(កឹងធើ) កាលពីរាត្រីថ្ងៃទី ៦ ខែមេសា នៅសង្កាត់ប៊ិញធ្វី ខណ្ឌប៊ិញធ្វី ក្រុងកឹងធើ គណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានប្រារព្ធពិធីសម្ពោធវិហារសក្ការបូជាក្សត្រហ៊ុង យ៉ាងមហោឡារិក។
ទិដ្ឋភាពជ្រុងម្ខាងនៅវិហារសក្ការបូជាក្សត្រហ៊ុង។ រូបថត៖ យ្វីខូយ
វិហារសក្ការបូជាក្សត្រហ៊ុង នៅក្រុងកឹងធើ ចាប់ផ្ដើមកសាងកាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៩។ សំណង់ត្រូវបានសាងសង់លើផ្ទៃដី ៤ ហិកតា មានទីតាំងស្ថិតនៅមណ្ឌល ៧ សង្កាត់ប៊ិញធ្វី ខណ្ឌប៊ិញធ្វី ជាទីតាំងមួយ ប្រកបដោយភាពសមរម្យ ងាយស្រួលសម្រាប់ប្រជាជន និងភ្ញៀវទេសចរមកទស្សនាកម្សាន្ត អុជធូបគោរពបូជា។ សំណង់វិហារសក្ការបូជា ក្សត្រហ៊ុង មានផ្នែកសំណង់សំខាន់ៗជាច្រើន ដូចជា៖ ខ្លោងទ្វារវិហារសក្ការបូជា អគារ សិលាចារឹក អគារទីចាត់ការទីធ្លា ផ្លូវដើរ ដើមឈើ កម្រាលស្មៅ។ល។ សំណង់វិហារសក្ការបូជា មានខឿនសណ្ឋាន ៤ ជ្រុងអមដោយកស្សិណទឹកមូលព័ទ្ធជុំវិញ តំណាងឱ្យទ្រឹស្ដី “មេឃមូល ដីបួនជ្រុងស្មើ” បន្ទះដងធ្នូ ១៨ ផ្ទាំងព័ទ្ធជុំវិញ តំណាងរជ្ជកាលក្សត្រហ៊ុង ១៨ ជំនាន់។ ខាងក្នុងស្រះទឹកមានបង្គោលថ្ម ៥៤ ដើម តំណាងឱ្យសហគមន៍ជនជាតិបងប្អូនទាំង ៥៤ នៅលើទឹកដីវៀតណាម ព្រមជាមួយនោះ ក៏បង្ហាញនូវការគួបផ្សំវប្បធម៌ព្រែកទន្លេតំបន់វាលទំនាប។ ការសម្ពោធសំណង់ វិហារសក្ការបូជាក្សត្រហ៊ុងនៅក្រុងកឹងធើ ជាការនាំមកនូវក្ដីរីករាយ កិត្តិយស និងមោទនភាពយ៉ាងក្រៃលែង ដោយសារសំណង់វប្បធម៌ ជំនឿដ៏ពិសេសនេះ បានកសាងរួចរាល់និងឆ្លើយតបតាមការទន្ទឹងរង់ចាំ តម្រូវការគោរពជំនឿរបស់ប្រជាជននៅកឹងធើនិយាយដោយឡែក និងបណ្ដាខេត្ត ក្រុងតំបន់វាលរាបទន្លេគឺវឡុងនិយាយរួម៕
វ៉ាន់យ៉ុង - ថាច់ធី