គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង បានរៀបចំសម្រេចជោគជ័យ មហាសន្និបាតតំណាងពុទ្ធសាសនាខេត្តសុកត្រាំង លើកទី ១០ អាណត្តិកាល ២០២២-២០២៧។ អាណត្តិកាលកន្លង គណៈអភិបាល សមាគមពុទ្ធសាសនាខេត្តសុកត្រាំង សម្រេចបានសមិទ្ធផលជាច្រើនផ្នែកការងារសាសនា; មានសកម្មភាពអភិបាលកិច្ចផ្សារភ្ជាប់នឹងការងារសុខុមាលភាពសង្គម។ គណៈអភិបាល សមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង បានបវារណាមាមីងពុទ្ធបរិស័ទរួមវិភាគទានជាង ៣៩៤,៦ ពាន់លានដុង ដើម្បីកសាងស្ពានជនបទចំនួន ៣៥៥ ខ្សែ សាងសង់ផ្ទះមេត្តាធម៌ បានចំនួន ២៥០ ខ្នង; ឧបត្ថម្ភអំណោយជាង ៥០០ ចំណែក អង្ករជាង ១០.០០០ តោន ជូនប្រជាជនដែលរងប៉ះពាល់ដោយសារជំងឺ COVID – ១៩ ឧបត្ថម្ភអាហារជាចំណែក បរិក្ខារពេទ្យ ក្នុងការបង្ការប្រឆាំងជំងឺ COVID-១៩ លើភូមិសាស្ត្រខេត្ត។ល។
មជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម ស្ងើចសរសើរសមូហភាពនិងបគ្គលបានរួមចំណែកយ៉ាងច្រើនក្នុងសកម្មភាពនៃគណៈអភិបាល។
មហាសន្និបាតជ្រើសរើស ឧទ្ទេសនាមនិងតែងតាំងសមាជិកគណៈប្រតិបត្តិការចំនួន ៨៥ អង្គ មានសមត្ថភាពដឹកនាំអស់ពីព្រះទ័យ ក្នុងសកម្មភាពនៃគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង អាណត្តិកាល ២០២២-២០២៧។ ក្នុងនោះ ព្រះឧបជ្ឈាយ៍ តាំងណោ ជាប់ឆ្នោតសារជាថ្មី ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង អាណត្តិកាល ២០២២-២០២៧៕
យ្វីអាញ់-វ៉ាន់តឹន