12/04/2022 - 10:22

សាលា​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទ្រីតូង​-សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ​

ដើម​ឆ្នាំ​ ២០២២ សាលា​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​ បាន​ទទួល​ស្គាល់​ជា “សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ​”។​ នេះ​ជាលទ្ធ​ផល​ដ៏​សក្ដិ​សម​បំ​ផុត​សម្រាប់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គ្រូ​និង​សិស្ស​សាលា​ក្នុង​ការ​ខិត​ខំ​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​ដោយ​ឥត​ឈប់​ឈរ​ក្នុង​រយៈ​ពេល​កន្លង​។​

លោក​គ្រូ​ចៅ​យឿង ជូន​អា​ហា​រូប​ករណ៍ក្នុង​កម្ម​វិធី​ “ផ្តល់​អា​ហា​រូប​ករណ៍​និង​អំ​ណោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០២២” ដល់​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ រៀន​ពូកែ​។​

សាលា​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ទ្រីតូង​ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១៥។​ សាលា​មាន​ទីតាំង​ឋិត​នៅ​ភូមិ​សាស្រ្ត​ឃុំ​លំ​បាក​ខ្លាំង​ចំ​ណុះ​ភូមិ​អាង​ឡុក​ ឃុំ​ចូវ​ឡាំង​ ស្រុក​ទ្រីតូង​។​ តាំង​ពី​បង្កើត​មក​ទល់​បច្ចុប្បន្ន​ កន្លង​រយៈ​ពេល​ ៥ ឆ្នាំ​ មូល​ដ្ឋាន​ សម្ភារៈរបស់​សាលា​មាន​គ្រប់​សព្វ​និង​មាន​ភាព​សម​រម្យ​។​ ចំ​នួន​សិស្ស​មាន​ភាព​លំ​នឹង​ មធ្យម​ភាគ​រៀង​រាល់​ឆ្នាំ​សិក្សា​មាន​សិស្ស​ប្រ​មាណ ៥១០នាក់ ចាប់​ពី​ថ្នាក់​ទី ៦ ដល់​ទី ៩។​ កង​ជួរ​កម្មា​ភិបាល​ គ្រូ​បង្រៀន​ បុគ្គ​លិក​ មាន​គ្រប់​ទាំង​បរិមាណ​និង​រចនា​សម័្ពន្ធ​។​ បច្ចុប្បន្ន​ សាលា​មាន​ ៩៣ បន្ទប់​ ធានា​បម្រើ​បាន​ល្អ​សកម្ម​ភាព​បង្រៀន​និង​រៀន​ ស្នាក់នៅ​ ហូប​ចុក​របស់​សិស្ស​ក្នុង​សាលា​។​

លោក​គ្រូ​ ចៅ​យឿង នា​យក​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទ្រីតូង​ ឱ្យ​ដឹង​៖ ប៉ុន្មាន​ឆ្នាំ​កន្លង​ សាលា​តែង​សកម្ម​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ “បង្រៀន​តាម​ទិស​ដៅ​ពង្រីក​សមត្ថ​ភាព​សិស្ស​”។​ អា​ស្រ័យ​ហេតុ​នេះ​ គុណ​ភាព​អប់​រំរបស់​សាលា​ត្រូវ​បាន​រក្សា​លំ​នឹង​ ហើយ​ប្រ​សិទ្ធ​ភាព​នៃ​ការ​បណ្តុះ​បណ្តាល​បាន​លើក​កម្ពស់​។​ ជារៀង​រាល់​ឆ្នាំ​ សា​លា​តែង​មាន​គ្រូ​ជា​ច្រើន​រូប​ទទួល​បាន​រង្វាន់​គ្រូ​បង្រៀន​ពូកែ​កម្រិត​សាលា​ និង​កម្រិត​ស្រុក​ ពេល​ចូល​រួម​ប្រ​ឡង​ច្នៃ​ឧបករណ៍​ជំ​នួយ​ការ​បង្រៀន​ ប្រ​ឡង​សរ​សេរ​ពី​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ ប្រ​ឡង​គ្រូ​បង្រៀន​ពូកែ​។​ល។​ ម្យ៉ាង​ទៀត​ជារៀង​រាល់​ឆ្នាំ​ សាលា​ក៏​តែង​មាន​សិស្ស​រៀន​ពូកែ​គ្រប់​កម្រិត​។​ សិស្ស​ដែល​មាន​ស្នា​ដៃ​ក្នុង​ការ​សិក្សា​និង​ការ​លត់​ដំ​ បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ដល់​សកម្ម​ភាព​ របស់​ថ្នាក់​និង​សាលា​ ជួយ​ដល់​មិត្ត​រួម​ថ្នាក់​រៀន​សូត្រ​បាន​ល្អ​ និង​រួម​ចំ​ណែក​ដល់​ស្នា​ដៃ​រួម​របស់​សាលា​។​ ជាពិសេស​ សាលា​មាន​គ្រូ​បង្រៀន​ទទួល​បន្ទុក​គ្រប់​មុខ​វិជ្ជា​ គ្រូ​បង្រៀន​សម្រេច​បទ​ដ្ឋាន​ ១០០% ក្នុង​នោះ​មាន​គ្រូ​បង្រៀន ​២,៧%​សម្រេច​លើស​បទ​ដ្ឋាន​ តាម​សេចក្តី​កំ​ណត់​នៃ​លក្ខន្តិកៈ​អនុវិទ្យា​ល័យ​។​

ឈុត​សម្តែង​សិល្បៈ​ដិតដាម​ដោយ​អត្ត​សញ្ញា​ណ​វប្បធម៌​ជន​ជាតិ​ខ្មែរ​នៃ​សាលា​
អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទ្រីតូង​។​

មិន​ត្រឹម​តែសិក្សា​វប្បធម៌​ប៉ុណ្ណោះ​ទេ​ សាលា​នៅ​ទាំង​រៀប​ចំ​ការ​ចលនា​ការ​ប្រ​ឡង​ និង​សកម្ម​ភាព​ក្រៅ​ម៉ោង​សិក្សា​ជា​ច្រើន​។​ ជា​ពិសេស​ ដោយ​សិស្ស​ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​សាលា​បាន​ជំ​រុញ​ការ​អប់​រំជន​ជាតិ​ដល់​សិស្ស​។​ ប្អូន​ចៅ​បញ្ញា​រិទ្ធ សិស្ស​ថ្នាក់​ទី ៩A១ ឱ្យ​ដឹង​៖ “មិន​ត្រឹម​តែ​សិក្សា​តាម​កម្ម​វិធី​កម្រិត​អនុវិទ្យា​ល័យ​ប៉ុណ្ណោះ​ទេ​ ពួក​ប្អូន​នៅ​ទាំង​បាន​រៀន​អក្សរ​ខ្មែរ​ រៀន​របាំជន​ជាតិ​ និង​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ប្រ​ពៃណី​ដែល​លោក​គ្រូ​អ្នក​គ្រូ​បាន​ចាត់​តាំង​ទៀត​ផង​។​ សាលាក៏​បង្រៀន​ជាប្រ​ចាំ​នូវ​បំ​ណិន​ជីវិត បំ​ណិន​ប្រាស្រ័យ​ទំ​នាក់​ទំ​នង​ក្នុង​សង្គម​។​ ជាពិសេស​ ណែ​នាំ​ពួក​ប្អូន​របៀប​រស់​នៅ​ទីពឹង​ខ្លួន​ ពេល​រស់​នៅ​ក្នុង​បរិស្ថាន​អន្តេ​វា​សិក​។​ នេះ​ជាចំ​ណេះ​ដឹង​ចាំ​បាច់​ ដើម្បី​ពួក​ប្អូន​មាន​ទំ​នុក​ចិត្ត​ ពេល​ចូល​រៀន​វិទ្យា​ល័យ​ ឬ​រៀន​របរ​”។​

នៅ​ដើម​ឆ្នាំ​ ២០២២ គ្រូ​និង​សិស្ស​សាលា​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទ្រីតូង​ ទទួល​បាន​ដំ​ណឹង​ល្អ​។​ នោះ​គឺ៖ សាលា​ត្រូវ​បាន​ទទួល​ស្គាល់​ជា “សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ​”។​  លោក​គ្រូ​ ចៅ​យឿង នា​យក​សាលា​ ចែក​រំលែក៖ នេះ​គឺជា​ភាព​សប្បាយ​រីក​រាយ ហើយ​ក៏​ជា​ភារ​កិច្ច​ផង​ដែរ​! សាលា​នឹង​បន្ត​ខិត​ខំ​ជាង​ទៀត​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​។​ ផ្តើម​ពី​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទ្រីតូង​៕​           

                                 ហា​ទ្រីវ-លេង​មី

ចែករំលែកអត្ថបទ