ​ដល់​គ្រួ​សារ​និង​សង្គម​។​ កុលាប​ ឱ្យ​ដឹង​៖ “ខ្ញុំ​ចាប់​យក​មុខ​វិជ្ជា​ពេទ្យ​ដើម្បី​ព្យា​បាល​ជំ​ងឺ​ជូន​មាមីង​ក្រី​ក្រក្នុង​ភូមិ​ស្រុក​។​ ដោយ​ឃើញ​មាមីង​ក្រី​ក្រ​ជា​ច្រើន​នៅ​ជន​បទ​ ពេល​ឈឺ​ថ្កាត់​ម្តង​ៗ​រត់មុខ​រត់ក្រោយ​ រក​លុយ​ឡើង​ ទៅ​មន្ទីរ​ពេទ្យ​ស្រុក​ មន្ទីរ​ពេទ្យ​ខេត្ត​ដើម្បី​ព្យា​បាល​ជំ​ងឺ​ ខ្ញុំ​តាំង​ចិត្ត​ថា​ ពេល​ក្លាយ​ជា​គ្រូ​ពេទ្យ​នឹង​វិល​ត្រ​ឡប់​មក​ភូមិ​ស្រុក​បម្រើ​មា​មីង​។​ គោល​គំ​និត​ខ្ញុំ​គឺជួយ​ឱ្យ​មនុស្ស​គ្រប់​រូប​មាន​សុខ​ភាព​ល្អ​ ដើម្បី​ពលកម្ម​ផលិត ជួយ​ឱ្យ​ជីវ​ភាព​គ្រួ​សារ​បាន​សុខ​ដុម​រមនា​ និង​រួម​ចំ​ណែក​កសាង​សង្គម​កាន់​តែសម្បូរ​សប្បាយ​”។​

ក្រោយ​ពី​បញ្ចប់​វិទ្យា​ល័យ​ ថាច់​ធីកុលាប​ ត្រូវ​បាន​ជម្រើស​តាំង​ចូល​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ។​ បញ្ចប់​កម្ម​សិក្សា​ថ្នាក់​វេជ្ជ​បណ្ឌិត​ បង​ស្រី​ត្រូវ​បាន​បញ្ជូន​មក​បម្រើ​ការ​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ទីវ​កឹង​។​ ឆ្នាំ​ ២០១៦ បង​ស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​បម្រើ​ការ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុង​ធើយ​។​ ក្នុង​នា​ទីជាប្រ​ធាន​ដំ​ណាក់​ បង​ស្រី​តែង​អស់​ពី​ចិត្ត​និង​មាន​គំ​និត​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​ងារ​ ម្ល៉ោះ​ហើយ​បាន​មិត្ត​រួម​អា​ជីព​និង​អ្នក​ជំ​ងឺ​ស្រឡាញ់​រាប់​អាន។​ អា​ស្រ័យ​ការ​អស់​ពី​ចិត្ត​ពី​ថ្លើម​របស់​វេជ្ជ​បណ្ឌិត​កុលាប​ បាន​ជា​ការ​ងារ​ផ្សព្វ​ផ្សាយ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រ​សើរ​។​ ពិសេស​ការ​ងារ​ពិនិត្យ​ ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យា​បាល​ជូន​អ្នក​ជំ​ងឺ​។​ បង​ស្រី​គឹម​ធីវង្ស​ នៅ​ភូមិ​ផ្នោ​រព្រីង ទៅ​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ជាញឹក​ញាប់​នៅ​ដំ​ណាក់​សុខា​ភិបាល​ឡុង​ធើយ​ ឱ្យ​ដឹង​៖  “ពេល​ឈឺ​ម្តង​ៗ​គឺកូន​ខ្ញុំ​ឌុប​ទៅ​កាន់​ដំ​ណាក់​សុខា​ភិបាល​។​ ដោយ​បាន​គ្រូ​ពេទ្យ​កុលាប​ ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​អស់​ពី​ចិត្ត​ ម្ល៉ោះ​ហើយ​ខ្ញុំ​ឆាប់​បាន​ជាសះ​ស្បើយ។​ មាន​ពេល​ខ្លះ​ អ្នក​ជំ​ងឺ​មិន​យល់​ភាសា​វៀត​ គ្រូ​ពេទ្យ​កុលាប​ក៏​បកប្រែ​ជា​ភាសា​ខ្មែរ​ពន្យល់​ឱ្យ​ស្តាប់​តែម្តង​។​ ខ្ញុំ​និង​មាមីង​នៅ​ទីនេះ​គោ​រពរាប់​អាន​គាត់​ណាស់​!”។​

​ វេជ្ជ​បណ្ឌិត​ថាច់​ធីកុលាប​ កំ​ពុង​ពិនិត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុង​ធើយ​។​

ឱសថ​ការី​ឡឹម​ហ្វាង​ហ្វិញ​ ឱ្យ​ដឹង​៖ “ខ្ញុំ​ឃើញ​បែប​បទ​ធ្វើ​ការ​របស់​វេជ្ជ​បណ្ឌិត​កុលាប​ ជំ​នាញ​ណាស់​ ហើយ​មុខ​ជំ​នាញ​ក៏​រឹង​ប៉ឹង​ វិធី​សាស្រ្ត​ព្យា​បាល​ស្រប​នឹង​អ្នក​ជំ​ងឺ​។​ ក្រៅ​ពី​ការ​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ជូន​មាមីង​នៅ​តំ​បន់​ដាច់​ស្រយាល​ វេជ្ជ​បណ្ឌិត​ថាច់​ធីកុលាប​ នៅ​ទាំង​ជាកម្លាំង​ស្នូល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចលនា​មាមីង​បោះ​បង់​នូវ​អបិយ​ជំ​នឿ​និង​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​ទៀត​ផង​។​  គាត់​ជាគំ​រូ​ដ៏​ល្អ​សម្រាប់​មិត្ត​រួម​អា​ជីព​យក​តម្រា​ប់តាម​ ជាយុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំ​ងថ្នាក់​មូល​ដ្ឋាន​ ជាវេជ្ជ​បណ្ឌិត​ជន​ជាតិ​ខ្មែរ​មួយ​រូប​ ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ត្រូវ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ស្ងើច​សរ​សើរ​”។​

លោក​ស្រី​ គឹម​ធីសាផា លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ឡុង​ធើយ​ ឱ្យ​ដឹង​៖ “ក្នុង​ពេល​ជំ​ងឺ​ COVID - ១៩ កន្លង​ វេជ្ជ​បណ្ឌិត​កុលាប​ តែង​ខ្នះ​ខ្នែង​ស្វា​ហាប់​ចំ​ពោះ​ការ​ងារ​និង​យក​អស់​ពី​ចិត្ត​បម្រើ​ប្រ​ជា​ជន​។​ ម្យ៉ាង​ទៀត​ វេជ្ជ​បណ្ឌិត​កុលាប​ បាន​បង្ហាញ​ពី​ស្មារតី​ទទួល​បន្ទុក​ខ្ពស់​ក្នុង​កិច្ច​ការ​ ខិត​ខំ​ជម្នះ​ការ​លំ​បាក​ រៀន​សូត្រ​និង​ដកស្រង់​បទ​ពិសោ​ធន៍​ដើម្បី​លើក​កម្ពស់​មុខ​ជំ​នា​ញ​។​ អ្នក​ជំ​ងឺ​ជន​ជាតិ​ខ្មែរ​ ជាច្រើន​ចូល​ពេទ្យ​ ប៉ុន្តែ​មិន​យល់​ភាសា​វៀត​ នាំឱ្យ​លំ​បាក​ក្នុង​ការ​ពិនិត្យ​ និង​ព្យា​បាល​ជំ​ងឺ​ វេជ្ជ​បណ្ឌិត​កុលាប​ ក៏​ជួយ​បកប្រែ​ជូន​ក្រុម​គ្រូ​ពេទ្យ​ ដើម្បី​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​កាន់​តែបាន​ងាយ​ស្រួល​”៕​

សឺនម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ